Quran Apps in many lanuages:

Surah An-Nisa Ayahs #154 Translated in Khmer

إِنَّ الَّذِينَ يَكْفُرُونَ بِاللَّهِ وَرُسُلِهِ وَيُرِيدُونَ أَنْ يُفَرِّقُوا بَيْنَ اللَّهِ وَرُسُلِهِ وَيَقُولُونَ نُؤْمِنُ بِبَعْضٍ وَنَكْفُرُ بِبَعْضٍ وَيُرِيدُونَ أَنْ يَتَّخِذُوا بَيْنَ ذَٰلِكَ سَبِيلًا
ការពិតពួកដែលមិនជឿនឹងអល់ឡោះនិងរ៉សូលរបស់លោក ហើយពួកគេមានបំណងនឹងញែកបំបែកពីគ្នារវាងអល់ឡោះនិងរ៉សូលលោក រួចពួកគេថាយើងជឿនឹងរ៉សូលខ្លះ ហើយយើងមិនជឿនឹងរ៉សូលខ្លះ ហើយពួកគេមានបំណងនឹងយកផ្លូវមួយដែលនៅចន្លោះនោះ
أُولَٰئِكَ هُمُ الْكَافِرُونَ حَقًّا ۚ وَأَعْتَدْنَا لِلْكَافِرِينَ عَذَابًا مُهِينًا
ពួកទាំងនោះជាពួកអជំនឿដោយពិតប្រាកដ។ ហើយយើងបានរៀបចំសំរាប់ពួកអជំនឿនូវទណ្ឌកម្មមួយដ៏ថោកទាបបំផុត
وَالَّذِينَ آمَنُوا بِاللَّهِ وَرُسُلِهِ وَلَمْ يُفَرِّقُوا بَيْنَ أَحَدٍ مِنْهُمْ أُولَٰئِكَ سَوْفَ يُؤْتِيهِمْ أُجُورَهُمْ ۗ وَكَانَ اللَّهُ غَفُورًا رَحِيمًا
ហើយពួកដែលបានជឿនឹងអល់ឡោះ និងរ៉សូលលោក ហើយពួកគេក៏មិនបានញែកបំបែកពីគ្នាទេរវាងម្នាក់ណាមួយនៃរ៉សូលៗ ទាំងនោះពួកទាំងនេះហើយដែលយើងនឹងប្រទានជូនពួកគេនូវរង្វាន់ពួកគេ។ ហើយអល់ឡោះជាអ្នកប្រោសប្រណី ជាអ្នកដែលអាណិតអាសូរបំផុត
يَسْأَلُكَ أَهْلُ الْكِتَابِ أَنْ تُنَزِّلَ عَلَيْهِمْ كِتَابًا مِنَ السَّمَاءِ ۚ فَقَدْ سَأَلُوا مُوسَىٰ أَكْبَرَ مِنْ ذَٰلِكَ فَقَالُوا أَرِنَا اللَّهَ جَهْرَةً فَأَخَذَتْهُمُ الصَّاعِقَةُ بِظُلْمِهِمْ ۚ ثُمَّ اتَّخَذُوا الْعِجْلَ مِنْ بَعْدِ مَا جَاءَتْهُمُ الْبَيِّنَاتُ فَعَفَوْنَا عَنْ ذَٰلِكَ ۚ وَآتَيْنَا مُوسَىٰ سُلْطَانًا مُبِينًا
ក្រុមអះលីគីតាបសុំពីអ្នក ឱ្យអ្នកបញ្ចុះទៅពួកគេនូវគម្ពីរមួយក្បាលមកពីមេឃ។ ការពិតពួកគេបានស្នើសុំទៅមូសាធំដុំជាងនេះទៅទៀត ពួកគេថាសូមឱ្យពួកយើង បានឃើញអល់ឡោះដោយច្បាស់ក្រឡែត រួចមករន្ទះក៏យកពួកគេដោយសារបាបកម្មរបស់ពួកគេ។ ក្រោយមកពួកគេបានទទួលយកកូនគោ (ធ្វើជាសក្ការៈ) បន្ទាប់ពីភស្តុត៉ាងទាំងឡាយបានទៅដល់ពួកគេហើយយើងក៏បានអត់ឱនឱ្យពួកគេ ពីរឿងនេះហើយយើងបានប្រទានទៅមូសានូវសំអាងមួយយ៉ាងច្បាស់លាស់
وَرَفَعْنَا فَوْقَهُمُ الطُّورَ بِمِيثَاقِهِمْ وَقُلْنَا لَهُمُ ادْخُلُوا الْبَابَ سُجَّدًا وَقُلْنَا لَهُمْ لَا تَعْدُوا فِي السَّبْتِ وَأَخَذْنَا مِنْهُمْ مِيثَاقًا غَلِيظًا
យើងបានលើកភ្នំតូរ៍ដាក់លើពួកគេដោយសារការសន្យាពួកគេ ហើយយើងនិយាយទៅពួកគេថា ពួកអ្នកត្រូវចូលតាមទ្វារ (ពៃតុលមឹកទីស) ដោយឱនលំទោន ហើយយើងនិយាយទៅកាន់ពួកគេថា ពួកអ្នកមិនត្រូវបំពានក្នុងថ្ងៃសៅរ៍ទេ។ ហើយយើងបានយកពីពួកគេនូវការសន្យាមួយដ៏រឹងមាំបំផុត

Choose other languages: