Quran Apps in many lanuages:

Surah Al-Qasas Ayahs #82 Translated in Khmer

قَالَ إِنَّمَا أُوتِيتُهُ عَلَىٰ عِلْمٍ عِنْدِي ۚ أَوَلَمْ يَعْلَمْ أَنَّ اللَّهَ قَدْ أَهْلَكَ مِنْ قَبْلِهِ مِنَ الْقُرُونِ مَنْ هُوَ أَشَدُّ مِنْهُ قُوَّةً وَأَكْثَرُ جَمْعًا ۚ وَلَا يُسْأَلُ عَنْ ذُنُوبِهِمُ الْمُجْرِمُونَ
ករូនថា ការពិតគេបានផ្តល់មកយើង នូវរតនសម្បត្តិនេះ នៅលើតំរេះមួយ ដែលមាន នៅយើងស្រាប់តែប៉ុណ្ណោះ។ តើគេមិនទាន់ដឹងទេឬថា អល់ឡោះពិតជាបានធ្វើឱ្យ វិនាសយ៉ាងប្រាកដក្នុងសម័យកាលមុនករូននោះ នៃក្រុមមនុស្សដែលគេជាជនខ្លាំង ក្លាជាងករូនខាងអនុភាពឱ្យនិងច្រើនជាងខាងការប្រមូលទ្រព្យ? ហើយគេក៏នឹងមិន ជជីកសួរពួកឧក្រិដ្ឋជន ស្តីពីបាបកម្មៗរបស់ពួកគេឡើយ
فَخَرَجَ عَلَىٰ قَوْمِهِ فِي زِينَتِهِ ۖ قَالَ الَّذِينَ يُرِيدُونَ الْحَيَاةَ الدُّنْيَا يَا لَيْتَ لَنَا مِثْلَ مَا أُوتِيَ قَارُونُ إِنَّهُ لَذُو حَظٍّ عَظِيمٍ
ក្រោយមកករូនក៏បាន ចេញទៅលើក្រុមមនុស្សរបស់គេ ក្នុងភាពហ៊ឹកហ៊ាក់របស់គេ។ ពួកដែលប្រាថ្នាតែ ការរស់នៅលោកិយថា អូហ៍! ធ្វើម្តេចយើងមានដូចអ្វីដែលគេបានផ្តល់ឱ្យករូន។ គេ ពិតជាអ្នកដែលប្រកបដោយជោគវាសនាមួយដ៏ធំក្រៃលែង
وَقَالَ الَّذِينَ أُوتُوا الْعِلْمَ وَيْلَكُمْ ثَوَابُ اللَّهِ خَيْرٌ لِمَنْ آمَنَ وَعَمِلَ صَالِحًا وَلَا يُلَقَّاهَا إِلَّا الصَّابِرُونَ
ហើយពួកដែលគេ បានផ្តល់នូវតំរេះវិជ្ជាថា អនិច្ចាពួកអ្នក! រង្វាន់របស់អល់ឡោះប្រសើរជាងសម្រាប់ អ្នកដែលបានជឿ និងបានសាងកុសល ហើយគេនឹងមិនឱ្យជួបនឹងវាឡើយ លុះត្រា តែចំពោះពួកដែលអត់ធ្មត់
فَخَسَفْنَا بِهِ وَبِدَارِهِ الْأَرْضَ فَمَا كَانَ لَهُ مِنْ فِئَةٍ يَنْصُرُونَهُ مِنْ دُونِ اللَّهِ وَمَا كَانَ مِنَ الْمُنْتَصِرِينَ
រួចមក យើងបានពន្លិចទៅក្នុងដីទាំងខ្លួនករូន និង ទាំងលំនៅរបស់គេ។ ដូចនេះ ចំពោះខ្លួនគេឥតមាននូវក្រុមពួកណាមួយដែលនឹង ជួយដល់គេឡើយក្រៅពីអល់ឡោះ ហើយក៏មិនមែនមានក្នុងចំណោមពួកដែលមាន ជំនួយដែរ
وَأَصْبَحَ الَّذِينَ تَمَنَّوْا مَكَانَهُ بِالْأَمْسِ يَقُولُونَ وَيْكَأَنَّ اللَّهَ يَبْسُطُ الرِّزْقَ لِمَنْ يَشَاءُ مِنْ عِبَادِهِ وَيَقْدِرُ ۖ لَوْلَا أَنْ مَنَّ اللَّهُ عَلَيْنَا لَخَسَفَ بِنَا ۖ وَيْكَأَنَّهُ لَا يُفْلِحُ الْكَافِرُونَ
ពួកដែលបានប្រាថ្នាចង់ក្លាយទៅកាន់ឋានៈករូន កាលពីម្សិលម៉ិញ កំពុងថា យ៉ើ! អ្នកមិនដឹងទេថា គឺអល់ឡោះដែលជាអ្នកលាតសន្ធឹង ឬកំរិតនូវទំនុក បំរុងចំពោះជនដែលលោកប្រាថ្នា ក្នុងចំណោមពួកអ្នកគោរពរបស់លោក។ ប្រសិន បើគ្មានករណីអល់ឡោះបានអនុគ្រោះមកលើពួកយើងទេ ប្រាកដជាលោកបានពន្លិច ពួកយើងដែរ។ យ៉ើ! អ្នកមិនដឹងទេថា ពួកអជំនឿនឹងមិនទទួលបានជោគជ័យឡើយ

Choose other languages: