Quran Apps in many lanuages:

Surah Al-Hijr Ayahs #52 Translated in Khmer

لَا يَمَسُّهُمْ فِيهَا نَصَبٌ وَمَا هُمْ مِنْهَا بِمُخْرَجِينَ
នៅក្នុងនោះ គ្មានការហត់នឿយណាមួយដែលមក ប៉ះពាល់ពួកគេនោះទេ ហើយពួកគេក៏ពុំមែនជាពួកដែលត្រូវចេញពីទីនោះដែរ
نَبِّئْ عِبَادِي أَنِّي أَنَا الْغَفُورُ الرَّحِيمُ
ចូរអ្នកប្រកាសប្រាប់ទៅពួកអ្នកដែលគោរពយើង ជាការពិតណាស់ យើងជាអ្នកដែល អភ័យទោស អាណិតអាសូរបំផុត
وَأَنَّ عَذَابِي هُوَ الْعَذَابُ الْأَلِيمُ
ហើយទណ្ឌកម្មរបស់យើង វាគឺពិតជាទណ្ឌកម្ម មួយដ៏ខ្លោចផ្សាបំផុត
وَنَبِّئْهُمْ عَنْ ضَيْفِ إِبْرَاهِيمَ
ហើយចូរអ្នកប្រាប់ទៅពួកគេ ស្តីពីភ្ញៀវរបស់អ៊ីព្រហ៊ីម
إِذْ دَخَلُوا عَلَيْهِ فَقَالُوا سَلَامًا قَالَ إِنَّا مِنْكُمْ وَجِلُونَ
នៅពេលពួកគេចូលទៅកាន់អ៊ីព្រហ៊ីម រួចមកពួកគេថាសន្តិភាព!។ គាត់ថា ការពិតយើង ហាក់បីដូចជាខ្លាចញញើតពួកអ្នក

Choose other languages: