Quran Apps in many lanuages:

Surah An-Nur Ayahs #16 Translated in Khmer

لَوْلَا إِذْ سَمِعْتُمُوهُ ظَنَّ الْمُؤْمِنُونَ وَالْمُؤْمِنَاتُ بِأَنْفُسِهِمْ خَيْرًا وَقَالُوا هَٰذَا إِفْكٌ مُبِينٌ
នៅពេលដែលពួកអ្នកបានឮពាក្យមួលបង្កាច់ នេះ ហេតុអ្វីបានជាពួកបុរសជំនឿ និងពួកនារីជំនឿមិនបាននឹកស្មានចំពោះខ្លួនពួកគេផ្ទាល់ថា ល្អ? ហើយពួកគេក៏មិនថា នេះគឺជាពាក្យមួលបង្កាច់បង្ខូចយ៉ាងច្បាស់លាស់
لَوْلَا جَاءُوا عَلَيْهِ بِأَرْبَعَةِ شُهَدَاءَ ۚ فَإِذْ لَمْ يَأْتُوا بِالشُّهَدَاءِ فَأُولَٰئِكَ عِنْدَ اللَّهِ هُمُ الْكَاذِبُونَ
នៅលើការ មួលបង្កាច់នេះ ហេតុអ្វីបានជាពួកគេមិនបាននាំមកនូវបួនអ្នកជាសាក្សី? ដូចនេះ កាលណាពួក គេមិនផ្តល់ជូននូវសាក្សីៗទេ នៅឯអល់ឡោះ ពួកទាំងនោះហើយ គឺជាពួកដែលភូតកុហក
وَلَوْلَا فَضْلُ اللَّهِ عَلَيْكُمْ وَرَحْمَتُهُ فِي الدُّنْيَا وَالْآخِرَةِ لَمَسَّكُمْ فِي مَا أَفَضْتُمْ فِيهِ عَذَابٌ عَظِيمٌ
ប្រសិនបើគ្មានការុណភាពអល់ឡោះ និងក្តីអាណិតអាសូររបស់លោកទៅលើពួកអ្នកទេ ទាំងនៅ ក្នុងលោកិយ និងថ្ងៃអវសាននោះ ប្រាកដជាទណ្ឌកម្មមួយដ៏ធំសម្បើមបានប៉ះទៅពួកអ្នកនៅក្នុង អ្វីដែលពួកអ្នកបានលូកចូលទៅក្នុងរឿងនេះ
إِذْ تَلَقَّوْنَهُ بِأَلْسِنَتِكُمْ وَتَقُولُونَ بِأَفْوَاهِكُمْ مَا لَيْسَ لَكُمْ بِهِ عِلْمٌ وَتَحْسَبُونَهُ هَيِّنًا وَهُوَ عِنْدَ اللَّهِ عَظِيمٌ
ក្នុងខណៈដែលពួកអ្នកទទួលពាក្យមួលបង្កាច់ នោះ ដោយអណ្តាតពួកអ្នក ហើយពួកអ្នកពោលដោយមាត់ពួកអ្នក នូវអ្វីដែលពួកអ្នកឥតមាន ដឹងសោះក្នុងរឿងនោះ ហើយពួកអ្នកគិតថា រឿងនោះជារឿងតូចតាច ការពិតរឿងនោះនៅឯ អល់ឡោះគឺធ្ងន់ធ្ងរបំផុត
وَلَوْلَا إِذْ سَمِعْتُمُوهُ قُلْتُمْ مَا يَكُونُ لَنَا أَنْ نَتَكَلَّمَ بِهَٰذَا سُبْحَانَكَ هَٰذَا بُهْتَانٌ عَظِيمٌ
ហើយនៅពេលដែលពួកអ្នកបានឮពាក្យមួលបង្កាច់នេះ ហេតុអ្វី បានជាពួកអ្នកមិនបានពោលថា យើងមិនសមនឹងនិយាយនូវពាក្យទាំងនេះទេ មហាកត្តិគុណ លោក នេះគឺជាការភូតកុហកមួយដ៏ធំសម្បើម

Choose other languages: