Quran Apps in many lanuages:

Surah Al-Qasas Ayahs #54 Translated in Khmer

فَإِنْ لَمْ يَسْتَجِيبُوا لَكَ فَاعْلَمْ أَنَّمَا يَتَّبِعُونَ أَهْوَاءَهُمْ ۚ وَمَنْ أَضَلُّ مِمَّنِ اتَّبَعَ هَوَاهُ بِغَيْرِ هُدًى مِنَ اللَّهِ ۚ إِنَّ اللَّهَ لَا يَهْدِي الْقَوْمَ الظَّالِمِينَ
រួចមក បើពួកគេមិនអាចឆ្លើយតបបានចំពោះអ្នកទេ ចូរអ្នកជ្រាបថា ការពិត ពួកគេធ្វើតាមកិលេសរបស់ពួកគេតែប៉ុណ្ណោះ តើមានជនណាម្នាក់ដែលរសាត់វង្វេង ជាងអ្នកដែលបានធ្វើតាមកិលេសរបស់ខ្លួន ដោយផ្សេងពីមគ្គុទ្ទេសន៍មកពីអល់ឡោះ នោះ? អល់ឡោះពិតជានឹងមិនមគ្គុទ្ទេសក្រុមមនុស្សដែលអយុត្តិធម៌នោះឡើយ
وَلَقَدْ وَصَّلْنَا لَهُمُ الْقَوْلَ لَعَلَّهُمْ يَتَذَكَّرُونَ
ហើយជាការពិតណាស់សម្រាប់ពួកគេ យើងបានបន្តគ្នានូវពាក្យសំដី ដើម្បីពួកគេនឹងនឹក ឃើញ
الَّذِينَ آتَيْنَاهُمُ الْكِتَابَ مِنْ قَبْلِهِ هُمْ بِهِ يُؤْمِنُونَ
គឺជាពួកអ្នកដែលយើងបានផ្តល់ទៅពួកគេ នូវគម្ពីរពីសម័យកាលមុនគួរអាន ពួកគេជឿជាក់នឺងគម្ពីរនោះ
وَإِذَا يُتْلَىٰ عَلَيْهِمْ قَالُوا آمَنَّا بِهِ إِنَّهُ الْحَقُّ مِنْ رَبِّنَا إِنَّا كُنَّا مِنْ قَبْلِهِ مُسْلِمِينَ
ហើយកាលណាគេសូត្រគម្ពីរទៅលើពួកគេ ពួកគេថាពួក យើងបានជឿជាក់នឺងគម្ពីរ។ ការពិតគម្ពីរនេះ គឺជាសច្ចភាពមកពីម្ចាស់របស់ពួកយើង។ ការពិតពួកយើង គឺជាពួកអ្នកប្រគល់ខ្លួនគោរពពីសម័យកាលមុនគម្ពីរម៉្លេះ
أُولَٰئِكَ يُؤْتَوْنَ أَجْرَهُمْ مَرَّتَيْنِ بِمَا صَبَرُوا وَيَدْرَءُونَ بِالْحَسَنَةِ السَّيِّئَةَ وَمِمَّا رَزَقْنَاهُمْ يُنْفِقُونَ
ពួកគេ ទាំងនេះហើយដែលគេនឹងផ្តល់ទៅពួកគេ នូវរង្វាន់របស់ពួកគេទ្វេគុណ ដោយសារតែអ្វី ដែលពួកគេបានអត់ធ្មត់ ហើយពួកគេរុញច្រានអកុសលដោយកុសល ហើយចំណោមអ្វី ដែលយើងបានផ្តល់ជាភាក្សាហារទៅពួកគេ ពួកគេចំណាយចាយ

Choose other languages: