Quran Apps in many lanuages:

Surah An-Naml Ayahs #36 Translated in Khmer

قَالَتْ يَا أَيُّهَا الْمَلَأُ أَفْتُونِي فِي أَمْرِي مَا كُنْتُ قَاطِعَةً أَمْرًا حَتَّىٰ تَشْهَدُونِ
រាជិនីថា ឱអ្នកមុខអ្នកការ! ចូរពួកអ្នកឱ្យឱវាទមកយើង នៅក្នុងការងាររបស់យើងនេះ យើងពុំមែនជាអ្នកសម្រេចការងារណាមួយឡើយ លុះត្រាតែពួកអ្នកមានវត្តមានជាមួយយើង
قَالُوا نَحْنُ أُولُو قُوَّةٍ وَأُولُو بَأْسٍ شَدِيدٍ وَالْأَمْرُ إِلَيْكِ فَانْظُرِي مَاذَا تَأْمُرِينَ
ពួកគេថា ពួកយើងជាអ្នកដែលប្រកបដោយកំលាំងពលំ និងប្រកបដោយអានុភាពខ្លាំង ក្លាបំផុត ហើយបញ្ជាការជាសិទ្ធិរបស់រាជិនី។ ដូចនេះ សូមរាជិនីពិនិត្យមើល តើអ្វីទៅដែល រាជិនីនឹងដាក់បញ្ជានោះ
قَالَتْ إِنَّ الْمُلُوكَ إِذَا دَخَلُوا قَرْيَةً أَفْسَدُوهَا وَجَعَلُوا أَعِزَّةَ أَهْلِهَا أَذِلَّةً ۖ وَكَذَٰلِكَ يَفْعَلُونَ
រាជិនីថា ពិតណាស់រាជាទាំងឡាយ កាលណាពួកគេបានចូល ទៅកាន់ភូមិស្រុកណាមួយ ពួកគេបានបំផ្លាញភូមិស្រុកនោះ ហើយបានចាត់ទុកអ្នកដែលមាន អានុភាពជាងគេនៃពួកអ្នកស្រុកនោះ ក្លាយទៅជាអ្នកថោកទាបជាងគេវិញ ប្រៀបដូចនេះ ហើយ ដែលពួកគេប្រព្រឹត្ត
وَإِنِّي مُرْسِلَةٌ إِلَيْهِمْ بِهَدِيَّةٍ فَنَاظِرَةٌ بِمَ يَرْجِعُ الْمُرْسَلُونَ
ជាការពិតណាស់ យើងនឹងបញ្ជូនទៅពួកគេនូវជំនួនមួយ រួច យើងនឹងរង់ចាំមើល តើជនដែលត្រូវបញ្ជូនទៅនោះនឹងត្រឡប់មកវិញជាមួយនឹងអ្វីខ្លះ?
فَلَمَّا جَاءَ سُلَيْمَانَ قَالَ أَتُمِدُّونَنِ بِمَالٍ فَمَا آتَانِيَ اللَّهُ خَيْرٌ مِمَّا آتَاكُمْ بَلْ أَنْتُمْ بِهَدِيَّتِكُمْ تَفْرَحُونَ
ពេលដែលជននោះបានទៅដល់ស៊ូឡៃម៉ាន។ ស៊ូឡៃម៉ានថា តើពួកអ្នកកំពុងឧបត្ថម្ភយើង នូវសម្បត្តិមួយ នេះឬ? ការពិតអ្វីដែលអល់ឡោះបានផ្តល់មកយើង ប្រសើរជាងអ្វីដែលលោកផ្តល់ឱ្យពួកអ្នក។ ប៉ុន្តែពួកអ្នក ទេ ដែលតែងតែរីករាយនឹងអំណោយពួកអ្នកនោះ

Choose other languages: