Quran Apps in many lanuages:

Surah Al-Isra Ayahs #6 Translated in Khmer

وَآتَيْنَا مُوسَى الْكِتَابَ وَجَعَلْنَاهُ هُدًى لِبَنِي إِسْرَائِيلَ أَلَّا تَتَّخِذُوا مِنْ دُونِي وَكِيلًا
ហើយយើងបានផ្តល់ទៅមូសានូវគម្ពីរ រួច យើងបានចាត់ទុកគម្ពីរនោះ ជាមគ្គុទ្ទេសន៍មួយសម្រាប់បុត្រអ៊ីស្រាឯល គឺចូរពួក អ្នកកុំទទួលយកក្រៅពីយើងធ្វើជាអ្នកគាំពារឡើយ
ذُرِّيَّةَ مَنْ حَمَلْنَا مَعَ نُوحٍ ۚ إِنَّهُ كَانَ عَبْدًا شَكُورًا
កូនចៅតំណវង្សត្រកូល របស់អ្នក ដែលយើងបានដឹកជញ្ជូនរួមជាមួយណូហ៍។ ការពិតគាត់ជាអ្នកគោរព ម្នាក់ដែលកតញ្ញុតា
وَقَضَيْنَا إِلَىٰ بَنِي إِسْرَائِيلَ فِي الْكِتَابِ لَتُفْسِدُنَّ فِي الْأَرْضِ مَرَّتَيْنِ وَلَتَعْلُنَّ عُلُوًّا كَبِيرًا
ចំពោះបុត្រអ៊ីស្រាឯល យើងបានសម្រេចនៅក្នុងគម្ពី ពួក អ្នកពិតជាប្រព្រឹត្តព្រៃផ្សៃពីរដងនៅលើដី ហើយពួកអ្នកពិតជាវាយឫកក្អេងក្អាង ដ៏សម្បើម
فَإِذَا جَاءَ وَعْدُ أُولَاهُمَا بَعَثْنَا عَلَيْكُمْ عِبَادًا لَنَا أُولِي بَأْسٍ شَدِيدٍ فَجَاسُوا خِلَالَ الدِّيَارِ ۚ وَكَانَ وَعْدًا مَفْعُولًا
កាលណាការសន្យាលើកទីមួយ នៃទាំងពីរលើកបានមកដល់ យើង បានចាត់តាំងទៅលើពួកអ្នក នូវមនុស្សរបស់យើង ដែលប្រកបដោយអំណាចដ៏ ខ្លាំងក្លាបំផុត រួចពួកគេក៏បានជ្រៀតទំលុះចូលទៅក្នុងភូមិទាំងឡាយ។ ហើយ វាជាសន្យាមួយដែលត្រូវអនុវត្ត
ثُمَّ رَدَدْنَا لَكُمُ الْكَرَّةَ عَلَيْهِمْ وَأَمْدَدْنَاكُمْ بِأَمْوَالٍ وَبَنِينَ وَجَعَلْنَاكُمْ أَكْثَرَ نَفِيرًا
ក្រោយមក យើងបានប្រគល់ជូនឱ្យពួកអ្នក វិញ(ជ័យជំនះ)ទៅលើពួកគេ ហើយយើងបានជួយពួកអ្នកដោយទ្រព្យសម្បត្តិ និង បុត្រទាំងឡាយ រួចយើងបានចាត់ពួកអ្នកជាគ្នាច្រើនបំផុត

Choose other languages: