Quran Apps in many lanuages:

Surah Al-Maeda Ayahs #37 Translated in Khmer

إِنَّمَا جَزَاءُ الَّذِينَ يُحَارِبُونَ اللَّهَ وَرَسُولَهُ وَيَسْعَوْنَ فِي الْأَرْضِ فَسَادًا أَنْ يُقَتَّلُوا أَوْ يُصَلَّبُوا أَوْ تُقَطَّعَ أَيْدِيهِمْ وَأَرْجُلُهُمْ مِنْ خِلَافٍ أَوْ يُنْفَوْا مِنَ الْأَرْضِ ۚ ذَٰلِكَ لَهُمْ خِزْيٌ فِي الدُّنْيَا ۖ وَلَهُمْ فِي الْآخِرَةِ عَذَابٌ عَظِيمٌ
ការពិតការទូទាត់របស់ពួកដែលបង្កសង្គ្រាមនឹងអល់ឡោះនិងរ៉សូលលោក ហើយពួកគេសាងវិនាសកម្មនៅលើដី ពួកគេមានតែត្រូវគេសម្លាប់ឬត្រូវគេឆ្កាង ឬត្រូវគេកាត់ដៃ និងជើង​ពួកគេដោយបញ្ច្រាស់គ្នា ឬត្រូវគេនិរទេសចេញពីស្រុកប៉ុណ្ណោះ។ ទាំងនេះសំរាប់ពួកគេគឺទ៌ុយសក្នុងលោកិយ ហើយពួកគេនាថ្ងៃចុងក្រោយត្រូវទណ្ឌកម្មដ៏ធំក្រៃលែង
إِلَّا الَّذِينَ تَابُوا مِنْ قَبْلِ أَنْ تَقْدِرُوا عَلَيْهِمْ ۖ فَاعْلَمُوا أَنَّ اللَّهَ غَفُورٌ رَحِيمٌ
លើកលែងតែពួក ដែលបានសោកស្តាយមុននឹងពួកអ្នកមានលទ្ធភាពចាប់ពួកគេ។ ចូរពួកអ្នកជ្រាបថា អល់ឡោះពិតជាអ្នកប្រោសប្រណីអាណិតអាសូរបំផុត
يَا أَيُّهَا الَّذِينَ آمَنُوا اتَّقُوا اللَّهَ وَابْتَغُوا إِلَيْهِ الْوَسِيلَةَ وَجَاهِدُوا فِي سَبِيلِهِ لَعَلَّكُمْ تُفْلِحُونَ
ឱ ពួកដែលបានជឿ! ចូរពួកអ្នកគោរពកោតខ្លាចអល់ឡោះ ចូរស្វែងរកឱ្យបាននូវមធ្យោបាយទៅលោក និងចូរតស៊ូក្នុងបុព្វហេតុមាគ៌ារបស់លោក ដើម្បីឱ្យពួកអ្នកនឹងទទួលបានជោគជ័យ
إِنَّ الَّذِينَ كَفَرُوا لَوْ أَنَّ لَهُمْ مَا فِي الْأَرْضِ جَمِيعًا وَمِثْلَهُ مَعَهُ لِيَفْتَدُوا بِهِ مِنْ عَذَابِ يَوْمِ الْقِيَامَةِ مَا تُقُبِّلَ مِنْهُمْ ۖ وَلَهُمْ عَذَابٌ أَلِيمٌ
ការពិតពួកដែលបានបោះបង់ជំនឿ ប្រសិនបើពួកគេមាននូវអ្វីៗដែលមាននៅលើដីទាំងអស់ ហើយគេមានដូចនេះទៀត ដើម្បីឱ្យពួកគេលោះខ្លួននឹងរបស់នោះពីទណ្ឌកម្មនាថ្ងៃវិនិច្ឆ័យនោះ ក៏គេមិនបានទទួលយកការលោះនោះពីពួកគេដែរ។ ហើយពួកគេត្រូវទណ្ឌកម្មមួយយ៉ាងខ្លោចផ្សាបំផុត
يُرِيدُونَ أَنْ يَخْرُجُوا مِنَ النَّارِ وَمَا هُمْ بِخَارِجِينَ مِنْهَا ۖ وَلَهُمْ عَذَابٌ مُقِيمٌ
ពួកគេមានបំណងនឹងចេញពីនរក ទាំងពួកគេពុំមែនជាពួកដែលអាចចេញពីនរកបានឡើយ។ ពួកគេត្រូវទណ្ឌកម្មរហូត

Choose other languages: