Quran Apps in many lanuages:

Surah An-Naml Ayahs #33 Translated in Khmer

قَالَتْ يَا أَيُّهَا الْمَلَأُ إِنِّي أُلْقِيَ إِلَيَّ كِتَابٌ كَرِيمٌ
រាជិនីថា ឱអ្នកមុខអ្នកការទាំងឡាយ! ការពិតគេបាន ទំលាក់មកកាន់យើង នូវលិខិតមួយដ៏ថ្លៃថ្លាបំផុត
إِنَّهُ مِنْ سُلَيْمَانَ وَإِنَّهُ بِسْمِ اللَّهِ الرَّحْمَٰنِ الرَّحِيمِ
គឺពិតជាលិខិតមកពីស៊ូឡៃម៉ាន ហើយ គឺពិតជាលិខិតក្នុងនាមអល់ឡោះ មហាសប្បុរស មហាអាណិតអាសូរ
أَلَّا تَعْلُوا عَلَيَّ وَأْتُونِي مُسْلِمِينَ
គឺចូរពួកអ្នកកុំ ក្រអឺតក្រទមមកលើយើង ហើយចូរពួកអ្នកធ្វើដំណើរមកកាន់យើង ដោយគោរពប្រតិបត្តិ
قَالَتْ يَا أَيُّهَا الْمَلَأُ أَفْتُونِي فِي أَمْرِي مَا كُنْتُ قَاطِعَةً أَمْرًا حَتَّىٰ تَشْهَدُونِ
រាជិនីថា ឱអ្នកមុខអ្នកការ! ចូរពួកអ្នកឱ្យឱវាទមកយើង នៅក្នុងការងាររបស់យើងនេះ យើងពុំមែនជាអ្នកសម្រេចការងារណាមួយឡើយ លុះត្រាតែពួកអ្នកមានវត្តមានជាមួយយើង
قَالُوا نَحْنُ أُولُو قُوَّةٍ وَأُولُو بَأْسٍ شَدِيدٍ وَالْأَمْرُ إِلَيْكِ فَانْظُرِي مَاذَا تَأْمُرِينَ
ពួកគេថា ពួកយើងជាអ្នកដែលប្រកបដោយកំលាំងពលំ និងប្រកបដោយអានុភាពខ្លាំង ក្លាបំផុត ហើយបញ្ជាការជាសិទ្ធិរបស់រាជិនី។ ដូចនេះ សូមរាជិនីពិនិត្យមើល តើអ្វីទៅដែល រាជិនីនឹងដាក់បញ្ជានោះ

Choose other languages: