Quran Apps in many lanuages:

Surah Al-Maeda Ayahs #70 Translated in Khmer

وَلَوْ أَنَّهُمْ أَقَامُوا التَّوْرَاةَ وَالْإِنْجِيلَ وَمَا أُنْزِلَ إِلَيْهِمْ مِنْ رَبِّهِمْ لَأَكَلُوا مِنْ فَوْقِهِمْ وَمِنْ تَحْتِ أَرْجُلِهِمْ ۚ مِنْهُمْ أُمَّةٌ مُقْتَصِدَةٌ ۖ وَكَثِيرٌ مِنْهُمْ سَاءَ مَا يَعْمَلُونَ
បើពួកគេបានទ្រទ្រង់តាវរ៉ត អ៊ិនជីល និងអ្វីដែលគេបានបញ្ចុះទៅពួកគេ មកពីម្ចាស់ពួកគេមែន ពួកគេប្រាកដជាត្រូវបានទទួលទានមកពីខាងលើពួកគេ និងពីខាង ក្រោមជើងពួកគេ។ ពួកគេខ្លះជាមនុស្សយុត្តិធម៌ ហើយពួកគេភាគ ច្រើនបំផុត អាក្រក់អ្វីដែលពួកគេប្រព្រឹត្ត
يَا أَيُّهَا الرَّسُولُ بَلِّغْ مَا أُنْزِلَ إِلَيْكَ مِنْ رَبِّكَ ۖ وَإِنْ لَمْ تَفْعَلْ فَمَا بَلَّغْتَ رِسَالَتَهُ ۚ وَاللَّهُ يَعْصِمُكَ مِنَ النَّاسِ ۗ إِنَّ اللَّهَ لَا يَهْدِي الْقَوْمَ الْكَافِرِينَ
ឱ រ៉សូល! ចូរអ្នកផ្តល់ នូវអ្វីដែលគេបានបញ្ចុះទៅអ្នកមកពីម្ចាស់អ្នក។ ប្រសិនបើអ្នកមិន បានធ្វើទេ គឺអ្នកមិនបានផ្តល់សាររបស់លោកទេ។ ហើយអល់ឡោះ ការពារអ្នកពីមនុស្ស។ ការពិតអល់ឡោះមិនមគ្គុទ្ទេសក្រុមមនុស្ស ដែលអជំនឿ
قُلْ يَا أَهْلَ الْكِتَابِ لَسْتُمْ عَلَىٰ شَيْءٍ حَتَّىٰ تُقِيمُوا التَّوْرَاةَ وَالْإِنْجِيلَ وَمَا أُنْزِلَ إِلَيْكُمْ مِنْ رَبِّكُمْ ۗ وَلَيَزِيدَنَّ كَثِيرًا مِنْهُمْ مَا أُنْزِلَ إِلَيْكَ مِنْ رَبِّكَ طُغْيَانًا وَكُفْرًا ۖ فَلَا تَأْسَ عَلَى الْقَوْمِ الْكَافِرِينَ
ថាទៅ ឱក្រុមអះលីគីតាប! ពួកអ្នកគ្មានមូលដ្ឋានអ្វី បន្តិចសោះ លុះត្រាតែពួកអ្នកទ្រទ្រង់តាវរ៉ត និងអិនជីល និងអ្វីដែល គេបានបញ្ចុះ(គួរអាន)ទៅអ្នកមកពីម្ចាស់ពួកអ្នក។ ហើយអ្វីដែល គេបានបញ្ចុះទៅអ្នកមកពីម្ចាស់អ្នកនោះ ពិតជានឹងធ្វើឱ្យពួកគេភាគ ច្រើនរឹតតែផ្គើនបំពាន និងអជំនឿថែមទៀត។ ចូរអ្នកកុំព្រួយបារម្ភ លើពួកមនុស្សអជំនឿ
إِنَّ الَّذِينَ آمَنُوا وَالَّذِينَ هَادُوا وَالصَّابِئُونَ وَالنَّصَارَىٰ مَنْ آمَنَ بِاللَّهِ وَالْيَوْمِ الْآخِرِ وَعَمِلَ صَالِحًا فَلَا خَوْفٌ عَلَيْهِمْ وَلَا هُمْ يَحْزَنُونَ
ការពិតពួកដែលបានជឿ ពួកដែលជា យ៉ាហ៊ូទ ពួកសាពីអ៊ូន ពួកណាសារ៉ ជនណាបានជឿនឹងអល់ឡោះ ជឿថ្ងៃចុងក្រោយ និងបានសាងអំពើល្អ គឺគ?នាទេការភ័យខ្លាច ហើយពួកគេក៏មិនព្រួយបារម្ភដែរ
لَقَدْ أَخَذْنَا مِيثَاقَ بَنِي إِسْرَائِيلَ وَأَرْسَلْنَا إِلَيْهِمْ رُسُلًا ۖ كُلَّمَا جَاءَهُمْ رَسُولٌ بِمَا لَا تَهْوَىٰ أَنْفُسُهُمْ فَرِيقًا كَذَّبُوا وَفَرِيقًا يَقْتُلُونَ
ជាការពិតណាស់ យើងបាន ចាប់យកកិច្ចសន្យាបុត្រអ៊ីស្រាឯល ហើយយើងក៏បានចាត់បញ្ជូន រ៉សូលជាច្រើនទៅកាន់ពួកគេ។ នៅរាល់លើកដែលរ៉សូលម្នាក់ៗបាន ទៅដល់ពួកគេ ដោយនាំនូវអ្វីដែលពួកគេមិនពេញចិត្ត មួយក្រុមត្រូវ បានពួកគេមួលបង្កាច់ និងមួយក្រុមទៀតត្រូវពួកគេធ្វើឃាត

Choose other languages: