Quran Apps in many lanuages:

Surah Al-Isra Ayahs #11 Translated in Khmer

إِنْ أَحْسَنْتُمْ أَحْسَنْتُمْ لِأَنْفُسِكُمْ ۖ وَإِنْ أَسَأْتُمْ فَلَهَا ۚ فَإِذَا جَاءَ وَعْدُ الْآخِرَةِ لِيَسُوءُوا وُجُوهَكُمْ وَلِيَدْخُلُوا الْمَسْجِدَ كَمَا دَخَلُوهُ أَوَّلَ مَرَّةٍ وَلِيُتَبِّرُوا مَا عَلَوْا تَتْبِيرًا
ប្រសិនបើពួកអ្នក បានសាងកុសល គឺពួកអ្នកបានសាងកុសលសម្រាប់ជូនខ្លួនពួកអ្នកផ្ទាល់តែបើពួក អ្នកបានសាងអកុសលវិញ ក៏សម្រាប់ជូនដល់ខ្លួនឯងដែរ។ រួចមក កាលណាការ សន្យាចុងក្រោយបានមកដល់ ដើម្បីពួកគេនឹងបង្អាប់មុខពួកអ្នក និងដើម្បីពួកគេ នឹងចូលទៅវិហារ ដូចដែលពួកគេធ្លាប់បានចូលទៅនាគ្រាដំបូង ព្រមទាំងដើម្បី ឱ្យពួកគេនឹងបំផ្លាញជាវិនាសកម្មមួយ ចំពោះអ្វីដែលពួកគេមានអំណាចនោះ
عَسَىٰ رَبُّكُمْ أَنْ يَرْحَمَكُمْ ۚ وَإِنْ عُدْتُمْ عُدْنَا ۘ وَجَعَلْنَا جَهَنَّمَ لِلْكَافِرِينَ حَصِيرًا
សង្ឃឹមថា ម្ចាស់របស់ពួកអ្នកនឹងអាណិតអាសូរពួកអ្នក។ ហើយប្រសិនបើពួកអ្នកបានត្រលប់វិញ យើងក៏បានត្រឡប់វិញដែរ។ ហើយយើងបានចាត់ទុកនរកឆាបឆេះ ជាពន្ធនាគារមួយសម្រាប់ ពួកដែលមិនមានជំនឿ
إِنَّ هَٰذَا الْقُرْآنَ يَهْدِي لِلَّتِي هِيَ أَقْوَمُ وَيُبَشِّرُ الْمُؤْمِنِينَ الَّذِينَ يَعْمَلُونَ الصَّالِحَاتِ أَنَّ لَهُمْ أَجْرًا كَبِيرًا
ការពិតគួរអាននេះ ដឹកនាំសម្រាប់ប្រការដែលត្រឹមត្រូវបំផុត ហើយ លើកទឹកចិត្តពួកដែលមានជំនឿ ដែលពួកគេសាងអំពើកុសលទាំងឡាយ ការពិតសម្រាប់ពួកគេ រង្វាន់មួយធំក្រៃលែង
وَأَنَّ الَّذِينَ لَا يُؤْمِنُونَ بِالْآخِرَةِ أَعْتَدْنَا لَهُمْ عَذَابًا أَلِيمًا
ការពិតពួកដែលមិនជឿនឹងថ្ងៃអវសាន យើងបានរៀបចំសម្រាប់ពួក គេនូវទណ្ឌកម្មមួយដ៏ខ្លោចផ្សាបំផុត
وَيَدْعُ الْإِنْسَانُ بِالشَّرِّ دُعَاءَهُ بِالْخَيْرِ ۖ وَكَانَ الْإِنْسَانُ عَجُولًا
ហើយមនុស្សបួងសួងចង់ឱ្យខ្លួនអាក្រក់ ដូចការបួង សួងរបស់ខ្លួនចង់ឱ្យល្អដែរ។ មនុស្សគឺជាអ្នកមានចរិតតក់ក្រហល់បំផុត

Choose other languages: