Quran Apps in many lanuages:

Surah An-Nisa Ayahs #48 Translated in Khmer

أَلَمْ تَرَ إِلَى الَّذِينَ أُوتُوا نَصِيبًا مِنَ الْكِتَابِ يَشْتَرُونَ الضَّلَالَةَ وَيُرِيدُونَ أَنْ تَضِلُّوا السَّبِيلَ
តើអ្នកមិនទាន់ពិចារណាទេឬ? ចំពោះពួកដែលត្រូវគេប្រគល់ជូនមួយចំណែកនៃគម្ពីរ ពួកគេទិញយកការវង្វេង ហើយពួកគេក៏ចង់ឱ្យពួកអ្នកវង្វេងផ្លូវដែរ
وَاللَّهُ أَعْلَمُ بِأَعْدَائِكُمْ ۚ وَكَفَىٰ بِاللَّهِ وَلِيًّا وَكَفَىٰ بِاللَّهِ نَصِيرًا
អល់ឡោះគឺដឹងណាស់ពីសត្រូវរបស់ពួកអ្នក។ គ្រប់គ្រាន់ហើយនឹងអល់ឡោះជាអ្នកគាំពារ ហើយគ្រប់គ្រាន់ហើយនឹងអល់ឡោះជាអ្នកជួយ
مِنَ الَّذِينَ هَادُوا يُحَرِّفُونَ الْكَلِمَ عَنْ مَوَاضِعِهِ وَيَقُولُونَ سَمِعْنَا وَعَصَيْنَا وَاسْمَعْ غَيْرَ مُسْمَعٍ وَرَاعِنَا لَيًّا بِأَلْسِنَتِهِمْ وَطَعْنًا فِي الدِّينِ ۚ وَلَوْ أَنَّهُمْ قَالُوا سَمِعْنَا وَأَطَعْنَا وَاسْمَعْ وَانْظُرْنَا لَكَانَ خَيْرًا لَهُمْ وَأَقْوَمَ وَلَٰكِنْ لَعَنَهُمُ اللَّهُ بِكُفْرِهِمْ فَلَا يُؤْمِنُونَ إِلَّا قَلِيلًا
ក្នុងចំណោមពួកយ៉ាហ៊ូទ មានអ្នកបំប្លែងពាក្យសំដីពីកន្លែងដើមហើយពួកគេថាយើងបានឮហើយ ហើយយើងមិនគោរពតាមទេ។ ជួយស្តាប់ផងដោយគេមិនបានឱ្យឮទេ ហើយជួយបម្រើយើងផង ជាការមួលបង្កាច់ដោយអណ្តាតរបស់ពួកគេ និងជាការវាយប្រហារក្នុងសាសនា។ បើពួកគេថាយើងបានឮហើយ ហើយយើងគោរពតាម សូមអ្នកស្តាប់ចុះ ហើយមើលមកយើងផង ប្រាកដជាការល្អសម្រាប់ពួកគេហើយត្រឹមត្រូវជាង។ ក៏ប៉ុន្តែអល់ឡោះបានផ្តន្ទាពួកគេដោយសារការអជំនឿរបស់ពួកគេ ពួកគេមិនជឿទេមានតែតិចតួចបំផុត
يَا أَيُّهَا الَّذِينَ أُوتُوا الْكِتَابَ آمِنُوا بِمَا نَزَّلْنَا مُصَدِّقًا لِمَا مَعَكُمْ مِنْ قَبْلِ أَنْ نَطْمِسَ وُجُوهًا فَنَرُدَّهَا عَلَىٰ أَدْبَارِهَا أَوْ نَلْعَنَهُمْ كَمَا لَعَنَّا أَصْحَابَ السَّبْتِ ۚ وَكَانَ أَمْرُ اللَّهِ مَفْعُولًا
ឱពួកដែលត្រូវបានគេប្រគល់ជូននូវគម្ពីរ ចូរពួកអ្នកជឿនឹងអ្វីដែលយើងបានបញ្ចុះដើម្បីបញ្ជាក់ចំពោះអ្វីដែលមានជាមួយ ពួកអ្នកស្រាប់មុននឹងយើងលុបបំបាត់មុខ ហើយយើងនឹងបង្វិលមុខនោះទៅ ខាងខ្នងវិញឬយើងនឹងផ្តន្ទាចំពោះពួកគេ ដូចដែលយើងបានផ្តន្ទាពួកសាញ្ហត់ (បំពានថ្ងៃសៅរ៌)។ ហើយបទបញ្ជាអល់ឡោះត្រូវអនុវត្ត
إِنَّ اللَّهَ لَا يَغْفِرُ أَنْ يُشْرَكَ بِهِ وَيَغْفِرُ مَا دُونَ ذَٰلِكَ لِمَنْ يَشَاءُ ۚ وَمَنْ يُشْرِكْ بِاللَّهِ فَقَدِ افْتَرَىٰ إِثْمًا عَظِيمًا
ការពិតអល់ឡោះ មិនប្រោសប្រណីទេចំពោះជនស៊ីរិកនឹងលោក ហើយលោកប្រោសប្រណីនូវអ្វីដែលក្រៅពីនេះចំពោះជនណាដែលលោកសោមនស្ស។ ជនដែលស៊ីរិកនឹងអល់ឡោះ គឺពិតជាបានបង្កើតបាបកម្មដ៏ធំក្រៃលែង

Choose other languages: