Quran Apps in many lanuages:

Surah Al-Maeda Ayahs #39 Translated in Khmer

يَا أَيُّهَا الَّذِينَ آمَنُوا اتَّقُوا اللَّهَ وَابْتَغُوا إِلَيْهِ الْوَسِيلَةَ وَجَاهِدُوا فِي سَبِيلِهِ لَعَلَّكُمْ تُفْلِحُونَ
ឱ ពួកដែលបានជឿ! ចូរពួកអ្នកគោរពកោតខ្លាចអល់ឡោះ ចូរស្វែងរកឱ្យបាននូវមធ្យោបាយទៅលោក និងចូរតស៊ូក្នុងបុព្វហេតុមាគ៌ារបស់លោក ដើម្បីឱ្យពួកអ្នកនឹងទទួលបានជោគជ័យ
إِنَّ الَّذِينَ كَفَرُوا لَوْ أَنَّ لَهُمْ مَا فِي الْأَرْضِ جَمِيعًا وَمِثْلَهُ مَعَهُ لِيَفْتَدُوا بِهِ مِنْ عَذَابِ يَوْمِ الْقِيَامَةِ مَا تُقُبِّلَ مِنْهُمْ ۖ وَلَهُمْ عَذَابٌ أَلِيمٌ
ការពិតពួកដែលបានបោះបង់ជំនឿ ប្រសិនបើពួកគេមាននូវអ្វីៗដែលមាននៅលើដីទាំងអស់ ហើយគេមានដូចនេះទៀត ដើម្បីឱ្យពួកគេលោះខ្លួននឹងរបស់នោះពីទណ្ឌកម្មនាថ្ងៃវិនិច្ឆ័យនោះ ក៏គេមិនបានទទួលយកការលោះនោះពីពួកគេដែរ។ ហើយពួកគេត្រូវទណ្ឌកម្មមួយយ៉ាងខ្លោចផ្សាបំផុត
يُرِيدُونَ أَنْ يَخْرُجُوا مِنَ النَّارِ وَمَا هُمْ بِخَارِجِينَ مِنْهَا ۖ وَلَهُمْ عَذَابٌ مُقِيمٌ
ពួកគេមានបំណងនឹងចេញពីនរក ទាំងពួកគេពុំមែនជាពួកដែលអាចចេញពីនរកបានឡើយ។ ពួកគេត្រូវទណ្ឌកម្មរហូត
وَالسَّارِقُ وَالسَّارِقَةُ فَاقْطَعُوا أَيْدِيَهُمَا جَزَاءً بِمَا كَسَبَا نَكَالًا مِنَ اللَّهِ ۗ وَاللَّهُ عَزِيزٌ حَكِيمٌ
ចោរ និងចោរី ចូរពួកអ្នកកាត់ដៃរបស់គេទាំងពីរនាក់ជាការដាក់ទោសមួយ ដោយសារតែអ្វីដែលគេទាំងពីរបានប្រព្រឹត្ត ជាគំរូទោសមួយពីអល់ឡោះ។ ហើយអល់ឡោះជាអ្នកពលានុពល មហាគតិបណ្ឌិត
فَمَنْ تَابَ مِنْ بَعْدِ ظُلْمِهِ وَأَصْلَحَ فَإِنَّ اللَّهَ يَتُوبُ عَلَيْهِ ۗ إِنَّ اللَّهَ غَفُورٌ رَحِيمٌ
ជនណាបានកើតសោកស្តាយ បន្ទាប់ពីកំហុសឆ្គងរបស់គេ ហើយបានកែប្រែឡើងវិញ អល់ឡោះពិតជានឹងទទួលយកនូវវិប្បដិសារីរបស់ជននោះ។ ការពិតអល់ឡោះជាអ្នកប្រោសប្រណី ជាអ្នកអាណិតអាសូរបំផុត

Choose other languages: