Quran Apps in many lanuages:

Surah Al-Kahf Ayahs #65 Translated in Khmer

فَلَمَّا بَلَغَا مَجْمَعَ بَيْنِهِمَا نَسِيَا حُوتَهُمَا فَاتَّخَذَ سَبِيلَهُ فِي الْبَحْرِ سَرَبًا
រួចមកនៅ ពេលដែលទាំងពីរនាក់បានទៅដល់ទីប្រសព្វរវាងពីរសមុទ្រ ទាំងពីរនាក់នោះបានភ្លេចរឿង រ៉ាវត្រីរបស់គេទាំងពីរ បន្ទាប់មកត្រីនោះបានចាប់យកផ្លូវរបស់វាទៅសមុទ្រដោយសេរី
فَلَمَّا جَاوَزَا قَالَ لِفَتَاهُ آتِنَا غَدَاءَنَا لَقَدْ لَقِينَا مِنْ سَفَرِنَا هَٰذَا نَصَبًا
រួចមក នៅពេលដែលទាំងពីរនាក់បង្ហួសទៅ មូសានិយាយទៅកាន់អ្នកបំរើគេថា ចូរអ្នកផ្តល់មក យើងនូវអាហារថ្ងៃត្រង់របស់យើង ជាការពិតណាស់ យើងបានជួបប្រទះនូវការនឿយហត់ ដោយ សារដំណើររបស់យើងនេះ
قَالَ أَرَأَيْتَ إِذْ أَوَيْنَا إِلَى الصَّخْرَةِ فَإِنِّي نَسِيتُ الْحُوتَ وَمَا أَنْسَانِيهُ إِلَّا الشَّيْطَانُ أَنْ أَذْكُرَهُ ۚ وَاتَّخَذَ سَبِيلَهُ فِي الْبَحْرِ عَجَبًا
គេបាននិយាយថា តើអ្នកបានឃើញឬទេ? នៅពេលដែលយើង បានជ្រកកោនឯផ្ទាំងសិលា ខ្ញុំពិតជាបានភ្លេចត្រី មានតែស្ហៃតនទេ ដែលបានធ្វើឱ្យខ្ញុំភ្លេចមិនឱ្យខ្ញុំ នឹកឃើញរឿងនោះ។ ហើយត្រីនោះក៏បានចាប់យកផ្លូវវាទៅក្នុងសមុទ្រដោយចំឡែក
قَالَ ذَٰلِكَ مَا كُنَّا نَبْغِ ۚ فَارْتَدَّا عَلَىٰ آثَارِهِمَا قَصَصًا
មូសា ថា នោះហើយអ្វីដែលយើងកំពុងតែស្វែងរក។ រួចមក គេទាំងពីរនាក់ក៏បានត្រលប់តាមគន្លងរបស់ គេទាំងពីរវិញដោយលំអាន
فَوَجَدَا عَبْدًا مِنْ عِبَادِنَا آتَيْنَاهُ رَحْمَةً مِنْ عِنْدِنَا وَعَلَّمْنَاهُ مِنْ لَدُنَّا عِلْمًا
រួចមក គេទាំងពីរបានប្រទះអ្នកគោរពម្នាក់ នៃអ្នកគោរពទាំង ឡាយរបស់យើង យើងបានផ្តល់ជូនពួកគេនូវក្តីអាណិតស្រលាញ់ពីយើង ហើយយើងបានបង្រៀន គេនូវចំណេះដឹងមួយពីយើង

Choose other languages: