Quran Apps in many lanuages:

Surah Al-Qasas Ayahs #83 Translated in Khmer

فَخَرَجَ عَلَىٰ قَوْمِهِ فِي زِينَتِهِ ۖ قَالَ الَّذِينَ يُرِيدُونَ الْحَيَاةَ الدُّنْيَا يَا لَيْتَ لَنَا مِثْلَ مَا أُوتِيَ قَارُونُ إِنَّهُ لَذُو حَظٍّ عَظِيمٍ
ក្រោយមកករូនក៏បាន ចេញទៅលើក្រុមមនុស្សរបស់គេ ក្នុងភាពហ៊ឹកហ៊ាក់របស់គេ។ ពួកដែលប្រាថ្នាតែ ការរស់នៅលោកិយថា អូហ៍! ធ្វើម្តេចយើងមានដូចអ្វីដែលគេបានផ្តល់ឱ្យករូន។ គេ ពិតជាអ្នកដែលប្រកបដោយជោគវាសនាមួយដ៏ធំក្រៃលែង
وَقَالَ الَّذِينَ أُوتُوا الْعِلْمَ وَيْلَكُمْ ثَوَابُ اللَّهِ خَيْرٌ لِمَنْ آمَنَ وَعَمِلَ صَالِحًا وَلَا يُلَقَّاهَا إِلَّا الصَّابِرُونَ
ហើយពួកដែលគេ បានផ្តល់នូវតំរេះវិជ្ជាថា អនិច្ចាពួកអ្នក! រង្វាន់របស់អល់ឡោះប្រសើរជាងសម្រាប់ អ្នកដែលបានជឿ និងបានសាងកុសល ហើយគេនឹងមិនឱ្យជួបនឹងវាឡើយ លុះត្រា តែចំពោះពួកដែលអត់ធ្មត់
فَخَسَفْنَا بِهِ وَبِدَارِهِ الْأَرْضَ فَمَا كَانَ لَهُ مِنْ فِئَةٍ يَنْصُرُونَهُ مِنْ دُونِ اللَّهِ وَمَا كَانَ مِنَ الْمُنْتَصِرِينَ
រួចមក យើងបានពន្លិចទៅក្នុងដីទាំងខ្លួនករូន និង ទាំងលំនៅរបស់គេ។ ដូចនេះ ចំពោះខ្លួនគេឥតមាននូវក្រុមពួកណាមួយដែលនឹង ជួយដល់គេឡើយក្រៅពីអល់ឡោះ ហើយក៏មិនមែនមានក្នុងចំណោមពួកដែលមាន ជំនួយដែរ
وَأَصْبَحَ الَّذِينَ تَمَنَّوْا مَكَانَهُ بِالْأَمْسِ يَقُولُونَ وَيْكَأَنَّ اللَّهَ يَبْسُطُ الرِّزْقَ لِمَنْ يَشَاءُ مِنْ عِبَادِهِ وَيَقْدِرُ ۖ لَوْلَا أَنْ مَنَّ اللَّهُ عَلَيْنَا لَخَسَفَ بِنَا ۖ وَيْكَأَنَّهُ لَا يُفْلِحُ الْكَافِرُونَ
ពួកដែលបានប្រាថ្នាចង់ក្លាយទៅកាន់ឋានៈករូន កាលពីម្សិលម៉ិញ កំពុងថា យ៉ើ! អ្នកមិនដឹងទេថា គឺអល់ឡោះដែលជាអ្នកលាតសន្ធឹង ឬកំរិតនូវទំនុក បំរុងចំពោះជនដែលលោកប្រាថ្នា ក្នុងចំណោមពួកអ្នកគោរពរបស់លោក។ ប្រសិន បើគ្មានករណីអល់ឡោះបានអនុគ្រោះមកលើពួកយើងទេ ប្រាកដជាលោកបានពន្លិច ពួកយើងដែរ។ យ៉ើ! អ្នកមិនដឹងទេថា ពួកអជំនឿនឹងមិនទទួលបានជោគជ័យឡើយ
تِلْكَ الدَّارُ الْآخِرَةُ نَجْعَلُهَا لِلَّذِينَ لَا يُرِيدُونَ عُلُوًّا فِي الْأَرْضِ وَلَا فَسَادًا ۚ وَالْعَاقِبَةُ لِلْمُتَّقِينَ
លំនៅអវសាននោះ យើងនឹងចាត់លំនៅនោះ សម្រាប់តែពួកដែលមិនប្រាថ្នា ឆ្មើងឆ្មៃនៅលើដី ហើយក៏មិនប្រព្រឹត្តការខូចខាតដែរ ហើយអនាគតដ៏ល្អ គឺសំរាប់ពួក អ្នកគោរពកោតខ្លាច

Choose other languages: