Quran Apps in many lanuages:

Surah An-Nahl Ayahs #65 Translated in Khmer

وَلَوْ يُؤَاخِذُ اللَّهُ النَّاسَ بِظُلْمِهِمْ مَا تَرَكَ عَلَيْهَا مِنْ دَابَّةٍ وَلَٰكِنْ يُؤَخِّرُهُمْ إِلَىٰ أَجَلٍ مُسَمًّى ۖ فَإِذَا جَاءَ أَجَلُهُمْ لَا يَسْتَأْخِرُونَ سَاعَةً ۖ وَلَا يَسْتَقْدِمُونَ
ហើយប្រសិនបើអល់ឡោះចាប់កំហុសមនុស្សលោកតាមអំពើបំពានរបស់ពួកគេក ពិតជាគ្មាន សត្វណាមួយក្បាលសេសសល់នៅលើដីនោះទេ ក៏ប៉ុន្តែលោកពន្យារឱ្យពួកគេឆ្ពោះទៅកាន់ កាលមួយដែលត្រូវគេកំណត់។ ដូច្នេះ កាលណាកាលកំណត់របស់ពួកគេបានមកដល់ហើយ ពួកគេនឹងមិនអាចសុំពន្យារមួយវិនាទី ហើយក៏មិនអាចសុំឱ្យដល់មុនបានដែរ
وَيَجْعَلُونَ لِلَّهِ مَا يَكْرَهُونَ وَتَصِفُ أَلْسِنَتُهُمُ الْكَذِبَ أَنَّ لَهُمُ الْحُسْنَىٰ ۖ لَا جَرَمَ أَنَّ لَهُمُ النَّارَ وَأَنَّهُمْ مُفْرَطُونَ
ហើយ ពួកគេចាត់ទុកថា អល់ឡោះមាននូវអ្វីដែលពួកគេស្អប់ខ្ពើម ហើយអណ្តាតរបស់ពួកគេរៀប រាប់ភូតកុហកថា ពួកគេពិតជាមានកុសល។ ឥតស្រពេចស្រពិលឡើយ គឺសម្រាប់ពួកគេ ពិត ជានរក ហើយពួកគេពិតជាត្រូវបានគេលែងចោល
تَاللَّهِ لَقَدْ أَرْسَلْنَا إِلَىٰ أُمَمٍ مِنْ قَبْلِكَ فَزَيَّنَ لَهُمُ الشَّيْطَانُ أَعْمَالَهُمْ فَهُوَ وَلِيُّهُمُ الْيَوْمَ وَلَهُمْ عَذَابٌ أَلِيمٌ
សច្ចានឹងអល់ឡោះ យើងបានចាត់ បញ្ជូនយ៉ាងប្រាកដទៅកាន់សហគមន៍ទាំងឡាយនៃមុនអ្នក រួចមក ស្ហៃតនក៏បានតាក់តែង ឱ្យពួកគេនូវអំពើទាំងឡាយរបស់ពួកគេ នៅថ្ងៃនេះ ស្ហៃតននោះហើយ ជាអ្នកគាំពារពួកគេ ហើយសម្រាប់ពួកគេ គឺទណ្ឌកម្មមួយដ៏ខ្លោចផ្សាបំផុត
وَمَا أَنْزَلْنَا عَلَيْكَ الْكِتَابَ إِلَّا لِتُبَيِّنَ لَهُمُ الَّذِي اخْتَلَفُوا فِيهِ ۙ وَهُدًى وَرَحْمَةً لِقَوْمٍ يُؤْمِنُونَ
គម្ពីរដែលយើងបានដាក់ចុះទៅ លើអ្នក គ្មានអ្វីក្រៅពីដើម្បីបញ្ជាក់ជូនពួកគេ នូវអ្វីដែលពួកគេបានខ្វែងយោបល់នោះឡើយ ព្រមទាំងចង្អុលបង្ហាញ និងអាណិតអាសូរទៅចំពោះក្រុមមនុស្សមួយដែលមានជំនឿ
وَاللَّهُ أَنْزَلَ مِنَ السَّمَاءِ مَاءً فَأَحْيَا بِهِ الْأَرْضَ بَعْدَ مَوْتِهَا ۚ إِنَّ فِي ذَٰلِكَ لَآيَةً لِقَوْمٍ يَسْمَعُونَ
ហើយអល់ឡោះដែលបានបង្អុរទឹកភ្លៀងពីមេឃ រួចដោយសារទឹកឱ្យ លោកបានផ្តល់ជីវិតទៅដី បន្ទាប់ពីការស្លាប់របស់ដី។ ការពិតនៅក្នុងព្រឹត្តិការណ៍ទាំងនេះ ពិតជាភស្តុតាងសម្រាប់ ក្រុមមនុស្សដែលត្រងត្រាប់ស្តាប់

Choose other languages: