Quran Apps in many lanuages:

Surah An-Nisa Ayahs #99 Translated in Khmer

لَا يَسْتَوِي الْقَاعِدُونَ مِنَ الْمُؤْمِنِينَ غَيْرُ أُولِي الضَّرَرِ وَالْمُجَاهِدُونَ فِي سَبِيلِ اللَّهِ بِأَمْوَالِهِمْ وَأَنْفُسِهِمْ ۚ فَضَّلَ اللَّهُ الْمُجَاهِدِينَ بِأَمْوَالِهِمْ وَأَنْفُسِهِمْ عَلَى الْقَاعِدِينَ دَرَجَةً ۚ وَكُلًّا وَعَدَ اللَّهُ الْحُسْنَىٰ ۚ وَفَضَّلَ اللَّهُ الْمُجَاهِدِينَ عَلَى الْقَاعِدِينَ أَجْرًا عَظِيمًا
ក្នុងចំណោមពួកមានជំនឿ ពួកដែលអង្គុយស្ងៀមក្រៅពីជនពិការ និងពួកតស៊ូក្នុងបុព្វហេតុមាគ៌ាអល់ឡោះ ដោយទ្រព្យសម្បត្តិនិងជីវិតរបស់ពួកគេគឺមិនស្មើគ្នាទេ។ អល់ឡោះបានប្រទានក្តីអនុគ្រោះទៅកាន់ពួកដែលតស៊ូដោយទ្រព្យសម្បត្តិ និង ជីវិតពួកគេបានលើសពួកដែលអង្គុយស្ងៀមមួយឋានៈ។ ទាំងអស់នេះអល់ឡោះបានសន្យានូវអំពើល្អ។ ហើយអល់ឡោះបានប្រទានក្តីអនុគ្រោះទៅពួកតស៊ូលើសពីពួកដែលអង្គុយស្ងៀមនូវរង្វាន់ដ៏មហាធំធេង
دَرَجَاتٍ مِنْهُ وَمَغْفِرَةً وَرَحْمَةً ۚ وَكَانَ اللَّهُ غَفُورًا رَحِيمًا
ឋានៈជាច្រើនក្តីប្រោសប្រណី និងអាណិតអាសូរពីលោក។ ហើយអល់ឡោះ គឺជាអ្នកប្រោសប្រណីមេត្តាករុណាបំផុត
إِنَّ الَّذِينَ تَوَفَّاهُمُ الْمَلَائِكَةُ ظَالِمِي أَنْفُسِهِمْ قَالُوا فِيمَ كُنْتُمْ ۖ قَالُوا كُنَّا مُسْتَضْعَفِينَ فِي الْأَرْضِ ۚ قَالُوا أَلَمْ تَكُنْ أَرْضُ اللَّهِ وَاسِعَةً فَتُهَاجِرُوا فِيهَا ۚ فَأُولَٰئِكَ مَأْوَاهُمْ جَهَنَّمُ ۖ وَسَاءَتْ مَصِيرًا
ការពិតពួកដែលម៉ាឡាអ៊ីកាត់បានបញ្ចប់ជីវិតពួកគេ ទាំងពួកគេជាអ្នកប្រព្រឹត្តបាបកម្មចំពោះខ្លួនឯង ម៉ាឡាអ៊ីកាត់ថា តើពួកអ្នកស្ថិតក្នុងក្រុមអ្វី? ពួកគេថាពួកយើងជាអ្នកដែលទន់ខ្សោយបំផុតនៅលើដីនេះ។ ម៉ាឡាអ៊ីកាត់សួរថា តើដីអល់ឡោ់មិះនទូលាយទេឬដើម្បីពួកអ្នកនឹងភៀសខ្លួនទៅនោះ? ពួកទាំងនោះទីជ្រកកោនពួកគេគឺនរកជាទីវិលត្រលប់ដ៏អាក្រក់បំផុត
إِلَّا الْمُسْتَضْعَفِينَ مِنَ الرِّجَالِ وَالنِّسَاءِ وَالْوِلْدَانِ لَا يَسْتَطِيعُونَ حِيلَةً وَلَا يَهْتَدُونَ سَبِيلًا
លើកលែងតែពួកទន់ខ្សោយក្នុងចំណោមពួកបុរស នារី និងកុមារ ដែលពួកគេគ្មានលទ្ធភាពរកមធ្យោបាយណាមួយ ហើយពួកគេក៏មិនដែលស្គាល់ផ្លូវដែរ
فَأُولَٰئِكَ عَسَى اللَّهُ أَنْ يَعْفُوَ عَنْهُمْ ۚ وَكَانَ اللَّهُ عَفُوًّا غَفُورًا
សំរាប់ពួកទាំងអស់នោះសង្ឃឹមថា អល់ឡោះនឹងអត់ឱនឱ្យពួកគេ។ ហើយអល់ឡោះជាអ្នកអត់ឱនប្រោសប្រណីបំផុត

Choose other languages: