Quran Apps in many lanuages:

Surah Al-Isra Ayahs #5 Translated in Khmer

سُبْحَانَ الَّذِي أَسْرَىٰ بِعَبْدِهِ لَيْلًا مِنَ الْمَسْجِدِ الْحَرَامِ إِلَى الْمَسْجِدِ الْأَقْصَى الَّذِي بَارَكْنَا حَوْلَهُ لِنُرِيَهُ مِنْ آيَاتِنَا ۚ إِنَّهُ هُوَ السَّمِيعُ الْبَصِيرُ
មហាកត្តិគុណលោកដែលបាននាំអ្នកគោរពរបស់លោក ធ្វើរាត្រីចរនាពេលរាត្រី ពីម៉ាស្ជីទីលហារ៉មឆ្ពោះទៅកាន់ម៉ាស្ជីទីលអក់ស័រ ដែលយើងបានប្រសិទ្ធិនៅជុំវិញ វិហារនោះ ដើម្បីយើងនឹងបង្ហាញឱ្យគេឃើញពីភស្តុតាងៗរបស់យើង។ ការពិត លោកជាអ្នកឮ ជាអ្នកឃើញបំផុត
وَآتَيْنَا مُوسَى الْكِتَابَ وَجَعَلْنَاهُ هُدًى لِبَنِي إِسْرَائِيلَ أَلَّا تَتَّخِذُوا مِنْ دُونِي وَكِيلًا
ហើយយើងបានផ្តល់ទៅមូសានូវគម្ពីរ រួច យើងបានចាត់ទុកគម្ពីរនោះ ជាមគ្គុទ្ទេសន៍មួយសម្រាប់បុត្រអ៊ីស្រាឯល គឺចូរពួក អ្នកកុំទទួលយកក្រៅពីយើងធ្វើជាអ្នកគាំពារឡើយ
ذُرِّيَّةَ مَنْ حَمَلْنَا مَعَ نُوحٍ ۚ إِنَّهُ كَانَ عَبْدًا شَكُورًا
កូនចៅតំណវង្សត្រកូល របស់អ្នក ដែលយើងបានដឹកជញ្ជូនរួមជាមួយណូហ៍។ ការពិតគាត់ជាអ្នកគោរព ម្នាក់ដែលកតញ្ញុតា
وَقَضَيْنَا إِلَىٰ بَنِي إِسْرَائِيلَ فِي الْكِتَابِ لَتُفْسِدُنَّ فِي الْأَرْضِ مَرَّتَيْنِ وَلَتَعْلُنَّ عُلُوًّا كَبِيرًا
ចំពោះបុត្រអ៊ីស្រាឯល យើងបានសម្រេចនៅក្នុងគម្ពី ពួក អ្នកពិតជាប្រព្រឹត្តព្រៃផ្សៃពីរដងនៅលើដី ហើយពួកអ្នកពិតជាវាយឫកក្អេងក្អាង ដ៏សម្បើម
فَإِذَا جَاءَ وَعْدُ أُولَاهُمَا بَعَثْنَا عَلَيْكُمْ عِبَادًا لَنَا أُولِي بَأْسٍ شَدِيدٍ فَجَاسُوا خِلَالَ الدِّيَارِ ۚ وَكَانَ وَعْدًا مَفْعُولًا
កាលណាការសន្យាលើកទីមួយ នៃទាំងពីរលើកបានមកដល់ យើង បានចាត់តាំងទៅលើពួកអ្នក នូវមនុស្សរបស់យើង ដែលប្រកបដោយអំណាចដ៏ ខ្លាំងក្លាបំផុត រួចពួកគេក៏បានជ្រៀតទំលុះចូលទៅក្នុងភូមិទាំងឡាយ។ ហើយ វាជាសន្យាមួយដែលត្រូវអនុវត្ត

Choose other languages: