Quran Apps in many lanuages:

Surah An-Nisa Ayahs #111 Translated in Khmer

وَلَا تُجَادِلْ عَنِ الَّذِينَ يَخْتَانُونَ أَنْفُسَهُمْ ۚ إِنَّ اللَّهَ لَا يُحِبُّ مَنْ كَانَ خَوَّانًا أَثِيمًا
ចូរអ្នកកុំតស៊ូដើម្បីការពារពួកដែលក្បត់ខ្លួនឯង។ ការពិតអល់ឡោះមិនស្រលាញ់ទេជនដែលជាអ្នកក្បត់ ជាអ្នកសាងបាបកម្មជារឿយៗ
يَسْتَخْفُونَ مِنَ النَّاسِ وَلَا يَسْتَخْفُونَ مِنَ اللَّهِ وَهُوَ مَعَهُمْ إِذْ يُبَيِّتُونَ مَا لَا يَرْضَىٰ مِنَ الْقَوْلِ ۚ وَكَانَ اللَّهُ بِمَا يَعْمَلُونَ مُحِيطًا
ពួកគេរកវិធីលាក់ពីមនុស្ស ក៏ប៉ុន្តែព្តួកគេមិនអាចរកវិធីលាក់ពីអល់ឡោះបានឡើយ ហើយលោកបានជ្រាបដឹងពួកគេក្នុងពេលដែលពួកគេរៀបចំផែនការនាពេលយប់ ជាពាក្យសម្តីដែលលោកមិនយល់ព្រម។ ហើយអល់ឡោះជាអ្នកជ្រួតជ្រាបពីអ្វីដែលពួកគេប្រព្រឹត្ត
هَا أَنْتُمْ هَٰؤُلَاءِ جَادَلْتُمْ عَنْهُمْ فِي الْحَيَاةِ الدُّنْيَا فَمَنْ يُجَادِلُ اللَّهَ عَنْهُمْ يَوْمَ الْقِيَامَةِ أَمْ مَنْ يَكُونُ عَلَيْهِمْ وَكِيلًا
ពួកអ្នកនេះហើយ គឺជាពួកដែលបានតស៊ូដើម្បីការពារពួកគេក្នុងបុព្វហេតុជីវិតលោកិយ។ តើអ្នកណាដែលតទល់នឹងអល់ឡោះដើម្បីការពារពួកគេនាថ្ងៃវិនិច្ឆ័យ? ឬមួយអ្នកណាដែលជាអ្នកដែលការពារពួកគេ?
وَمَنْ يَعْمَلْ سُوءًا أَوْ يَظْلِمْ نَفْسَهُ ثُمَّ يَسْتَغْفِرِ اللَّهَ يَجِدِ اللَّهَ غَفُورًا رَحِيمًا
ហើយជនណាដែលប្រព្រឹត្តអំពើអាក្រក់ ឬក៏ធ្វើបាបខ្លួនឯងក្រោយមកបានសុំប្រោសប្រណីទៅលើអល់ឡោះ ជននោះប្រាកដជានឹងបានប្រទះនូវការសណ្តោសប្រោសប្រណីមេត្តាការុណាបំផុតអំពីអល់ឡោះ
وَمَنْ يَكْسِبْ إِثْمًا فَإِنَّمَا يَكْسِبُهُ عَلَىٰ نَفْسِهِ ۚ وَكَانَ اللَّهُ عَلِيمًا حَكِيمًا
ហើយជនណាដែលសាងបាបកម្មជននោះសាងបាបកម្មតែលើខ្លួនឯងប៉ុណ្ណោះ។ ហើយអល់ឡោះជាអ្នកដឹងបំផុតមហាគតិបណ្ឌិត

Choose other languages: