Quran Apps in many lanuages:

Surah An-Nahl Ayahs #66 Translated in Khmer

وَيَجْعَلُونَ لِلَّهِ مَا يَكْرَهُونَ وَتَصِفُ أَلْسِنَتُهُمُ الْكَذِبَ أَنَّ لَهُمُ الْحُسْنَىٰ ۖ لَا جَرَمَ أَنَّ لَهُمُ النَّارَ وَأَنَّهُمْ مُفْرَطُونَ
ហើយ ពួកគេចាត់ទុកថា អល់ឡោះមាននូវអ្វីដែលពួកគេស្អប់ខ្ពើម ហើយអណ្តាតរបស់ពួកគេរៀប រាប់ភូតកុហកថា ពួកគេពិតជាមានកុសល។ ឥតស្រពេចស្រពិលឡើយ គឺសម្រាប់ពួកគេ ពិត ជានរក ហើយពួកគេពិតជាត្រូវបានគេលែងចោល
تَاللَّهِ لَقَدْ أَرْسَلْنَا إِلَىٰ أُمَمٍ مِنْ قَبْلِكَ فَزَيَّنَ لَهُمُ الشَّيْطَانُ أَعْمَالَهُمْ فَهُوَ وَلِيُّهُمُ الْيَوْمَ وَلَهُمْ عَذَابٌ أَلِيمٌ
សច្ចានឹងអល់ឡោះ យើងបានចាត់ បញ្ជូនយ៉ាងប្រាកដទៅកាន់សហគមន៍ទាំងឡាយនៃមុនអ្នក រួចមក ស្ហៃតនក៏បានតាក់តែង ឱ្យពួកគេនូវអំពើទាំងឡាយរបស់ពួកគេ នៅថ្ងៃនេះ ស្ហៃតននោះហើយ ជាអ្នកគាំពារពួកគេ ហើយសម្រាប់ពួកគេ គឺទណ្ឌកម្មមួយដ៏ខ្លោចផ្សាបំផុត
وَمَا أَنْزَلْنَا عَلَيْكَ الْكِتَابَ إِلَّا لِتُبَيِّنَ لَهُمُ الَّذِي اخْتَلَفُوا فِيهِ ۙ وَهُدًى وَرَحْمَةً لِقَوْمٍ يُؤْمِنُونَ
គម្ពីរដែលយើងបានដាក់ចុះទៅ លើអ្នក គ្មានអ្វីក្រៅពីដើម្បីបញ្ជាក់ជូនពួកគេ នូវអ្វីដែលពួកគេបានខ្វែងយោបល់នោះឡើយ ព្រមទាំងចង្អុលបង្ហាញ និងអាណិតអាសូរទៅចំពោះក្រុមមនុស្សមួយដែលមានជំនឿ
وَاللَّهُ أَنْزَلَ مِنَ السَّمَاءِ مَاءً فَأَحْيَا بِهِ الْأَرْضَ بَعْدَ مَوْتِهَا ۚ إِنَّ فِي ذَٰلِكَ لَآيَةً لِقَوْمٍ يَسْمَعُونَ
ហើយអល់ឡោះដែលបានបង្អុរទឹកភ្លៀងពីមេឃ រួចដោយសារទឹកឱ្យ លោកបានផ្តល់ជីវិតទៅដី បន្ទាប់ពីការស្លាប់របស់ដី។ ការពិតនៅក្នុងព្រឹត្តិការណ៍ទាំងនេះ ពិតជាភស្តុតាងសម្រាប់ ក្រុមមនុស្សដែលត្រងត្រាប់ស្តាប់
وَإِنَّ لَكُمْ فِي الْأَنْعَامِ لَعِبْرَةً ۖ نُسْقِيكُمْ مِمَّا فِي بُطُونِهِ مِنْ بَيْنِ فَرْثٍ وَدَمٍ لَبَنًا خَالِصًا سَائِغًا لِلشَّارِبِينَ
ហើយពិតជាមានការជញ្ជឹងគិតមួយសំរាប់ពួកអ្នកនៅ ក្នុងពពួកសត្វពាហនៈភាគខ្លះ នៃអ្វីដែលមាននៅក្នុងពោះរបស់សត្វនៅចន្លោះលាមក និង លោហិត យើងធ្វើឱ្យពួកអ្នកបានផឹក នូវទឹកដោះមួយដែលសុទ្ធ ដែលងាយផឹកសំរាប់ពួក អ្នកដែលផឹក

Choose other languages: