Quran Apps in many lanuages:

Surah Al-Qasas Ayahs #65 Translated in Khmer

أَفَمَنْ وَعَدْنَاهُ وَعْدًا حَسَنًا فَهُوَ لَاقِيهِ كَمَنْ مَتَّعْنَاهُ مَتَاعَ الْحَيَاةِ الدُّنْيَا ثُمَّ هُوَ يَوْمَ الْقِيَامَةِ مِنَ الْمُحْضَرِينَ
ដូចនេះ ជនណាដែលយើងបានសន្យាទៅជននោះ នូវការសន្យាមួយដ៏កុសល រួចមកជននោះជាអ្នកជួបកុសលនោះ។ តើដូចគ្នាឬនឹងជនដែល យើងបានផ្តល់ការត្រេកត្រអាលទៅជននោះ នូវភាពសុខស្រួលនៃជីវិតលោកិយ ក្រោយមក ជននោះ នាថ្ងៃងើបឡើងវិញក្នុងចំណោមពួកអ្នកដែលត្រូវនាំខ្លួន (ទៅកាន់នរក)
وَيَوْمَ يُنَادِيهِمْ فَيَقُولُ أَيْنَ شُرَكَائِيَ الَّذِينَ كُنْتُمْ تَزْعُمُونَ
ហើយ នៅថ្ងៃដែលលោកនឹងហៅពួកគេ រួចលោកនឹងថា ឯណាវត្ថុស៊ីរិកៗនឹងយើង ដែលពួកអ្នក ធ្លាប់បានអះអាង
قَالَ الَّذِينَ حَقَّ عَلَيْهِمُ الْقَوْلُ رَبَّنَا هَٰؤُلَاءِ الَّذِينَ أَغْوَيْنَا أَغْوَيْنَاهُمْ كَمَا غَوَيْنَا ۖ تَبَرَّأْنَا إِلَيْكَ ۖ مَا كَانُوا إِيَّانَا يَعْبُدُونَ
ពួកដែលសំដីបានសម្រេចប្រាកដទៅលើពួកគេហើយនោះថា ឱម្ចាស់ យើង! ពួកទាំងអស់នេះហើយ ដែលយើងបានបន្សាត់ យើងបានបន្សាត់ពួកគេ ដូចដែលពួក យើងបានរសាត់។ ពួកយើងបានរួចចាកផុត (ពីពួកគេ) ឆ្ពោះទៅកាន់លោកហើយ ។ ពុំមែន សំដៅមកពួកយើងទេ ដែលពួកគេគោរពប្រណិប័តន៍
وَقِيلَ ادْعُوا شُرَكَاءَكُمْ فَدَعَوْهُمْ فَلَمْ يَسْتَجِيبُوا لَهُمْ وَرَأَوُا الْعَذَابَ ۚ لَوْ أَنَّهُمْ كَانُوا يَهْتَدُونَ
ហើយគេថា ចូរពួកអ្នកបួងសួង ទៅវត្ថុស៊ីរិករបស់ពួកអ្នក រួចមកពួកគេបានបួងសួងទៅពួកគេ រួចវត្ថុស៊ីរិកមិនបានឆ្លើយតប ទៅពួកគេទេ ហើយពួកគេបានឃើញទណ្ឌកម្ម ពួកគេថា បើពួកគេជាពួកដែលទទួលបាន មគ្គុទេសន៍វិញ
وَيَوْمَ يُنَادِيهِمْ فَيَقُولُ مَاذَا أَجَبْتُمُ الْمُرْسَلِينَ
ហើយនៅថ្ងៃដែលលោកនឹងហៅពួកគេ រួចលោកថា តើពួកអ្នកបាន ឆ្លើយអ្វីទៅកាន់ពួករ៉សូលនោះ?

Choose other languages: