Quran Apps in many lanuages:

Surah Al-Maeda Ayahs #67 Translated in Khmer

لَوْلَا يَنْهَاهُمُ الرَّبَّانِيُّونَ وَالْأَحْبَارُ عَنْ قَوْلِهِمُ الْإِثْمَ وَأَكْلِهِمُ السُّحْتَ ۚ لَبِئْسَ مَا كَانُوا يَصْنَعُونَ
ហេតុអ្វីមេសាសនា និងពួកអ្នកប្រាជ្ញមិនហាមប្រាមពួកគេពីពាក្យសំដីពួកគេ នូវ ពាក្យបាបកម្ម និងពីការស៊ីរបស់ពួកគេ នូវប្រការហាមឃាត់? ការពិតអាក្រក់ណាស់អ្វី ដែលពួកគេធ្លាប់បានសាងនោះ
وَقَالَتِ الْيَهُودُ يَدُ اللَّهِ مَغْلُولَةٌ ۚ غُلَّتْ أَيْدِيهِمْ وَلُعِنُوا بِمَا قَالُوا ۘ بَلْ يَدَاهُ مَبْسُوطَتَانِ يُنْفِقُ كَيْفَ يَشَاءُ ۚ وَلَيَزِيدَنَّ كَثِيرًا مِنْهُمْ مَا أُنْزِلَ إِلَيْكَ مِنْ رَبِّكَ طُغْيَانًا وَكُفْرًا ۚ وَأَلْقَيْنَا بَيْنَهُمُ الْعَدَاوَةَ وَالْبَغْضَاءَ إِلَىٰ يَوْمِ الْقِيَامَةِ ۚ كُلَّمَا أَوْقَدُوا نَارًا لِلْحَرْبِ أَطْفَأَهَا اللَّهُ ۚ وَيَسْعَوْنَ فِي الْأَرْضِ فَسَادًا ۚ وَاللَّهُ لَا يُحِبُّ الْمُفْسِدِينَ
ពួកយ៉ាហ៊ូទថា យ៉ាទីអល់ឡោះត្រូវជាប់ខ្នោះ ដៃ ពួកគេនោះទេដែលត្រូវបានជាប់ខ្នោះ។ ហើយពួកគេត្រូវបានផ្តន្ទា ដោយសារតែពួកគេ បាននិយាយ។ ផ្ទុយទៅវិញ យ៉ាទីទាំងពីររបស់លោកត្រូវលា លោកបានបរិច្ចាគតាមតែ លោកប្រាថ្នា។ ហើយអ្វីដែលគេបានបញ្ចុះទៅអ្នកមកពីម្ចាស់របស់អ្នកនោះ ពិតជានឹង ធ្វើឱ្យភាគច្រើននៃពួកគេរឹតតែផ្គើនបំពាន និងអជំនឿថែមទៀត។ ហើយយើងក៏បាន ដាក់អរិភាព និងទោសៈរវាងពួកគេ រហូតដល់ថ្ងៃវិនិច្ឆ័យ។ នៅរាល់លើកដែលពួកគេ បានដុតភ្លើងសង្គ្រាម អល់ឡោះក៏បានពន្លត់ភ្លើងនោះវិញ។ ពួកគេសាងវិនាសកម្មនៅ លើដី។ ហើយអល់ឡោះក៏មិនស្រឡាញ់ពួកដែលបានសាងវិនាសកម្មនោះឡើយ
وَلَوْ أَنَّ أَهْلَ الْكِتَابِ آمَنُوا وَاتَّقَوْا لَكَفَّرْنَا عَنْهُمْ سَيِّئَاتِهِمْ وَلَأَدْخَلْنَاهُمْ جَنَّاتِ النَّعِيمِ
បើក្រុមអះលីគីតាបបានជឿ និងបានគោរពកោតខ្លាចមែន យើងពិត ជាលុបពីពួកគេនូវអំពើអាក្រក់របស់ពួកគេ ហើយយើងនឹងបញ្ជូន ពួកគេទៅឋានសួគ៌ដ៏រីករាយបំផុត
وَلَوْ أَنَّهُمْ أَقَامُوا التَّوْرَاةَ وَالْإِنْجِيلَ وَمَا أُنْزِلَ إِلَيْهِمْ مِنْ رَبِّهِمْ لَأَكَلُوا مِنْ فَوْقِهِمْ وَمِنْ تَحْتِ أَرْجُلِهِمْ ۚ مِنْهُمْ أُمَّةٌ مُقْتَصِدَةٌ ۖ وَكَثِيرٌ مِنْهُمْ سَاءَ مَا يَعْمَلُونَ
បើពួកគេបានទ្រទ្រង់តាវរ៉ត អ៊ិនជីល និងអ្វីដែលគេបានបញ្ចុះទៅពួកគេ មកពីម្ចាស់ពួកគេមែន ពួកគេប្រាកដជាត្រូវបានទទួលទានមកពីខាងលើពួកគេ និងពីខាង ក្រោមជើងពួកគេ។ ពួកគេខ្លះជាមនុស្សយុត្តិធម៌ ហើយពួកគេភាគ ច្រើនបំផុត អាក្រក់អ្វីដែលពួកគេប្រព្រឹត្ត
يَا أَيُّهَا الرَّسُولُ بَلِّغْ مَا أُنْزِلَ إِلَيْكَ مِنْ رَبِّكَ ۖ وَإِنْ لَمْ تَفْعَلْ فَمَا بَلَّغْتَ رِسَالَتَهُ ۚ وَاللَّهُ يَعْصِمُكَ مِنَ النَّاسِ ۗ إِنَّ اللَّهَ لَا يَهْدِي الْقَوْمَ الْكَافِرِينَ
ឱ រ៉សូល! ចូរអ្នកផ្តល់ នូវអ្វីដែលគេបានបញ្ចុះទៅអ្នកមកពីម្ចាស់អ្នក។ ប្រសិនបើអ្នកមិន បានធ្វើទេ គឺអ្នកមិនបានផ្តល់សាររបស់លោកទេ។ ហើយអល់ឡោះ ការពារអ្នកពីមនុស្ស។ ការពិតអល់ឡោះមិនមគ្គុទ្ទេសក្រុមមនុស្ស ដែលអជំនឿ

Choose other languages: