Quran Apps in many lanuages:

Surah An-Naml Ayahs #48 Translated in Khmer

قِيلَ لَهَا ادْخُلِي الصَّرْحَ ۖ فَلَمَّا رَأَتْهُ حَسِبَتْهُ لُجَّةً وَكَشَفَتْ عَنْ سَاقَيْهَا ۚ قَالَ إِنَّهُ صَرْحٌ مُمَرَّدٌ مِنْ قَوَارِيرَ ۗ قَالَتْ رَبِّ إِنِّي ظَلَمْتُ نَفْسِي وَأَسْلَمْتُ مَعَ سُلَيْمَانَ لِلَّهِ رَبِّ الْعَالَمِينَ
គេបាននិយាយទៅកាន់នាងថា សូមនាងចូលទៅកាន់ វិមានទៅ នៅពេលដែលនាងបានឃើញវិមាន នាងបានគិតថា វិមាននោះជាទឹកជ្រៅ ហើយនាងក៏បាន សើយសំពត់របស់នាងដល់ស្មងជើងទាំងពីររបស់នាង។ ស៊ូឡៃម៉ានថា វាគឺពិតជាវិមានមួយួដែលគេក្រាល អំពីផលិក(កញ្ចក់ម៉្យាង)។ រួចនាងក៏បានបួងសួងថា ឱម្ចាស់របស់ខ្ញុំ! ខ្ញុំពិតជាបំពារបំពានចំពោះខ្លួនរបស់ខ្ញុំ ផ្ទាល់ ហើយខ្ញុំបានចូលឥស្លាមជាមួយនឹងស៊ូឡៃម៉ាន ដើម្បីអល់ឡោះជាម្ចាស់លោកទាំងមូលហើយ
وَلَقَدْ أَرْسَلْنَا إِلَىٰ ثَمُودَ أَخَاهُمْ صَالِحًا أَنِ اعْبُدُوا اللَّهَ فَإِذَا هُمْ فَرِيقَانِ يَخْتَصِمُونَ
យើងបានចាត់បញ្ជូនយ៉ាងប្រាកដឱ្យទៅកាន់សាម៉ូទ នូវបងប្អូនរបស់ពួកគេ គឺសាឡេះ។ គឺចូរ ពួកអ្នកប្រណិប័តន៍អល់ឡោះ។ ស្រាប់តែពួកគេបែកជាពីរក្រុមដែលឈ្លោះប្រកែកគ្នា
قَالَ يَا قَوْمِ لِمَ تَسْتَعْجِلُونَ بِالسَّيِّئَةِ قَبْلَ الْحَسَنَةِ ۖ لَوْلَا تَسْتَغْفِرُونَ اللَّهَ لَعَلَّكُمْ تُرْحَمُونَ
សាឡេះថា ឱក្រុមរបស់យើង! ហេតុអ្វីពួកអ្នកស្វែងយ៉ាងលឿន នូវអកុសលមុនកុសល? ហើយហេតុអ្វី ពួកអ្នកមិនសុំអភ័យទោសទៅកាន់អល់ឡោះ ដើម្បីឱ្យគេនឹងអាណិតអាសូរ ពួកអ្នក?
قَالُوا اطَّيَّرْنَا بِكَ وَبِمَنْ مَعَكَ ۚ قَالَ طَائِرُكُمْ عِنْدَ اللَّهِ ۖ بَلْ أَنْتُمْ قَوْمٌ تُفْتَنُونَ
ពួកគេថា យើងកើតមានអពមង្គលដោយសារតែអ្នក និងដោយសារតែជន ដែលនៅជាមួយអ្នក។ សាឡេះថា អពមង្គលរបស់ពួកអ្នក គឺនៅឯអល់ឡោះ។ ផ្ទុយទៅវិញ ពួកអ្នកគឺជាពួកមនុស្សដែលត្រូវគេសាកល្បង
وَكَانَ فِي الْمَدِينَةِ تِسْعَةُ رَهْطٍ يُفْسِدُونَ فِي الْأَرْضِ وَلَا يُصْلِحُونَ
ហើយនៅឯទីក្រុង មានមនុស្សប្រាំបួន ក្រុមដែលពួកគេបំផ្លិចបំផ្លាញនៅលើដី ហើយពួកគេមិនកែសម្រួលឡើងវិញទេ

Choose other languages: