Quran Apps in many lanuages:

Surah An-Nisa Ayahs #21 Translated in Khmer

إِنَّمَا التَّوْبَةُ عَلَى اللَّهِ لِلَّذِينَ يَعْمَلُونَ السُّوءَ بِجَهَالَةٍ ثُمَّ يَتُوبُونَ مِنْ قَرِيبٍ فَأُولَٰئِكَ يَتُوبُ اللَّهُ عَلَيْهِمْ ۗ وَكَانَ اللَّهُ عَلِيمًا حَكِيمًا
ការសោកស្តាយដែលអល់ឡោះ ទទួលយកនោះគឺសម្រាប់តែពួកដែលបានប្រព្រឹត្តអំពើអាក្រក់ដោយល្ងង់ខ្លៅ ក្រោយមកពួកគេសោកស្តាយភ្លាម ពួកនោះហើយដែលអល់ឡោះទទួល យកការសោកស្តាយពីពួកគេ។ អល់ឡោះជាអ្នកដឹងបំផុតមហាគតិបណ្ឌិត
وَلَيْسَتِ التَّوْبَةُ لِلَّذِينَ يَعْمَلُونَ السَّيِّئَاتِ حَتَّىٰ إِذَا حَضَرَ أَحَدَهُمُ الْمَوْتُ قَالَ إِنِّي تُبْتُ الْآنَ وَلَا الَّذِينَ يَمُوتُونَ وَهُمْ كُفَّارٌ ۚ أُولَٰئِكَ أَعْتَدْنَا لَهُمْ عَذَابًا أَلِيمًا
ពុំមែនការសោកស្តាយទេសម្រាប់ពួកដែលប្រព្រឹត្តអំពើអាក្រក់រហូតដល់សេចក្តីស្លាប់បានខិតមកដល់ជនម្នាក់នៃពួកគេ រួចគេនិយាយថាពេលនេះ យើងពិតជាសោកស្តាយមែន ហើយក៏ពុំមែនសម្រាប់ពពួកដែលស្លាប់ទាំងពួកគេជាអ្នកអជំនឿនោះទេ។ ពួកទាំងនេះហើយដែលយើងបានរៀបចំជូនពួកគេនូវទណ្ឌកម្មមួយយ៉ាងខ្លោចផ្សាបំផុត
يَا أَيُّهَا الَّذِينَ آمَنُوا لَا يَحِلُّ لَكُمْ أَنْ تَرِثُوا النِّسَاءَ كَرْهًا ۖ وَلَا تَعْضُلُوهُنَّ لِتَذْهَبُوا بِبَعْضِ مَا آتَيْتُمُوهُنَّ إِلَّا أَنْ يَأْتِينَ بِفَاحِشَةٍ مُبَيِّنَةٍ ۚ وَعَاشِرُوهُنَّ بِالْمَعْرُوفِ ۚ فَإِنْ كَرِهْتُمُوهُنَّ فَعَسَىٰ أَنْ تَكْرَهُوا شَيْئًا وَيَجْعَلَ اللَّهُ فِيهِ خَيْرًا كَثِيرًا
ឱពួកដែលបានជឿ! មិនអនុញ្ញាតឱ្យពួកអ្នកយកមរតកពីពួកនារីដោយការបង្ខំ។ ហើយចូរពួកអ្នកកុំរារាំងពួកនាង ដើម្បីពួកអ្នកទាញនូវចំណែកខ្លះនៃអ្វីដែលពួកអ្នកបានប្រគល់ ជូនឱ្យទៅពួកនាងរួចហើយនោះ លើកលែងតែក្នុងករណីដែលពួកនាងបានប្រព្រឹត្តអំពើហ្ស៊ីណាដ៏ជាក់ស្តែង។ ហើយចូរពួកអ្នករួមរស់ជាមួយនឹងពួកនាងដោយសមរម្យ។ ប្រសិនបើពួកអ្នកស្អប់ពួកនាង ជួនកាលករណីដែលពួកអ្នកបានស្អប់អ្វីមួយ អល់ឡោះធ្វើឱ្យក្នុងនោះទៅជាល្អលើសលប់វិញ
وَإِنْ أَرَدْتُمُ اسْتِبْدَالَ زَوْجٍ مَكَانَ زَوْجٍ وَآتَيْتُمْ إِحْدَاهُنَّ قِنْطَارًا فَلَا تَأْخُذُوا مِنْهُ شَيْئًا ۚ أَتَأْخُذُونَهُ بُهْتَانًا وَإِثْمًا مُبِينًا
ហើយប្រសិនបើពួកអ្នកចង់ប្តូរគូ(ថ្មី)ជំនួសគូ(ចាស់) ហើយពួកអ្នកបានប្រគល់ជូនទៅម្នាក់ៗនៃពួកនាងនូវទ្រព្យធនជាច្រើនរួចហើយ ចូរពួកអ្នកកុំយកមកវិញសូម្បីតែបន្តិចក្តី។ តើពួកអ្នកយកទ្រព្យនោះដោយបង្កាច់បង្ខូចនិងបាបកម្មដ៏ជាក់ស្តែងឬ?
وَكَيْفَ تَأْخُذُونَهُ وَقَدْ أَفْضَىٰ بَعْضُكُمْ إِلَىٰ بَعْضٍ وَأَخَذْنَ مِنْكُمْ مِيثَاقًا غَلِيظًا
តើហេតុម្តេចពួកអ្នកយកទ្រព្យនោះមកវិញ? ប្រសិនបើពួកអ្នកបានស្រឡាញ់ថ្នាក់ថ្នមគ្នា ហើយពួកនាងក៏បានទទួលយកអំពីពួកអ្នកនូវកិច្ចព្រមព្រៀងមួយដ៏រឹងមាំ

Choose other languages: