Quran Apps in many lanuages:

Surah Al-Kahf Ayahs #48 Translated in Khmer

هُنَالِكَ الْوَلَايَةُ لِلَّهِ الْحَقِّ ۚ هُوَ خَيْرٌ ثَوَابًا وَخَيْرٌ عُقْبًا
នៅខណៈនោះ ការគាំពារ គឺកម្មសិទ្ធិអល់ឡោះដ៏សច្ចៈពិត លោកជាអ្នកល្អ ជាងគេខាងការផ្តល់រង្វាន់ និងផ្តល់ទីបញ្ចប់ដ៏ល្អ
وَاضْرِبْ لَهُمْ مَثَلَ الْحَيَاةِ الدُّنْيَا كَمَاءٍ أَنْزَلْنَاهُ مِنَ السَّمَاءِ فَاخْتَلَطَ بِهِ نَبَاتُ الْأَرْضِ فَأَصْبَحَ هَشِيمًا تَذْرُوهُ الرِّيَاحُ ۗ وَكَانَ اللَّهُ عَلَىٰ كُلِّ شَيْءٍ مُقْتَدِرًا
ហើយចូរពួកអ្នកផ្តល់ឱ្យពួកគេទាំង ឡាយនូវឧទាហរណ៍ជីវិតលោកិយ ប្រៀបដូចទឹក។ យើងបានបង្អុរទឹកចុះពីមេឃ រួចមក ដោយសារទឹកដំណាំដាំដុះរបស់ដីបានលាយឡំគ្នា រួចក៏បានក្លាយទៅជាស្មៅក្រៀមដែល ខ្យល់ធ្វើឱ្យវាខ្ចាត់ខ្ចាយអស់។ ហើយអល់ឡោះជាអ្នកមានលទ្ធភាពនៅលើវត្ថុទាំងអស់
الْمَالُ وَالْبَنُونَ زِينَةُ الْحَيَاةِ الدُّنْيَا ۖ وَالْبَاقِيَاتُ الصَّالِحَاتُ خَيْرٌ عِنْدَ رَبِّكَ ثَوَابًا وَخَيْرٌ أَمَلًا
ទ្រព្យសម្បត្តិ និងកូនចៅជាសោភ័ណភាពជីវិតលោកិយ ហើយអំពើដែលឋិតថេរ ដែលជា កុសល គឺល្អប្រពៃនៅឯម្ចាស់អ្នកខាងការទូទាត់ និងល្អប្រពៃខាងក្តីសង្ឃឹម
وَيَوْمَ نُسَيِّرُ الْجِبَالَ وَتَرَى الْأَرْضَ بَارِزَةً وَحَشَرْنَاهُمْ فَلَمْ نُغَادِرْ مِنْهُمْ أَحَدًا
ហើយនា ថ្ងៃដែលយើងនឹងធ្វើឱ្យភ្នំរសាត់ ហើយអ្នកនឹងឃើញដីលេចឡើងរាបស្មើ ហើយយើងបាន កេណ្ឌពួកគេ រួចមកក្នុងចំណោមពួកគេ យើងនឹងមិនបោះបង់ចោលម្នាក់ណាទេ
وَعُرِضُوا عَلَىٰ رَبِّكَ صَفًّا لَقَدْ جِئْتُمُونَا كَمَا خَلَقْنَاكُمْ أَوَّلَ مَرَّةٍ ۚ بَلْ زَعَمْتُمْ أَلَّنْ نَجْعَلَ لَكُمْ مَوْعِدًا
ហើយពួកគេត្រូវគេបង្ហាញទៅលើម្ចាស់អ្នកជាជួរៗ។ ជាការពិតណាស់ ពួកអ្នកបានមក ដល់យើង ដូចដែលយើងបានបង្កើតពួកអ្នកគ្រាដំបូង។ ប៉ុន្តែពួកអ្នកបានអះអាងថា យើង នឹងមិនចាត់ឱ្យពួកអ្នកមានពេលណាត់ណាមួយសោះឡើយ

Choose other languages: