Quran Apps in many lanuages:

Surah Al-Mumenoon Ayahs #73 Translated in Khmer

أَمْ لَمْ يَعْرِفُوا رَسُولَهُمْ فَهُمْ لَهُ مُنْكِرُونَ
ឬក៏ពួកគេមិនទាន់ស្គាល់រ៉សូលរបស់ ពួកគេទេ រួចមកពួកគេគឺជាពួកដែលមិនទទួលស្គាល់ចំពោះរ៉សូលនោះ?
أَمْ يَقُولُونَ بِهِ جِنَّةٌ ۚ بَلْ جَاءَهُمْ بِالْحَقِّ وَأَكْثَرُهُمْ لِلْحَقِّ كَارِهُونَ
ឬមួយពួកគេនិយាយពី រ៉សូលនោះថា ជាមនុស្សវិកលចរិត។ ផ្ទុយទៅវិញ រ៉សូលបានដល់ទៅពួកគេដោយនាំសច្ចធម៌ ហើយ ភាគច្រើនណាស់នៃពួកគេ គឺជាពួកដែលស្អប់ខ្ពើមចំពោះសច្ចធម៌
وَلَوِ اتَّبَعَ الْحَقُّ أَهْوَاءَهُمْ لَفَسَدَتِ السَّمَاوَاتُ وَالْأَرْضُ وَمَنْ فِيهِنَّ ۚ بَلْ أَتَيْنَاهُمْ بِذِكْرِهِمْ فَهُمْ عَنْ ذِكْرِهِمْ مُعْرِضُونَ
ហើយប្រសិនបើសច្ចភាពបាន តាមមហិច្ឆតារបស់ពួកគេ ប្រាកដជាត្រូវបានវិនាសហិនហោចអស់មេឃ និងដី ព្រមទាំងអ្នក ដែលមាននៅឯភពទាំងនោះ។ ផ្ទុយទៅវិញ យើងបានផ្តល់ទៅពួកគេនូវការរំលឹកចំពោះពួកគេ រួច មកពួកគេ គឺជាពួកបែរងាកពីការរំលឹកចំពោះពួកគេនោះទៅវិញ
أَمْ تَسْأَلُهُمْ خَرْجًا فَخَرَاجُ رَبِّكَ خَيْرٌ ۖ وَهُوَ خَيْرُ الرَّازِقِينَ
ឬក៏អ្នកសុំទៅពួកគេនូវថ្លៃ ឈ្នួលមួយ ដូចនេះថ្លៃឈ្នួលរបស់ម្ចាស់អ្នកប្រសើរជាង ហើយលោកជាអ្នកដែលល្អប្រសើរនៃពួក អ្នកផ្តល់ភាក្សាហារ
وَإِنَّكَ لَتَدْعُوهُمْ إِلَىٰ صِرَاطٍ مُسْتَقِيمٍ
ហើយជាការពិតណាស់ អ្នកប្រាកដជាអំពាវនាវពួកគេទៅកាន់ផ្លូវដែល ត្រឹមត្រូវ

Choose other languages: