Quran Apps in many lanuages:

Surah Al-Mumenoon Ayahs #71 Translated in Khmer

مُسْتَكْبِرِينَ بِهِ سَامِرًا تَهْجُرُونَ
ទាំង ឫកក្រអឺតក្រអោងចំពោះអាយ៉ាត់របស់យើង ទាំងពោលបង្កាច់វាចា ដែលពួកអ្នកកំពុងនិទ្រា
أَفَلَمْ يَدَّبَّرُوا الْقَوْلَ أَمْ جَاءَهُمْ مَا لَمْ يَأْتِ آبَاءَهُمُ الْأَوَّلِينَ
ដូចនេះ តើពួកគេមិនទាន់ជញ្ជឹងត្រិះរិះទេឬនូវពាក្យសំដីគួរអាន? ឬក៏បានទៅដល់ពួកគេ អ្វីដែលមិន ទាន់បានដល់ទៅពួកជីដូនជីតាពួកគេកាលដំបូងឡើយ?
أَمْ لَمْ يَعْرِفُوا رَسُولَهُمْ فَهُمْ لَهُ مُنْكِرُونَ
ឬក៏ពួកគេមិនទាន់ស្គាល់រ៉សូលរបស់ ពួកគេទេ រួចមកពួកគេគឺជាពួកដែលមិនទទួលស្គាល់ចំពោះរ៉សូលនោះ?
أَمْ يَقُولُونَ بِهِ جِنَّةٌ ۚ بَلْ جَاءَهُمْ بِالْحَقِّ وَأَكْثَرُهُمْ لِلْحَقِّ كَارِهُونَ
ឬមួយពួកគេនិយាយពី រ៉សូលនោះថា ជាមនុស្សវិកលចរិត។ ផ្ទុយទៅវិញ រ៉សូលបានដល់ទៅពួកគេដោយនាំសច្ចធម៌ ហើយ ភាគច្រើនណាស់នៃពួកគេ គឺជាពួកដែលស្អប់ខ្ពើមចំពោះសច្ចធម៌
وَلَوِ اتَّبَعَ الْحَقُّ أَهْوَاءَهُمْ لَفَسَدَتِ السَّمَاوَاتُ وَالْأَرْضُ وَمَنْ فِيهِنَّ ۚ بَلْ أَتَيْنَاهُمْ بِذِكْرِهِمْ فَهُمْ عَنْ ذِكْرِهِمْ مُعْرِضُونَ
ហើយប្រសិនបើសច្ចភាពបាន តាមមហិច្ឆតារបស់ពួកគេ ប្រាកដជាត្រូវបានវិនាសហិនហោចអស់មេឃ និងដី ព្រមទាំងអ្នក ដែលមាននៅឯភពទាំងនោះ។ ផ្ទុយទៅវិញ យើងបានផ្តល់ទៅពួកគេនូវការរំលឹកចំពោះពួកគេ រួច មកពួកគេ គឺជាពួកបែរងាកពីការរំលឹកចំពោះពួកគេនោះទៅវិញ

Choose other languages: