Quran Apps in many lanuages:

Surah An-Nisa Ayahs #19 Translated in Khmer

وَاللَّاتِي يَأْتِينَ الْفَاحِشَةَ مِنْ نِسَائِكُمْ فَاسْتَشْهِدُوا عَلَيْهِنَّ أَرْبَعَةً مِنْكُمْ ۖ فَإِنْ شَهِدُوا فَأَمْسِكُوهُنَّ فِي الْبُيُوتِ حَتَّىٰ يَتَوَفَّاهُنَّ الْمَوْتُ أَوْ يَجْعَلَ اللَّهُ لَهُنَّ سَبِيلًا
ពួកនារីដែលបានប្រព្រឹត្តអំពើហ្ស៊ីណា ក្នុងចំណោមនារីពួកអ្នកចូរពួកអ្នករកសាក្សីលើអំពើពួកនាងនូវបុរសបួននាក់ពីក្នុងចំណោមរបស់ពួកអ្នក។ ប្រសិនបើពួកគេបានធ្វើសាក្សីហើយ ចូរពួកអ្នកឃុំពួកនាងនៅក្នុងផ្ទះរហូតទាល់សេចក្តីស្លាប់មកបញ្ចប់ជីវិតរបស់ពួកនាងឬក៏រហូតទាល់តែអល់ឡោះបង្កើតផ្លូវចេញមួយឱ្យពួកនាង
وَاللَّذَانِ يَأْتِيَانِهَا مِنْكُمْ فَآذُوهُمَا ۖ فَإِنْ تَابَا وَأَصْلَحَا فَأَعْرِضُوا عَنْهُمَا ۗ إِنَّ اللَّهَ كَانَ تَوَّابًا رَحِيمًا
មនុស្សពីរនាក់ក្នុងចំណោមពួកដែលបានប្រព្រឹត្តអំពើហ្សីណា ចូរពួកអ្នកដាក់ទោសគេទាំងពីរនាក់នោះ។ តែប្រសិនបើគេទាំងពីរនាក់នោះបានសោកស្តាយនិងកែប្រែ​ ចូរពួកអ្នកងាកចេញពីពូកគេទាំងនោះ។ ការពិតអល់ឡោះ ជាអ្នកដែលទទួលយកនូវការសោកស្តាយជាអ្នកមេត្តាករុណាបំផុត
إِنَّمَا التَّوْبَةُ عَلَى اللَّهِ لِلَّذِينَ يَعْمَلُونَ السُّوءَ بِجَهَالَةٍ ثُمَّ يَتُوبُونَ مِنْ قَرِيبٍ فَأُولَٰئِكَ يَتُوبُ اللَّهُ عَلَيْهِمْ ۗ وَكَانَ اللَّهُ عَلِيمًا حَكِيمًا
ការសោកស្តាយដែលអល់ឡោះ ទទួលយកនោះគឺសម្រាប់តែពួកដែលបានប្រព្រឹត្តអំពើអាក្រក់ដោយល្ងង់ខ្លៅ ក្រោយមកពួកគេសោកស្តាយភ្លាម ពួកនោះហើយដែលអល់ឡោះទទួល យកការសោកស្តាយពីពួកគេ។ អល់ឡោះជាអ្នកដឹងបំផុតមហាគតិបណ្ឌិត
وَلَيْسَتِ التَّوْبَةُ لِلَّذِينَ يَعْمَلُونَ السَّيِّئَاتِ حَتَّىٰ إِذَا حَضَرَ أَحَدَهُمُ الْمَوْتُ قَالَ إِنِّي تُبْتُ الْآنَ وَلَا الَّذِينَ يَمُوتُونَ وَهُمْ كُفَّارٌ ۚ أُولَٰئِكَ أَعْتَدْنَا لَهُمْ عَذَابًا أَلِيمًا
ពុំមែនការសោកស្តាយទេសម្រាប់ពួកដែលប្រព្រឹត្តអំពើអាក្រក់រហូតដល់សេចក្តីស្លាប់បានខិតមកដល់ជនម្នាក់នៃពួកគេ រួចគេនិយាយថាពេលនេះ យើងពិតជាសោកស្តាយមែន ហើយក៏ពុំមែនសម្រាប់ពពួកដែលស្លាប់ទាំងពួកគេជាអ្នកអជំនឿនោះទេ។ ពួកទាំងនេះហើយដែលយើងបានរៀបចំជូនពួកគេនូវទណ្ឌកម្មមួយយ៉ាងខ្លោចផ្សាបំផុត
يَا أَيُّهَا الَّذِينَ آمَنُوا لَا يَحِلُّ لَكُمْ أَنْ تَرِثُوا النِّسَاءَ كَرْهًا ۖ وَلَا تَعْضُلُوهُنَّ لِتَذْهَبُوا بِبَعْضِ مَا آتَيْتُمُوهُنَّ إِلَّا أَنْ يَأْتِينَ بِفَاحِشَةٍ مُبَيِّنَةٍ ۚ وَعَاشِرُوهُنَّ بِالْمَعْرُوفِ ۚ فَإِنْ كَرِهْتُمُوهُنَّ فَعَسَىٰ أَنْ تَكْرَهُوا شَيْئًا وَيَجْعَلَ اللَّهُ فِيهِ خَيْرًا كَثِيرًا
ឱពួកដែលបានជឿ! មិនអនុញ្ញាតឱ្យពួកអ្នកយកមរតកពីពួកនារីដោយការបង្ខំ។ ហើយចូរពួកអ្នកកុំរារាំងពួកនាង ដើម្បីពួកអ្នកទាញនូវចំណែកខ្លះនៃអ្វីដែលពួកអ្នកបានប្រគល់ ជូនឱ្យទៅពួកនាងរួចហើយនោះ លើកលែងតែក្នុងករណីដែលពួកនាងបានប្រព្រឹត្តអំពើហ្ស៊ីណាដ៏ជាក់ស្តែង។ ហើយចូរពួកអ្នករួមរស់ជាមួយនឹងពួកនាងដោយសមរម្យ។ ប្រសិនបើពួកអ្នកស្អប់ពួកនាង ជួនកាលករណីដែលពួកអ្នកបានស្អប់អ្វីមួយ អល់ឡោះធ្វើឱ្យក្នុងនោះទៅជាល្អលើសលប់វិញ

Choose other languages: