Quran Apps in many lanuages:

Surah Al-Isra Ayahs #12 Translated in Khmer

عَسَىٰ رَبُّكُمْ أَنْ يَرْحَمَكُمْ ۚ وَإِنْ عُدْتُمْ عُدْنَا ۘ وَجَعَلْنَا جَهَنَّمَ لِلْكَافِرِينَ حَصِيرًا
សង្ឃឹមថា ម្ចាស់របស់ពួកអ្នកនឹងអាណិតអាសូរពួកអ្នក។ ហើយប្រសិនបើពួកអ្នកបានត្រលប់វិញ យើងក៏បានត្រឡប់វិញដែរ។ ហើយយើងបានចាត់ទុកនរកឆាបឆេះ ជាពន្ធនាគារមួយសម្រាប់ ពួកដែលមិនមានជំនឿ
إِنَّ هَٰذَا الْقُرْآنَ يَهْدِي لِلَّتِي هِيَ أَقْوَمُ وَيُبَشِّرُ الْمُؤْمِنِينَ الَّذِينَ يَعْمَلُونَ الصَّالِحَاتِ أَنَّ لَهُمْ أَجْرًا كَبِيرًا
ការពិតគួរអាននេះ ដឹកនាំសម្រាប់ប្រការដែលត្រឹមត្រូវបំផុត ហើយ លើកទឹកចិត្តពួកដែលមានជំនឿ ដែលពួកគេសាងអំពើកុសលទាំងឡាយ ការពិតសម្រាប់ពួកគេ រង្វាន់មួយធំក្រៃលែង
وَأَنَّ الَّذِينَ لَا يُؤْمِنُونَ بِالْآخِرَةِ أَعْتَدْنَا لَهُمْ عَذَابًا أَلِيمًا
ការពិតពួកដែលមិនជឿនឹងថ្ងៃអវសាន យើងបានរៀបចំសម្រាប់ពួក គេនូវទណ្ឌកម្មមួយដ៏ខ្លោចផ្សាបំផុត
وَيَدْعُ الْإِنْسَانُ بِالشَّرِّ دُعَاءَهُ بِالْخَيْرِ ۖ وَكَانَ الْإِنْسَانُ عَجُولًا
ហើយមនុស្សបួងសួងចង់ឱ្យខ្លួនអាក្រក់ ដូចការបួង សួងរបស់ខ្លួនចង់ឱ្យល្អដែរ។ មនុស្សគឺជាអ្នកមានចរិតតក់ក្រហល់បំផុត
وَجَعَلْنَا اللَّيْلَ وَالنَّهَارَ آيَتَيْنِ ۖ فَمَحَوْنَا آيَةَ اللَّيْلِ وَجَعَلْنَا آيَةَ النَّهَارِ مُبْصِرَةً لِتَبْتَغُوا فَضْلًا مِنْ رَبِّكُمْ وَلِتَعْلَمُوا عَدَدَ السِّنِينَ وَالْحِسَابَ ۚ وَكُلَّ شَيْءٍ فَصَّلْنَاهُ تَفْصِيلًا
ហើយយើងបាន ចាត់ទុករាត្រីកាល និងទិវាកាលជាសញ្ញាពីរ។ រួចមកយើងបានលុប(ឱ្យងងឹត)សញ្ញារាត្រីកាល ហើយយើងបានចាត់សញ្ញាទិវាកាល ជាការភ្លឺច្បាស់មួយ ដើម្បីឱ្យពួកអ្នកស្វែងរកការអនុគ្រោះ មួយពីម្ចាស់របស់ពួកអ្នក និងដើម្បីពួកអ្នកចេះរាប់ចំនួនឆ្នាំ និងចេះគណនា។ ហើយអ្វីៗទាំងអស់ យើងបានបកស្រាយវាយ៉ាងលំអិត

Choose other languages: