Quran Apps in many lanuages:

Surah An-Naml Ayahs #32 Translated in Khmer

اذْهَبْ بِكِتَابِي هَٰذَا فَأَلْقِهْ إِلَيْهِمْ ثُمَّ تَوَلَّ عَنْهُمْ فَانْظُرْ مَاذَا يَرْجِعُونَ
ចូរអ្នកនាំលិខិតរបស់យើងនេះទៅ រួច ចូរទម្លាក់ទៅលើពួកគេ ក្រោយមកចូរអ្នកបែរចេញពីពួកគេទៅ រួចចូរអ្នកពិនិត្យមើល តើអ្វី ទៅដែលពួកគេនឹងតបមកវិញ?
قَالَتْ يَا أَيُّهَا الْمَلَأُ إِنِّي أُلْقِيَ إِلَيَّ كِتَابٌ كَرِيمٌ
រាជិនីថា ឱអ្នកមុខអ្នកការទាំងឡាយ! ការពិតគេបាន ទំលាក់មកកាន់យើង នូវលិខិតមួយដ៏ថ្លៃថ្លាបំផុត
إِنَّهُ مِنْ سُلَيْمَانَ وَإِنَّهُ بِسْمِ اللَّهِ الرَّحْمَٰنِ الرَّحِيمِ
គឺពិតជាលិខិតមកពីស៊ូឡៃម៉ាន ហើយ គឺពិតជាលិខិតក្នុងនាមអល់ឡោះ មហាសប្បុរស មហាអាណិតអាសូរ
أَلَّا تَعْلُوا عَلَيَّ وَأْتُونِي مُسْلِمِينَ
គឺចូរពួកអ្នកកុំ ក្រអឺតក្រទមមកលើយើង ហើយចូរពួកអ្នកធ្វើដំណើរមកកាន់យើង ដោយគោរពប្រតិបត្តិ
قَالَتْ يَا أَيُّهَا الْمَلَأُ أَفْتُونِي فِي أَمْرِي مَا كُنْتُ قَاطِعَةً أَمْرًا حَتَّىٰ تَشْهَدُونِ
រាជិនីថា ឱអ្នកមុខអ្នកការ! ចូរពួកអ្នកឱ្យឱវាទមកយើង នៅក្នុងការងាររបស់យើងនេះ យើងពុំមែនជាអ្នកសម្រេចការងារណាមួយឡើយ លុះត្រាតែពួកអ្នកមានវត្តមានជាមួយយើង

Choose other languages: