Quran Apps in many lanuages:

Surah Al-Qasas Ayahs #52 Translated in Khmer

فَلَمَّا جَاءَهُمُ الْحَقُّ مِنْ عِنْدِنَا قَالُوا لَوْلَا أُوتِيَ مِثْلَ مَا أُوتِيَ مُوسَىٰ ۚ أَوَلَمْ يَكْفُرُوا بِمَا أُوتِيَ مُوسَىٰ مِنْ قَبْلُ ۖ قَالُوا سِحْرَانِ تَظَاهَرَا وَقَالُوا إِنَّا بِكُلٍّ كَافِرُونَ
រួចមក នៅពេលដែលសច្ចភាពពីយើងបានទៅដល់ ពួកគេ ពួកគេថាហេតុអ្វីប្វានជាគេមិនបានផ្តល់ឱ្យគេ នូវអ្វីដែលគេបានផ្តល់ទៅមូសា? តើពួកគេមិនប្រព្រឹត្តអជំនឿចំពោះអ្វីដែលគេបានផ្តល់ទៅមូសា កាលពីមុននោះទេឬ?។ ពួកគេថា អាគមគាថាទាំងពីរនោះ(គួរអាន និងត៉ាវរ៉ត) បានសហការគ្នាទៅវិញទៅមក ហើយពួកគេនិយាយថា ពួកយើង ពិតជាពួកអជំនឿនឹងរាល់ទាំងអស់នេះ
قُلْ فَأْتُوا بِكِتَابٍ مِنْ عِنْدِ اللَّهِ هُوَ أَهْدَىٰ مِنْهُمَا أَتَّبِعْهُ إِنْ كُنْتُمْ صَادِقِينَ
ថាទៅ ហេតុនេះ ចូរអ្នកទាំងអស់គ្នានាំមកចុះ នូវគម្ពីរណាមួយមកពីអល់ឡោះដែលជាទី មគ្គុទ្ទេសន៍ជាងគម្ពីរទាំងពីរនេះ យើងនឹងធ្វើតាមគម្ពីរនោះ បើពួកអ្នកជាពួកទៀងត្រង់ មែន
فَإِنْ لَمْ يَسْتَجِيبُوا لَكَ فَاعْلَمْ أَنَّمَا يَتَّبِعُونَ أَهْوَاءَهُمْ ۚ وَمَنْ أَضَلُّ مِمَّنِ اتَّبَعَ هَوَاهُ بِغَيْرِ هُدًى مِنَ اللَّهِ ۚ إِنَّ اللَّهَ لَا يَهْدِي الْقَوْمَ الظَّالِمِينَ
រួចមក បើពួកគេមិនអាចឆ្លើយតបបានចំពោះអ្នកទេ ចូរអ្នកជ្រាបថា ការពិត ពួកគេធ្វើតាមកិលេសរបស់ពួកគេតែប៉ុណ្ណោះ តើមានជនណាម្នាក់ដែលរសាត់វង្វេង ជាងអ្នកដែលបានធ្វើតាមកិលេសរបស់ខ្លួន ដោយផ្សេងពីមគ្គុទ្ទេសន៍មកពីអល់ឡោះ នោះ? អល់ឡោះពិតជានឹងមិនមគ្គុទ្ទេសក្រុមមនុស្សដែលអយុត្តិធម៌នោះឡើយ
وَلَقَدْ وَصَّلْنَا لَهُمُ الْقَوْلَ لَعَلَّهُمْ يَتَذَكَّرُونَ
ហើយជាការពិតណាស់សម្រាប់ពួកគេ យើងបានបន្តគ្នានូវពាក្យសំដី ដើម្បីពួកគេនឹងនឹក ឃើញ
الَّذِينَ آتَيْنَاهُمُ الْكِتَابَ مِنْ قَبْلِهِ هُمْ بِهِ يُؤْمِنُونَ
គឺជាពួកអ្នកដែលយើងបានផ្តល់ទៅពួកគេ នូវគម្ពីរពីសម័យកាលមុនគួរអាន ពួកគេជឿជាក់នឺងគម្ពីរនោះ

Choose other languages: