Quran Apps in many lanuages:

Surah An-Nisa Ayahs #152 Translated in Khmer

لَا يُحِبُّ اللَّهُ الْجَهْرَ بِالسُّوءِ مِنَ الْقَوْلِ إِلَّا مَنْ ظُلِمَ ۚ وَكَانَ اللَّهُ سَمِيعًا عَلِيمًا
អល់ឡោះមិនស្រលាញ់ទេសម្តីអាក្រក់ដែលបាននិយាយខ្លាំងៗ លើកលែងតែអ្នកដែលត្រូវបានគេប្រព្រឹត្តអំពើអយុត្តិធម៌។ ហើយអល់ឡោះជាអ្នកឮបំផុត​ ជាអ្នកដឹងបំផុត
إِنْ تُبْدُوا خَيْرًا أَوْ تُخْفُوهُ أَوْ تَعْفُوا عَنْ سُوءٍ فَإِنَّ اللَّهَ كَانَ عَفُوًّا قَدِيرًا
បើសិនពួកអ្នកលាតត្រដាងអំពើល្អ ឬពួកអ្នកលាក់វា ឬពួកអ្នកអត់ឱនពីអំពើអាក្រក់ ក៏អល់ឡោះពិតជាអ្នកអត់ឱនបំផុត ជាអ្នកមានមហិទ្ធិប្ញទ្ធិខ្លាំងក្លាបំផុត
إِنَّ الَّذِينَ يَكْفُرُونَ بِاللَّهِ وَرُسُلِهِ وَيُرِيدُونَ أَنْ يُفَرِّقُوا بَيْنَ اللَّهِ وَرُسُلِهِ وَيَقُولُونَ نُؤْمِنُ بِبَعْضٍ وَنَكْفُرُ بِبَعْضٍ وَيُرِيدُونَ أَنْ يَتَّخِذُوا بَيْنَ ذَٰلِكَ سَبِيلًا
ការពិតពួកដែលមិនជឿនឹងអល់ឡោះនិងរ៉សូលរបស់លោក ហើយពួកគេមានបំណងនឹងញែកបំបែកពីគ្នារវាងអល់ឡោះនិងរ៉សូលលោក រួចពួកគេថាយើងជឿនឹងរ៉សូលខ្លះ ហើយយើងមិនជឿនឹងរ៉សូលខ្លះ ហើយពួកគេមានបំណងនឹងយកផ្លូវមួយដែលនៅចន្លោះនោះ
أُولَٰئِكَ هُمُ الْكَافِرُونَ حَقًّا ۚ وَأَعْتَدْنَا لِلْكَافِرِينَ عَذَابًا مُهِينًا
ពួកទាំងនោះជាពួកអជំនឿដោយពិតប្រាកដ។ ហើយយើងបានរៀបចំសំរាប់ពួកអជំនឿនូវទណ្ឌកម្មមួយដ៏ថោកទាបបំផុត
وَالَّذِينَ آمَنُوا بِاللَّهِ وَرُسُلِهِ وَلَمْ يُفَرِّقُوا بَيْنَ أَحَدٍ مِنْهُمْ أُولَٰئِكَ سَوْفَ يُؤْتِيهِمْ أُجُورَهُمْ ۗ وَكَانَ اللَّهُ غَفُورًا رَحِيمًا
ហើយពួកដែលបានជឿនឹងអល់ឡោះ និងរ៉សូលលោក ហើយពួកគេក៏មិនបានញែកបំបែកពីគ្នាទេរវាងម្នាក់ណាមួយនៃរ៉សូលៗ ទាំងនោះពួកទាំងនេះហើយដែលយើងនឹងប្រទានជូនពួកគេនូវរង្វាន់ពួកគេ។ ហើយអល់ឡោះជាអ្នកប្រោសប្រណី ជាអ្នកដែលអាណិតអាសូរបំផុត

Choose other languages: