Quran Apps in many lanuages:

Surah An-Nisa Ayahs #46 Translated in Khmer

يَوْمَئِذٍ يَوَدُّ الَّذِينَ كَفَرُوا وَعَصَوُا الرَّسُولَ لَوْ تُسَوَّىٰ بِهِمُ الْأَرْضُ وَلَا يَكْتُمُونَ اللَّهَ حَدِيثًا
នៅថ្ងៃនោះ ពួកដែលបានអជំនឿនិងមិនបានស្តាប់ឱវាទរបស់រ៉សូល បានប្រាថ្នាចង់ឱ្យគេពង្រាបខ្លួនគេស្មើនឹងដីតែពួកគេមិនអាចលាក់ហេតុការណ៍ណាមួយអំពីអល់ឡោះបានឡើយ
يَا أَيُّهَا الَّذِينَ آمَنُوا لَا تَقْرَبُوا الصَّلَاةَ وَأَنْتُمْ سُكَارَىٰ حَتَّىٰ تَعْلَمُوا مَا تَقُولُونَ وَلَا جُنُبًا إِلَّا عَابِرِي سَبِيلٍ حَتَّىٰ تَغْتَسِلُوا ۚ وَإِنْ كُنْتُمْ مَرْضَىٰ أَوْ عَلَىٰ سَفَرٍ أَوْ جَاءَ أَحَدٌ مِنْكُمْ مِنَ الْغَائِطِ أَوْ لَامَسْتُمُ النِّسَاءَ فَلَمْ تَجِدُوا مَاءً فَتَيَمَّمُوا صَعِيدًا طَيِّبًا فَامْسَحُوا بِوُجُوهِكُمْ وَأَيْدِيكُمْ ۗ إِنَّ اللَّهَ كَانَ عَفُوًّا غَفُورًا
ឱពួកដែលបានជឿ! ចូរពួកអ្នកកុំអាលសឡាតិ៍ក្នុងពេលដែលពួកអ្នកស្រវឹង ទាល់តែពួកអ្នកដឹងពីអ្វីដែលពួកអ្នកនិយាយនិង (ពេលមាន) ជូនូព លើកលែងតែអ្នកធ្វើដំណើរទាល់តែពួកអ្នកងូតទឹកសិន។ បើពួកអ្នកជាអ្នកជំងឺ ឬក្នុងដំណើរ ឬម្នាក់ៗនៃពួកអ្នកមកពីបន្ទោរបង់ឬបានប៉ះពាល់នារី ហើយពួកអ្នកគ្មានទឹក ចូរពួកអ្នកតាយ៉ាំមុំដោយដីស្អាត ហើយពួកអ្នកត្រូវជូតមុខនឹងដៃពួកអ្នក។ ការពិតអល់ឡោះ ជាដែលអ្នកអត់ឱនប្រោសប្រណីបំផុត
أَلَمْ تَرَ إِلَى الَّذِينَ أُوتُوا نَصِيبًا مِنَ الْكِتَابِ يَشْتَرُونَ الضَّلَالَةَ وَيُرِيدُونَ أَنْ تَضِلُّوا السَّبِيلَ
តើអ្នកមិនទាន់ពិចារណាទេឬ? ចំពោះពួកដែលត្រូវគេប្រគល់ជូនមួយចំណែកនៃគម្ពីរ ពួកគេទិញយកការវង្វេង ហើយពួកគេក៏ចង់ឱ្យពួកអ្នកវង្វេងផ្លូវដែរ
وَاللَّهُ أَعْلَمُ بِأَعْدَائِكُمْ ۚ وَكَفَىٰ بِاللَّهِ وَلِيًّا وَكَفَىٰ بِاللَّهِ نَصِيرًا
អល់ឡោះគឺដឹងណាស់ពីសត្រូវរបស់ពួកអ្នក។ គ្រប់គ្រាន់ហើយនឹងអល់ឡោះជាអ្នកគាំពារ ហើយគ្រប់គ្រាន់ហើយនឹងអល់ឡោះជាអ្នកជួយ
مِنَ الَّذِينَ هَادُوا يُحَرِّفُونَ الْكَلِمَ عَنْ مَوَاضِعِهِ وَيَقُولُونَ سَمِعْنَا وَعَصَيْنَا وَاسْمَعْ غَيْرَ مُسْمَعٍ وَرَاعِنَا لَيًّا بِأَلْسِنَتِهِمْ وَطَعْنًا فِي الدِّينِ ۚ وَلَوْ أَنَّهُمْ قَالُوا سَمِعْنَا وَأَطَعْنَا وَاسْمَعْ وَانْظُرْنَا لَكَانَ خَيْرًا لَهُمْ وَأَقْوَمَ وَلَٰكِنْ لَعَنَهُمُ اللَّهُ بِكُفْرِهِمْ فَلَا يُؤْمِنُونَ إِلَّا قَلِيلًا
ក្នុងចំណោមពួកយ៉ាហ៊ូទ មានអ្នកបំប្លែងពាក្យសំដីពីកន្លែងដើមហើយពួកគេថាយើងបានឮហើយ ហើយយើងមិនគោរពតាមទេ។ ជួយស្តាប់ផងដោយគេមិនបានឱ្យឮទេ ហើយជួយបម្រើយើងផង ជាការមួលបង្កាច់ដោយអណ្តាតរបស់ពួកគេ និងជាការវាយប្រហារក្នុងសាសនា។ បើពួកគេថាយើងបានឮហើយ ហើយយើងគោរពតាម សូមអ្នកស្តាប់ចុះ ហើយមើលមកយើងផង ប្រាកដជាការល្អសម្រាប់ពួកគេហើយត្រឹមត្រូវជាង។ ក៏ប៉ុន្តែអល់ឡោះបានផ្តន្ទាពួកគេដោយសារការអជំនឿរបស់ពួកគេ ពួកគេមិនជឿទេមានតែតិចតួចបំផុត

Choose other languages: