Quran Apps in many lanuages:

Surah Al-Qasas Ayahs #62 Translated in Khmer

وَكَمْ أَهْلَكْنَا مِنْ قَرْيَةٍ بَطِرَتْ مَعِيشَتَهَا ۖ فَتِلْكَ مَسَاكِنُهُمْ لَمْ تُسْكَنْ مِنْ بَعْدِهِمْ إِلَّا قَلِيلًا ۖ وَكُنَّا نَحْنُ الْوَارِثِينَ
ហើយតើចំនួនប៉ុន្មានទៅនៃបូរីដែលយើងបាន ធ្វើឱ្យវិនាសបូរីនោះ បានអួតខ្លួនអំពីជីវភាពរបស់ខ្លួន។ ទាំងនេះហើយលំនៅឋានទាំង ឡាយរបស់ពួកគេ ឥតមានគេស្នាក់នៅទេ បន្ទាប់ពីពួកគេ មានតែបន្តិចបន្តួចប៉ុណ្ណោះ ហើយយើងគឺជាអ្នកដែលត្រូវទទួលមរតក
وَمَا كَانَ رَبُّكَ مُهْلِكَ الْقُرَىٰ حَتَّىٰ يَبْعَثَ فِي أُمِّهَا رَسُولًا يَتْلُو عَلَيْهِمْ آيَاتِنَا ۚ وَمَا كُنَّا مُهْلِكِي الْقُرَىٰ إِلَّا وَأَهْلُهَا ظَالِمُونَ
ម្ចាស់របស់អ្នកពុំមែនជាអ្នកធ្វើឱ្យវិនាស បូរីទាំងឡាយទេ លុះត្រាតែលោកចាត់ទៅក្នុងមាតុបូរីនោះ នូវរ៉សូលម្នាក់ដែលនឹងសូត្រ ទៅលើពួកគេនូវអាយ៉ាត់ៗរបស់យើង។ ហើយយើងក៏ពុំមែនជាអ្នកដែលធ្វើឱ្យវិនាសបូរី ទាំងឡាយនោះដែរ បើសិនអ្នកស្រុកបូរីនោះ ពុំមែនជាពួកអ្នកដែលអយុត្តិធម៌ទេនោះ
وَمَا أُوتِيتُمْ مِنْ شَيْءٍ فَمَتَاعُ الْحَيَاةِ الدُّنْيَا وَزِينَتُهَا ۚ وَمَا عِنْدَ اللَّهِ خَيْرٌ وَأَبْقَىٰ ۚ أَفَلَا تَعْقِلُونَ
វត្ថុណាមួយក៏ដោយ ដែលគេបានផ្តល់ទៅពួកអ្នក គឺជាការសោយសុខជីវិតលោកិយ និង ជាគ្រឿងតុបតែងជីវិតលោកិយ ហើយអ្វីៗដែលនៅក្បែរអល់ឡោះ គឺប្រសើរនិងស្ថិតស្ថេរ ជាង ដូចនេះតើពួកអ្នកមិនយល់ទេឬ?
أَفَمَنْ وَعَدْنَاهُ وَعْدًا حَسَنًا فَهُوَ لَاقِيهِ كَمَنْ مَتَّعْنَاهُ مَتَاعَ الْحَيَاةِ الدُّنْيَا ثُمَّ هُوَ يَوْمَ الْقِيَامَةِ مِنَ الْمُحْضَرِينَ
ដូចនេះ ជនណាដែលយើងបានសន្យាទៅជននោះ នូវការសន្យាមួយដ៏កុសល រួចមកជននោះជាអ្នកជួបកុសលនោះ។ តើដូចគ្នាឬនឹងជនដែល យើងបានផ្តល់ការត្រេកត្រអាលទៅជននោះ នូវភាពសុខស្រួលនៃជីវិតលោកិយ ក្រោយមក ជននោះ នាថ្ងៃងើបឡើងវិញក្នុងចំណោមពួកអ្នកដែលត្រូវនាំខ្លួន (ទៅកាន់នរក)
وَيَوْمَ يُنَادِيهِمْ فَيَقُولُ أَيْنَ شُرَكَائِيَ الَّذِينَ كُنْتُمْ تَزْعُمُونَ
ហើយ នៅថ្ងៃដែលលោកនឹងហៅពួកគេ រួចលោកនឹងថា ឯណាវត្ថុស៊ីរិកៗនឹងយើង ដែលពួកអ្នក ធ្លាប់បានអះអាង

Choose other languages: