Quran Apps in many lanuages:

Surah An-Naml Ayahs #49 Translated in Khmer

وَلَقَدْ أَرْسَلْنَا إِلَىٰ ثَمُودَ أَخَاهُمْ صَالِحًا أَنِ اعْبُدُوا اللَّهَ فَإِذَا هُمْ فَرِيقَانِ يَخْتَصِمُونَ
យើងបានចាត់បញ្ជូនយ៉ាងប្រាកដឱ្យទៅកាន់សាម៉ូទ នូវបងប្អូនរបស់ពួកគេ គឺសាឡេះ។ គឺចូរ ពួកអ្នកប្រណិប័តន៍អល់ឡោះ។ ស្រាប់តែពួកគេបែកជាពីរក្រុមដែលឈ្លោះប្រកែកគ្នា
قَالَ يَا قَوْمِ لِمَ تَسْتَعْجِلُونَ بِالسَّيِّئَةِ قَبْلَ الْحَسَنَةِ ۖ لَوْلَا تَسْتَغْفِرُونَ اللَّهَ لَعَلَّكُمْ تُرْحَمُونَ
សាឡេះថា ឱក្រុមរបស់យើង! ហេតុអ្វីពួកអ្នកស្វែងយ៉ាងលឿន នូវអកុសលមុនកុសល? ហើយហេតុអ្វី ពួកអ្នកមិនសុំអភ័យទោសទៅកាន់អល់ឡោះ ដើម្បីឱ្យគេនឹងអាណិតអាសូរ ពួកអ្នក?
قَالُوا اطَّيَّرْنَا بِكَ وَبِمَنْ مَعَكَ ۚ قَالَ طَائِرُكُمْ عِنْدَ اللَّهِ ۖ بَلْ أَنْتُمْ قَوْمٌ تُفْتَنُونَ
ពួកគេថា យើងកើតមានអពមង្គលដោយសារតែអ្នក និងដោយសារតែជន ដែលនៅជាមួយអ្នក។ សាឡេះថា អពមង្គលរបស់ពួកអ្នក គឺនៅឯអល់ឡោះ។ ផ្ទុយទៅវិញ ពួកអ្នកគឺជាពួកមនុស្សដែលត្រូវគេសាកល្បង
وَكَانَ فِي الْمَدِينَةِ تِسْعَةُ رَهْطٍ يُفْسِدُونَ فِي الْأَرْضِ وَلَا يُصْلِحُونَ
ហើយនៅឯទីក្រុង មានមនុស្សប្រាំបួន ក្រុមដែលពួកគេបំផ្លិចបំផ្លាញនៅលើដី ហើយពួកគេមិនកែសម្រួលឡើងវិញទេ
قَالُوا تَقَاسَمُوا بِاللَّهِ لَنُبَيِّتَنَّهُ وَأَهْلَهُ ثُمَّ لَنَقُولَنَّ لِوَلِيِّهِ مَا شَهِدْنَا مَهْلِكَ أَهْلِهِ وَإِنَّا لَصَادِقُونَ
ពួកគេ បាននិយាយទៅកាន់គ្នាគេថា ចូរពួកអ្នកនាំគ្នាស្បថស្បែនឹងអល់ឡោះ។ យើងដាច់ខាតត្រូវ តែប្រហារទាំងយប់ ចំពោះសាឡេះ ព្រមទាំងគ្រួសាររបស់គេ ក្រោយមក ដាច់ខាតយើង ត្រូវតែនិយាយទៅកាន់សម្ព័ន្ធមិត្តរបស់គេថា ពួកយើងឥតមានវត្តមាននៅកន្លែងឃាតកម្ម គ្រួសាររបស់គេនោះទេ ហើយពួកយើងប្រាកដជាពួកអ្នកដែលនិយាយពិត

Choose other languages: