Quran Apps in many lanuages:

Surah An-Nisa Ayahs #168 Translated in Khmer

وَرُسُلًا قَدْ قَصَصْنَاهُمْ عَلَيْكَ مِنْ قَبْلُ وَرُسُلًا لَمْ نَقْصُصْهُمْ عَلَيْكَ ۚ وَكَلَّمَ اللَّهُ مُوسَىٰ تَكْلِيمًا
ហើយរ៉សូលមួយចំនួន យើងបានដំណាលពីពួកគេប្រាប់អ្នកនៅពេលមុននេះ ហើយរ៉សូលមួយចំនួនទៀតយើងក៏មិនពុំបានដំណាំលពីពួកគេប្រាប់អ្នកទេ ហើយអល់ឡោះក៏បាននិយាយទៅកាន់មូសាដោយ ផ្ទាល់
رُسُلًا مُبَشِّرِينَ وَمُنْذِرِينَ لِئَلَّا يَكُونَ لِلنَّاسِ عَلَى اللَّهِ حُجَّةٌ بَعْدَ الرُّسُلِ ۚ وَكَانَ اللَّهُ عَزِيزًا حَكِيمًا
រ៉សូលៗជាអ្នកផ្តល់ដំណឹងរីករាយនិងរន្ធត់ ដើម្បីកុំឱ្យមនុស្សមានភស្តុតាងណាមួយទៅលើអល់ឡោះបន្ទាប់ពីរ៉សូលៗ។ អល់ឡោះជាអ្នកដែលមានពលានុពលបំផុតមហាគតិបណ្ឌិត
لَٰكِنِ اللَّهُ يَشْهَدُ بِمَا أَنْزَلَ إِلَيْكَ ۖ أَنْزَلَهُ بِعِلْمِهِ ۖ وَالْمَلَائِكَةُ يَشْهَدُونَ ۚ وَكَفَىٰ بِاللَّهِ شَهِيدًا
ប៉ុន្តែអល់ឡោះលោកធ្វើសាក្សីពីអ្វីដែលលោកបានបញ្ចុះទៅលើអ្នក លោកបានបញ្ចុះមកតាមការដឹងរបស់លោក។ ពួកម៉ាឡាអ៊ីកាត់ក៏ធ្វើសាក្សីផងដែរ។ វាគ្រប់គ្រាន់ណាស់ អល់ឡោះជាអ្នកដែលសាក្សី
إِنَّ الَّذِينَ كَفَرُوا وَصَدُّوا عَنْ سَبِيلِ اللَّهِ قَدْ ضَلُّوا ضَلَالًا بَعِيدًا
ការពិតពួកដែលអជំនឿ ហើយបានរារាំងពីមាគ៌ាអល់ឡោះពិតជាបានភាន់វង្វេងដ៏សែនឆ្ងាយបំផុត
إِنَّ الَّذِينَ كَفَرُوا وَظَلَمُوا لَمْ يَكُنِ اللَّهُ لِيَغْفِرَ لَهُمْ وَلَا لِيَهْدِيَهُمْ طَرِيقًا
ការពិតពួកដែលអជំនឿ ហើយបានប្រព្រឹត្តអំពើអយុត្តិធម៌ អល់ឡោះលោកនឹងមិនប្រោសប្រណីឱ្យពួកគេទេ ហើយលោកក៏មិនបង្ហាញផ្លូវណាមួយជូនពួកគេដែរ

Choose other languages: