Quran Apps in many lanuages:

Surah An-Nisa Ayahs #50 Translated in Khmer

مِنَ الَّذِينَ هَادُوا يُحَرِّفُونَ الْكَلِمَ عَنْ مَوَاضِعِهِ وَيَقُولُونَ سَمِعْنَا وَعَصَيْنَا وَاسْمَعْ غَيْرَ مُسْمَعٍ وَرَاعِنَا لَيًّا بِأَلْسِنَتِهِمْ وَطَعْنًا فِي الدِّينِ ۚ وَلَوْ أَنَّهُمْ قَالُوا سَمِعْنَا وَأَطَعْنَا وَاسْمَعْ وَانْظُرْنَا لَكَانَ خَيْرًا لَهُمْ وَأَقْوَمَ وَلَٰكِنْ لَعَنَهُمُ اللَّهُ بِكُفْرِهِمْ فَلَا يُؤْمِنُونَ إِلَّا قَلِيلًا
ក្នុងចំណោមពួកយ៉ាហ៊ូទ មានអ្នកបំប្លែងពាក្យសំដីពីកន្លែងដើមហើយពួកគេថាយើងបានឮហើយ ហើយយើងមិនគោរពតាមទេ។ ជួយស្តាប់ផងដោយគេមិនបានឱ្យឮទេ ហើយជួយបម្រើយើងផង ជាការមួលបង្កាច់ដោយអណ្តាតរបស់ពួកគេ និងជាការវាយប្រហារក្នុងសាសនា។ បើពួកគេថាយើងបានឮហើយ ហើយយើងគោរពតាម សូមអ្នកស្តាប់ចុះ ហើយមើលមកយើងផង ប្រាកដជាការល្អសម្រាប់ពួកគេហើយត្រឹមត្រូវជាង។ ក៏ប៉ុន្តែអល់ឡោះបានផ្តន្ទាពួកគេដោយសារការអជំនឿរបស់ពួកគេ ពួកគេមិនជឿទេមានតែតិចតួចបំផុត
يَا أَيُّهَا الَّذِينَ أُوتُوا الْكِتَابَ آمِنُوا بِمَا نَزَّلْنَا مُصَدِّقًا لِمَا مَعَكُمْ مِنْ قَبْلِ أَنْ نَطْمِسَ وُجُوهًا فَنَرُدَّهَا عَلَىٰ أَدْبَارِهَا أَوْ نَلْعَنَهُمْ كَمَا لَعَنَّا أَصْحَابَ السَّبْتِ ۚ وَكَانَ أَمْرُ اللَّهِ مَفْعُولًا
ឱពួកដែលត្រូវបានគេប្រគល់ជូននូវគម្ពីរ ចូរពួកអ្នកជឿនឹងអ្វីដែលយើងបានបញ្ចុះដើម្បីបញ្ជាក់ចំពោះអ្វីដែលមានជាមួយ ពួកអ្នកស្រាប់មុននឹងយើងលុបបំបាត់មុខ ហើយយើងនឹងបង្វិលមុខនោះទៅ ខាងខ្នងវិញឬយើងនឹងផ្តន្ទាចំពោះពួកគេ ដូចដែលយើងបានផ្តន្ទាពួកសាញ្ហត់ (បំពានថ្ងៃសៅរ៌)។ ហើយបទបញ្ជាអល់ឡោះត្រូវអនុវត្ត
إِنَّ اللَّهَ لَا يَغْفِرُ أَنْ يُشْرَكَ بِهِ وَيَغْفِرُ مَا دُونَ ذَٰلِكَ لِمَنْ يَشَاءُ ۚ وَمَنْ يُشْرِكْ بِاللَّهِ فَقَدِ افْتَرَىٰ إِثْمًا عَظِيمًا
ការពិតអល់ឡោះ មិនប្រោសប្រណីទេចំពោះជនស៊ីរិកនឹងលោក ហើយលោកប្រោសប្រណីនូវអ្វីដែលក្រៅពីនេះចំពោះជនណាដែលលោកសោមនស្ស។ ជនដែលស៊ីរិកនឹងអល់ឡោះ គឺពិតជាបានបង្កើតបាបកម្មដ៏ធំក្រៃលែង
أَلَمْ تَرَ إِلَى الَّذِينَ يُزَكُّونَ أَنْفُسَهُمْ ۚ بَلِ اللَّهُ يُزَكِّي مَنْ يَشَاءُ وَلَا يُظْلَمُونَ فَتِيلًا
តើអ្នកមិនពិចារណាទេឬ ចំពោះពួកដែលសម្អាតខ្លួនឯង។ ផ្ទុយទៅវិញអល់ឡោះទេដែលលោកសម្អាតជនដែលលោកប្រាថ្នា។ ហើយពួកគេឥតមានគេធ្វើបាបបន្តិចឡើយ
انْظُرْ كَيْفَ يَفْتَرُونَ عَلَى اللَّهِ الْكَذِبَ ۖ وَكَفَىٰ بِهِ إِثْمًا مُبِينًا
មើលចុះ! ហេតុអ្វីពួកគេហ៊ានមួលបង្កាច់ទៅលើអល់ឡោះ? វាគ្រប់គ្រាន់ណាស់ហើយ ការមួលបង្កាច់នោះគឺជាបាបកម្មយ៉ាងច្បាស់

Choose other languages: