Surah An-Nisa Ayahs #27 Translated in Khmer
حُرِّمَتْ عَلَيْكُمْ أُمَّهَاتُكُمْ وَبَنَاتُكُمْ وَأَخَوَاتُكُمْ وَعَمَّاتُكُمْ وَخَالَاتُكُمْ وَبَنَاتُ الْأَخِ وَبَنَاتُ الْأُخْتِ وَأُمَّهَاتُكُمُ اللَّاتِي أَرْضَعْنَكُمْ وَأَخَوَاتُكُمْ مِنَ الرَّضَاعَةِ وَأُمَّهَاتُ نِسَائِكُمْ وَرَبَائِبُكُمُ اللَّاتِي فِي حُجُورِكُمْ مِنْ نِسَائِكُمُ اللَّاتِي دَخَلْتُمْ بِهِنَّ فَإِنْ لَمْ تَكُونُوا دَخَلْتُمْ بِهِنَّ فَلَا جُنَاحَ عَلَيْكُمْ وَحَلَائِلُ أَبْنَائِكُمُ الَّذِينَ مِنْ أَصْلَابِكُمْ وَأَنْ تَجْمَعُوا بَيْنَ الْأُخْتَيْنِ إِلَّا مَا قَدْ سَلَفَ ۗ إِنَّ اللَّهَ كَانَ غَفُورًا رَحِيمًا
គេបានហាមលើពួកអ្នក(រៀបការ) ជាមួយនឹងមាតាពួកអ្នកបុត្រី ពួកអ្នកបងប្អូនស្រីពួកអ្នក ម្តាយមីង ឬម្តាយធំខាងបិតាពួក អ្នកម្តាយមីង ឬម្តាយធំខាងមាតាពួកអ្នក កូនស្រីនៃបងប្អូនប្រុស កូនស្រីនៃបងប្អូនស្រីម៉ែដោះពួកអ្នក ដែលបានបំបៅពួកអ្នក បងប្អូនស្រីធម៌ពួកអ្នកដោយការបៅរួមគ្នា មាតាភរិយារបស់ពួកអ្នក និងបុត្រីភរិយារបស់ពួកអ្នក ដែលនៅក្នុងបន្ទុករបស់ពួកអ្នក ដែលពួកអ្នកបានរួមសង្វាសនឹងភរិយានោះរួចហើយនោះ ប្រសិនបើពួកអ្នកមិនទាន់សេពមេថុននឹងភរិយានោះទេ គឺគ្មានទោសពៃរ៍ទេលើពួកអ្នក ភរិយាបុត្រា របស់ពួកអ្នកដែលមកពីអង្គជាតិរបស់ពួកអ្នក និងករណីដែលពួកអ្នកសរុបរវាងនារីពីរនាក់ឱ្យ ជាបងប្អូនជាមួយនឹងគ្នា លើកលែងតែអ្វីដែលបានកន្លងមក។ ជាការពិតណាស់អល់ឡោះជាអ្នកដែលប្រោសប្រណី ជាអ្នកដែលមេត្តាករុណាបំផុត
وَالْمُحْصَنَاتُ مِنَ النِّسَاءِ إِلَّا مَا مَلَكَتْ أَيْمَانُكُمْ ۖ كِتَابَ اللَّهِ عَلَيْكُمْ ۚ وَأُحِلَّ لَكُمْ مَا وَرَاءَ ذَٰلِكُمْ أَنْ تَبْتَغُوا بِأَمْوَالِكُمْ مُحْصِنِينَ غَيْرَ مُسَافِحِينَ ۚ فَمَا اسْتَمْتَعْتُمْ بِهِ مِنْهُنَّ فَآتُوهُنَّ أُجُورَهُنَّ فَرِيضَةً ۚ وَلَا جُنَاحَ عَلَيْكُمْ فِيمَا تَرَاضَيْتُمْ بِهِ مِنْ بَعْدِ الْفَرِيضَةِ ۚ إِنَّ اللَّهَ كَانَ عَلِيمًا حَكِيمًا
(ត្រូវបានហាមដែរ)នារីៗភរិយាគេលើកលែងទាសីដែលនៅក្នុងកណ្តាប់ដៃរបស់ពួកអ្នក។ គឺជាការបង្គាប់របស់អល់ឡោះទៅលើពួកអ្នក។ ត្រូវបានអនុញ្ញាតជូនពួកអ្នកនូវនារីក្រៅពីនោះ ដែលពួកអ្នកស្វែងរក (ភរិយា) ដោយទ្រព្យសម្បត្តិរបស់ពួកអ្នកជាបុរសស្អាតស្អំ ពុំមែនជាបុរសផិតក្បត់ទេ។ អ្វីដែលពួកអ្នកមានសេចក្តីសុខពីពួកនាងចូរពួកអ្នកប្រគល់ជូនពួកនាង នូវរង្វាន់របស់ពួកនាង វាជាករណីយកិច្ចមួយ។ ហើយគ្មានទោសពៃរ៍ទេលើពួកអ្នកនៅក្នុងករណីដែលពួកអ្នកបានចុះសម្រុងគ្នា បន្ទាប់ពីការតម្រូវ(ខាន់ស្លា)រួចហើយ។ អល់ឡោះពិតជាអ្នកដឹងបំផុតជាអ្នកដែលមហាគតិបណ្ឌិត
وَمَنْ لَمْ يَسْتَطِعْ مِنْكُمْ طَوْلًا أَنْ يَنْكِحَ الْمُحْصَنَاتِ الْمُؤْمِنَاتِ فَمِنْ مَا مَلَكَتْ أَيْمَانُكُمْ مِنْ فَتَيَاتِكُمُ الْمُؤْمِنَاتِ ۚ وَاللَّهُ أَعْلَمُ بِإِيمَانِكُمْ ۚ بَعْضُكُمْ مِنْ بَعْضٍ ۚ فَانْكِحُوهُنَّ بِإِذْنِ أَهْلِهِنَّ وَآتُوهُنَّ أُجُورَهُنَّ بِالْمَعْرُوفِ مُحْصَنَاتٍ غَيْرَ مُسَافِحَاتٍ وَلَا مُتَّخِذَاتِ أَخْدَانٍ ۚ فَإِذَا أُحْصِنَّ فَإِنْ أَتَيْنَ بِفَاحِشَةٍ فَعَلَيْهِنَّ نِصْفُ مَا عَلَى الْمُحْصَنَاتِ مِنَ الْعَذَابِ ۚ ذَٰلِكَ لِمَنْ خَشِيَ الْعَنَتَ مِنْكُمْ ۚ وَأَنْ تَصْبِرُوا خَيْرٌ لَكُمْ ۗ وَاللَّهُ غَفُورٌ رَحِيمٌ
ក្នុងចំណោមពួកអ្នក ជនដែលមិនទាន់មានលទ្ធភាពគ្រប់គ្រាន់ទេដើម្បីរៀបការជាមួយនារីស្អាតស្អំដែលមានជំនឿ គឺជាមួយទាសីដែលនៅក្នុងកណ្តាប់ដៃពួកអ្នកដែលនាងមានជំនឿ។ អល់ឡោះដឹងណាស់អំពីជំនឿពួកអ្នក។ ពួកអ្នកមានកំណើតពីគ្នាទៅវិញទៅមក។ ដូច្នេះចូរពួកអ្នករៀបការជាមួយពួកនាងដោយការយល់ព្រមពីគ្រួសារពួកនាង ហើយចូរពួកអ្នកប្រគល់ជូនពួកនាង នូវខាន់ស្លាពួកនាងដោយសមរម្យ ជានារីស្អាតស្អំពុំមែនជានារីផិតក្បត់ទេ ហើយក៏ពុំមែនជានារីដែលទទួលយកគេធ្វើជាសាហាយស្មន់ដែរ។ បើនារីខ្ញុំគេត្រូវបានរៀបការហើយ បន្ទាប់មកនាងបានប្រព្រឹត្តអំពើផិតក្បត់នាងត្រូវពាក់កណ្តាលនៃទណ្ឌកម្មលើនារីដែលមានប្តីរួច (មិនមែនជាទាសី)។ រឿងនេះគឺសម្រាប់ជនណាដែលខ្លាចបាបក្នុងចំណោមពួកអ្នក។ ករណីពួកអ្នកអត់ធ្មត់ គឺល្អសម្រាប់ពួកអ្នក។ ហើយអល់ឡោះជាអ្នកប្រោសប្រណីមេត្តាករុណាបំផុត
يُرِيدُ اللَّهُ لِيُبَيِّنَ لَكُمْ وَيَهْدِيَكُمْ سُنَنَ الَّذِينَ مِنْ قَبْلِكُمْ وَيَتُوبَ عَلَيْكُمْ ۗ وَاللَّهُ عَلِيمٌ حَكِيمٌ
អល់ឡោះមានបំណងបំភ្លឺជូនពួកអ្នក លោកបង្ហាញផ្លូវជួនពួកអ្នក នូវរបៀបរបបមនុស្សសម័យមុន លោកទទួលយកការសោកស្តាយអំពីពួកអ្នក។ អល់ឡោះគឺជាអ្នកដឹងបំផុតជាអ្នកមហាគតិបណ្ឌិត
وَاللَّهُ يُرِيدُ أَنْ يَتُوبَ عَلَيْكُمْ وَيُرِيدُ الَّذِينَ يَتَّبِعُونَ الشَّهَوَاتِ أَنْ تَمِيلُوا مَيْلًا عَظِيمًا
អល់ឡោះលោកមានបំណងនឹងទទួលយកនូវការសោកស្តាយពួកអ្នក។ រីឯពួកដែលធ្វើតាមតណ្ហា មានបំណងចង់ឱ្យពួកអ្នកល្អៀងនូវការលំអៀងមួយដ៏សែនធំ
Choose other languages:

Albanian

Amharic

Azerbaijani

Bengali

Bosnian

Bulgarian

Burmese

Chinese

Danish

Dutch

English

Farsi

Filipino

French

Fulah

German

Gujarati

Hausa

Hindi

Indonesian

Italian

Japanese

Jawa

Kazakh

Khmer

Korean

Kurdish

Kyrgyz

Malay

Malayalam

Norwegian

Pashto

Persian

Polish

Portuguese

Punjabi

Russian

Sindhi

Sinhalese

Somali

Spanish

Swahili

Swedish

Tajik

Tamil

Tatar

Telugu

Thai

Turkish

Urdu

Uyghur

Uzbek

Vietnamese

Yoruba
