Quran Apps in many lanuages:

Surah Ar-Rum Ayahs #28 Translated in Khmer

وَمِنْ آيَاتِهِ يُرِيكُمُ الْبَرْقَ خَوْفًا وَطَمَعًا وَيُنَزِّلُ مِنَ السَّمَاءِ مَاءً فَيُحْيِي بِهِ الْأَرْضَ بَعْدَ مَوْتِهَا ۚ إِنَّ فِي ذَٰلِكَ لَآيَاتٍ لِقَوْمٍ يَعْقِلُونَ
ហើយក្នុងចំណោមភស្តុតាងៗរបស់លោក គឺលោកឱ្យពួកអ្នកមើលឃើញផ្លេក បន្ទោរដោយខ្លាចញញើត និងល្មោភចង់បាន ហើយលោកនឹងបង្អុរទឹកពីមេឃ រួច មកលោកនឹងប្រោសដីឱ្យរស់ ដោយសារទឹកបន្ទាប់ពីដីស្លាប់រួច។ ការពិតនៅក្នុង ព្រឹត្តិការណ៍នេះ ប្រាកដជាភស្តុតាងទាំងឡាយសម្រាប់ក្រុមមនុស្សឈ្វេងយល់
وَمِنْ آيَاتِهِ أَنْ تَقُومَ السَّمَاءُ وَالْأَرْضُ بِأَمْرِهِ ۚ ثُمَّ إِذَا دَعَاكُمْ دَعْوَةً مِنَ الْأَرْضِ إِذَا أَنْتُمْ تَخْرُجُونَ
ហើយក្នុងចំណោមភស្តុតាងៗរបស់លោក គឺករណីដែលមេឃ ព្រមទាំងដី នឹង ឈរឡើងតាមការបញ្ជារបស់លោក។ ក្រោយមក កាលណាលោកបានហៅពួក អ្នក នូវការហៅមួយឱ្យចេញពីដី ស្រាប់តែពួកអ្នកនឹងបានចេញមក
وَلَهُ مَنْ فِي السَّمَاوَاتِ وَالْأَرْضِ ۖ كُلٌّ لَهُ قَانِتُونَ
ហើយ កម្មសិទ្ធិរបស់លោក គឺជនដែលមានឯមេឃ និងដីទាំងអស់នោះ គឺជាអ្នកស្តាប់ ឱវាទចំពោះលាក
وَهُوَ الَّذِي يَبْدَأُ الْخَلْقَ ثُمَّ يُعِيدُهُ وَهُوَ أَهْوَنُ عَلَيْهِ ۚ وَلَهُ الْمَثَلُ الْأَعْلَىٰ فِي السَّمَاوَاتِ وَالْأَرْضِ ۚ وَهُوَ الْعَزِيزُ الْحَكِيمُ
ហើយលោកជាអ្នកដែលផ្តើមឱ្យកំណើតដំបូង ក្រោយមក លោកនឹងឱ្យកំណើតម្តងទៀត ហើយវាការងាយបំផុតលើលោក។ ហើយចំពោះ លោក ប្រកបដោយគុណលក្ខណៈដ៏ខ្ពស់បំផុតនៅឯមេឃនិងដី ហើយលោកជា អ្នកដែលពលានុភាព មហាគតិបណ្ឌិត
ضَرَبَ لَكُمْ مَثَلًا مِنْ أَنْفُسِكُمْ ۖ هَلْ لَكُمْ مِنْ مَا مَلَكَتْ أَيْمَانُكُمْ مِنْ شُرَكَاءَ فِي مَا رَزَقْنَاكُمْ فَأَنْتُمْ فِيهِ سَوَاءٌ تَخَافُونَهُمْ كَخِيفَتِكُمْ أَنْفُسَكُمْ ۚ كَذَٰلِكَ نُفَصِّلُ الْآيَاتِ لِقَوْمٍ يَعْقِلُونَ
លោកបានលើកឡើងសម្រាប់ពួកអ្នក នូវឧបមាមួយស្តីពីរូបពួកអ្នកផ្ទាល់ តើពួកអ្នកព្រម?ទេ ឱ្យ?ទាសាទាសីរបស់ពួកអ្នក ឱ្យរួមចំណែកក្នុងអ្វីដែលយើងបានផ្តល់ចំណី?អាហារ?ដល់ពួក?អ្នក ដូច្នេះ? ពួកអ្នកនៅ ក្នុងនោះស្មើគ្នា ហើយពួកអ្នកកោតខ្លាចពួកគេ បីដូច?ការ?កោតខ្លាច?របស់ពួកអ្នក ចំពោះខ្លួនឯង ប្រៀបដូចទាំងនេះដែរ យើងបានបកស្រាយ?លំអិត?នូវអាយ៉ាត់ៗ?សម្រាប់ក្រុមមនុស្សឈ្វេងយល់

Choose other languages: