Quran Apps in many lanuages:

Surah An-Nahl Ayahs #59 Translated in Khmer

لِيَكْفُرُوا بِمَا آتَيْنَاهُمْ ۚ فَتَمَتَّعُوا ۖ فَسَوْفَ تَعْلَمُونَ
ដើម្បីពួកគេនឹងរមិលគុណ នូវអ្វីដែលយើងបានផ្តល់ទៅពួកគេ។ ដូច្នេះ ចូរពួកអ្នកទទួលនូវ សេចក្តីសុខស្រួលមួយរយៈទៅចុះ ។ ពួកអ្នកគង់តែនឹងដឹងទេ
وَيَجْعَلُونَ لِمَا لَا يَعْلَمُونَ نَصِيبًا مِمَّا رَزَقْنَاهُمْ ۗ تَاللَّهِ لَتُسْأَلُنَّ عَمَّا كُنْتُمْ تَفْتَرُونَ
ហើយពួកគេចាត់ទុកជា ចំណែកមួយ នៃអ្វីដែលយើងបានផ្តល់ជាចំណីអាហារដល់ពួកគេ ចំពោះអ្វីដែលពួកគេមិន ដឹង។ សច្ចានឹងអល់ឡោះ ពួកអ្នកនឹងត្រូវគេជជីកសួរស្តីពីអ្វីដែលពួកអ្នកធ្លាប់បានប្រឌិត
وَيَجْعَلُونَ لِلَّهِ الْبَنَاتِ سُبْحَانَهُ ۙ وَلَهُمْ مَا يَشْتَهُونَ
ហើយពួកគេចាត់ទុកថា អល់ឡោះមានបុត្រីទាំងឡាយ។ មហាបរិសុទ្ធលោក។ រីឯពួកគេវិញ មាននូវអ្វីដែលពួកគេប្រាថ្នាចង់បាន
وَإِذَا بُشِّرَ أَحَدُهُمْ بِالْأُنْثَىٰ ظَلَّ وَجْهُهُ مُسْوَدًّا وَهُوَ كَظِيمٌ
ហើយម្នាក់ៗក្នុងចំណោមពួកគេ កាលណាត្រូវ បានគេផ្តល់ការរីករាយដោយបុត្រីវិញ ទឹកមុខរបស់គេប្រែជាខ្មៅ ខណៈនោះគេជាអ្នកថប់ ដង្ហើម
يَتَوَارَىٰ مِنَ الْقَوْمِ مِنْ سُوءِ مَا بُشِّرَ بِهِ ۚ أَيُمْسِكُهُ عَلَىٰ هُونٍ أَمْ يَدُسُّهُ فِي التُّرَابِ ۗ أَلَا سَاءَ مَا يَحْكُمُونَ
គេលាក់ខ្លួនពីក្រុមមនុស្ស ដោយសារដំណឹងអាក្រក់ ដែលគេទទួលបាន (បុត្រី) តើគេត្រូវទុកវាទាំងទាបថោក ឬក៏គេត្រូវកប់វាទៅក្នុងដី?។ តាមពិតអាក្រក់ណាស់អ្វីដែល ពួកគេបានវិនិច្ឆ័យនោះ

Choose other languages: