Quran Apps in many lanuages:

Surah An-Nur Ayahs #58 Translated in Khmer

قُلْ أَطِيعُوا اللَّهَ وَأَطِيعُوا الرَّسُولَ ۖ فَإِنْ تَوَلَّوْا فَإِنَّمَا عَلَيْهِ مَا حُمِّلَ وَعَلَيْكُمْ مَا حُمِّلْتُمْ ۖ وَإِنْ تُطِيعُوهُ تَهْتَدُوا ۚ وَمَا عَلَى الرَّسُولِ إِلَّا الْبَلَاغُ الْمُبِينُ
ថាទៅ ចូរពួកអ្នកគោរពប្រតិបត្តិអល់ឡោះ ចូរពួកអ្នកគោរពប្រតិបត្តិរ៉សូល ប្រសិន បើពួកអ្នកបែរខ្នង ការពិតរ៉សូលត្រូវតែទទួលខុសត្រូវលើអ្វីដែលគេបានដាក់បន្ទុកឱ្យ គាត់ ហើយពួកអ្នកត្រូវទទួលខុសត្រូវ តែលើអ្វីដែលគេបានដាក់បន្ទុកឱ្យពួកអ្នកតែ ប៉ុណ្ណោះ។ ហើយប្រសិនបើពួកអ្នកគោរពប្រតិបត្តិលោក ពួកអ្នកនឹងទទួលបាន មគ្គុទ្ទេសន៍។ ហើយនៅលើរ៉សូល គ្មានអ្វីក្រៅពីការផ្តល់ដ៏ជាក់ច្បាស់នោះទេ
وَعَدَ اللَّهُ الَّذِينَ آمَنُوا مِنْكُمْ وَعَمِلُوا الصَّالِحَاتِ لَيَسْتَخْلِفَنَّهُمْ فِي الْأَرْضِ كَمَا اسْتَخْلَفَ الَّذِينَ مِنْ قَبْلِهِمْ وَلَيُمَكِّنَنَّ لَهُمْ دِينَهُمُ الَّذِي ارْتَضَىٰ لَهُمْ وَلَيُبَدِّلَنَّهُمْ مِنْ بَعْدِ خَوْفِهِمْ أَمْنًا ۚ يَعْبُدُونَنِي لَا يُشْرِكُونَ بِي شَيْئًا ۚ وَمَنْ كَفَرَ بَعْدَ ذَٰلِكَ فَأُولَٰئِكَ هُمُ الْفَاسِقُونَ
អល់ឡោះបានសន្យាចំពោះពួកដែលមាជំនឿ ក្នុងចំណោមពួកអ្នក និងពួកដែលបាន សាងអំពើកុសលទាំងឡាយថា លោកប្រាកដជានឹងផ្តល់ការសោយរាជស្នងទៅពួក គេនៅលើទឹកដី ដូចដែលលោកធ្លាប់បានផ្តល់ការសោយរាជស្នងទៅជំនាន់មុនៗពួក គេលោកប្រាកដជាបានពង្រឹងទៅកាន់ពួកគេនូវសាសនារបស់ពួកគេ ដែលលោកនឹង យល់ព្រមចំពោះពួកគេ ហើយលោកប្រាកដជានឹងប្តូរសន្តិភាពមួយឱ្យពួកគេ បន្ទាប់ពី ការខ្លាចរអារបស់ពួកគេ ពួកគេគោរពប្រណិប័តន៍យើង ពួកគេមិនស៊ីរិកនឹងយើង បន្តិចសោះឡើយ។ ហើយបន្ទាប់ពីនេះទៅជនណាដែលមិនបានជឿ ពួកគេទាំងនោះ គឺជាពួកខិលខូច
وَأَقِيمُوا الصَّلَاةَ وَآتُوا الزَّكَاةَ وَأَطِيعُوا الرَّسُولَ لَعَلَّكُمْ تُرْحَمُونَ
ហើយចូរពួកអ្នកបញ្ឈរសឡាត៍ ហើយចូរផ្តល់ហ្សាកាត៍ចូរគោរព ប្រតិបត្តិរ៉សូល ដើម្បីគេនឹងអាណិតអាសូរពួកអ្នក
لَا تَحْسَبَنَّ الَّذِينَ كَفَرُوا مُعْجِزِينَ فِي الْأَرْضِ ۚ وَمَأْوَاهُمُ النَّارُ ۖ وَلَبِئْسَ الْمَصِيرُ
ចូរអ្នកកុំគិតស្មានឱ្យសោះថា ពួកដែលមិនបានជឿនោះ គឺជាពួកដែលអាចបង្ក្រាបគេបាននៅលើទឹកដី។ ជម្រក របស់ពួកគេ គឺនរក ហើយជាទីកន្លែងត្រឡប់ដ៏អាក្រក់បំផុត
يَا أَيُّهَا الَّذِينَ آمَنُوا لِيَسْتَأْذِنْكُمُ الَّذِينَ مَلَكَتْ أَيْمَانُكُمْ وَالَّذِينَ لَمْ يَبْلُغُوا الْحُلُمَ مِنْكُمْ ثَلَاثَ مَرَّاتٍ ۚ مِنْ قَبْلِ صَلَاةِ الْفَجْرِ وَحِينَ تَضَعُونَ ثِيَابَكُمْ مِنَ الظَّهِيرَةِ وَمِنْ بَعْدِ صَلَاةِ الْعِشَاءِ ۚ ثَلَاثُ عَوْرَاتٍ لَكُمْ ۚ لَيْسَ عَلَيْكُمْ وَلَا عَلَيْهِمْ جُنَاحٌ بَعْدَهُنَّ ۚ طَوَّافُونَ عَلَيْكُمْ بَعْضُكُمْ عَلَىٰ بَعْضٍ ۚ كَذَٰلِكَ يُبَيِّنُ اللَّهُ لَكُمُ الْآيَاتِ ۗ وَاللَّهُ عَلِيمٌ حَكِيمٌ
ឱពួកដែលបានជឿ ទាំងឡាយ! ពួកទាសកររបស់ពួកអ្នក និងពួកដែលមិនទាន់គ្រប់វ័យក្នុងចំណោមពួកអ្នក ត្រូវសុំអនុញ្ញាតិអំពីពួកអ្នកមុននឹងចូលទៅទីកន្លែងរបស់ពួកអ្នក មានបីពេល គឺមុនពេល សឡាត៍ស៊ូពុហ នៅពេលថ្ងៃត្រង់ ដែលពួកអ្នកកំពុងដោះចេញនូវសំលៀកបំពាក់របស់ ពួកអ្នក និងបន្ទាប់ពីសឡាត៍អ៊ីស្ហា (រាត្រីកាល)។ នេះគប្បីពេលរបស់ពួកអ្នកផ្ទាល់។ គ្មាន ទោសពៃរ៍ទេលើពួកអ្នក ហើយក៏គ្មានដែរលើពួកគេក្រៅពីពេលទាំងនេះ។ ពួកគេចេញ ចូលទៅលើពួកអ្នកទៅវិញទៅមក។ ដូចនេះហើយ ដែលអល់ឡោះបញ្ជាក់ជូនពួកអ្នក នូវអាយ៉ាត់ៗទាំងអស់។ ហើយអល់ឡោះ គឺជាអ្នកដែលដឹងបំផុត ជាអ្នកគតិបណ្ឌិត

Choose other languages: