Quran Apps in many lanuages:

Surah Al-Isra Ayahs #57 Translated in Khmer

وَقُلْ لِعِبَادِي يَقُولُوا الَّتِي هِيَ أَحْسَنُ ۚ إِنَّ الشَّيْطَانَ يَنْزَغُ بَيْنَهُمْ ۚ إِنَّ الشَّيْطَانَ كَانَ لِلْإِنْسَانِ عَدُوًّا مُبِينًا
ហើយចូរអ្នកនិយាយទៅ កាន់ពួកអ្នកគោរពយើង ដើម្បីឱ្យពួកគេនឹងនិយាយពីអ្វីដែលកុសលបំផុត។ ការពិត ស្ហៃតននឹងចូលជ្រៀតជ្រែកចំណោមពួកគេ។ ការពិតស្ហៃតនចំពោះមនុស្ស គឺជា សត្រូវមួយដ៏ច្បាស់ក្រឡែត
رَبُّكُمْ أَعْلَمُ بِكُمْ ۖ إِنْ يَشَأْ يَرْحَمْكُمْ أَوْ إِنْ يَشَأْ يُعَذِّبْكُمْ ۚ وَمَا أَرْسَلْنَاكَ عَلَيْهِمْ وَكِيلًا
ម្ចាស់ពួកអ្នកដឹងបំផុតចំពោះពួកអ្នក។ បើលោក ប្រាថ្នាលោកនឹងអាសូរពួកអ្នក ឬបើលោកប្រាថ្នា លោកនឹងធ្វើទណ្ឌកម?ពួកអ្នក។ ហើយយើងមិនបានចាត់បញ្ជូនអ្នកទាំងឡាយជាអ្នកគាំពារទៅលើពួកគេទេ
وَرَبُّكَ أَعْلَمُ بِمَنْ فِي السَّمَاوَاتِ وَالْأَرْضِ ۗ وَلَقَدْ فَضَّلْنَا بَعْضَ النَّبِيِّينَ عَلَىٰ بَعْضٍ ۖ وَآتَيْنَا دَاوُودَ زَبُورًا
ហើយម្ចាស់អ្នកដឹងបំផុត ស្តីពីជននៅឯមេឃនិងដី។ ហើយយើងបានផ្តល់ឧត្តម ភាពចំពោះភាគខ្លះ នៃណាពីលើភាគខ្លះ ហើយយើងបានប្រទានទៅណាពីឌាវូទ នូវគម្ពីរហ្សាពូរ
قُلِ ادْعُوا الَّذِينَ زَعَمْتُمْ مِنْ دُونِهِ فَلَا يَمْلِكُونَ كَشْفَ الضُّرِّ عَنْكُمْ وَلَا تَحْوِيلًا
ចូរថាទៅ ចូរពួកអ្នកបួងសួងទៅកាន់ពួកដែលពួកអ្នកបានអះ អាងក្រៅពីលោក ពេលនោះ ពួកគេទាំងឡាយនឹងមិនអាចដកឧបសគ្គចេញពី ពួកអ្នកឡើយ ហើយក៏មិនអាចបញ្ចៀសបានដែរ
أُولَٰئِكَ الَّذِينَ يَدْعُونَ يَبْتَغُونَ إِلَىٰ رَبِّهِمُ الْوَسِيلَةَ أَيُّهُمْ أَقْرَبُ وَيَرْجُونَ رَحْمَتَهُ وَيَخَافُونَ عَذَابَهُ ۚ إِنَّ عَذَابَ رَبِّكَ كَانَ مَحْذُورًا
ពួកដែលត្រូវពួកគេបួងសួង នោះ ពួកគេបានស្វែងរកទៅកាន់ម្ចាស់ពួកគេដែរ នូវមធ្យោបាយណាមួយដែល នាំឱ្យពួកគេជិតបំផុត ហើយពួកគេសង្ឃឹមនូវក្តីអាណិតអាសូររបស់លោក និង ខ្លាចរអានូវទណ្ឌកម្មរបស់លោក។ ការពិតទណ្ឌកម្មរបស់ម្ចាស់អ្នក គឺជាប្រការដែល ត្រូវខ្លាចរអា

Choose other languages: