Quran Apps in many lanuages:

Surah Al-Hashr Ayahs #6 Translated in Khmer

هُوَ الَّذِي أَخْرَجَ الَّذِينَ كَفَرُوا مِنْ أَهْلِ الْكِتَابِ مِنْ دِيَارِهِمْ لِأَوَّلِ الْحَشْرِ ۚ مَا ظَنَنْتُمْ أَنْ يَخْرُجُوا ۖ وَظَنُّوا أَنَّهُمْ مَانِعَتُهُمْ حُصُونُهُمْ مِنَ اللَّهِ فَأَتَاهُمُ اللَّهُ مِنْ حَيْثُ لَمْ يَحْتَسِبُوا ۖ وَقَذَفَ فِي قُلُوبِهِمُ الرُّعْبَ ۚ يُخْرِبُونَ بُيُوتَهُمْ بِأَيْدِيهِمْ وَأَيْدِي الْمُؤْمِنِينَ فَاعْتَبِرُوا يَا أُولِي الْأَبْصَارِ
លោកដែលបានបញ្ចោញពួកដែលបានអជំនឿ ក្នុងចំណោមក្រុមអះលីគីតាប ពី ភូមិដ្ឋានរបស់ពួកគេ នៅកំណែនលើកដំបូង។ ពួកអ្នកមិនបាននឹកស្មានថា ពួក គេនឹងចេញឡើយ ហើយពួកគេបាននឹកស្មានថា ការពិតបន្ទាយរបស់ពួកគេ អាច ការពារពួកគេពីអល់ឡោះ រួចមក ទណ្ឌកម?អល់ឡោះបានដល់ទៅពួកគេតាម លក្ខណៈដែលពួកគេមិនគិតស្មានដល់ ហើយលោកបានបោះការភ័យរន្ធត់ទៅក្នុង ចិត្តរបស់ពួកគេ ពួកគេផ្តួលរំលំគេហដ្ឋានរបស់ពួកគេ ដោយដៃពួកគេផ្ទាល់ និង ដោយដៃពួកដែលមានជំនឿ ដូចនេះ ចូរពួកអ្នកទទួលយកជាមេរៀនចុះ ឱបណ្តា អ្នកដែលប្រកបដោយការឈ្វេងយល់!
وَلَوْلَا أَنْ كَتَبَ اللَّهُ عَلَيْهِمُ الْجَلَاءَ لَعَذَّبَهُمْ فِي الدُّنْيَا ۖ وَلَهُمْ فِي الْآخِرَةِ عَذَابُ النَّارِ
ហើយប្រសិនបើអល់ឡោះមិនបាន ចារទៅលើពួកគេនូវការជម្លៀសទេនោះ ពួកគេប្រាកដជាត្រូវបានលោកធ្វើ ទណ្ឌកម្មនាលោកិយ ហើយសំរាប់ពួកគេ នៅលោកអវសាន គឺទណ្ឌកម្មនរក
ذَٰلِكَ بِأَنَّهُمْ شَاقُّوا اللَّهَ وَرَسُولَهُ ۖ وَمَنْ يُشَاقِّ اللَّهَ فَإِنَّ اللَّهَ شَدِيدُ الْعِقَابِ
ទាំងនេះ ដោយសារពួកគេបានប្រឆាំងនឹងអល់ឡោះ និងរ៉សូលរបស់លោក។ ជនណា ដែលបានប្រឆាំងនឹងអល់ឡោះ ការពិតអល់ឡោះជាអ្នកតឹងរ៉ឹងបំផុត នៃការធ្វើទោស
مَا قَطَعْتُمْ مِنْ لِينَةٍ أَوْ تَرَكْتُمُوهَا قَائِمَةً عَلَىٰ أُصُولِهَا فَبِإِذْنِ اللَّهِ وَلِيُخْزِيَ الْفَاسِقِينَ
ដើមលម៉ើមួយណាក៏ដោយដែលពួកអ្នកបានកាប់ផ្តួល ឬពួកអ្នកបានទុកវាឱ្យនៅ ឈរនៅលើគល់ៗរបស់វា ក៏ដោយសារតែការអនុញ្ញាតរបស់អល់ឡោះដែរ ហើយ ដើម្បីលោកនឹងធ្វើឱ្យថោកទាបចំពោះពួកខិលខូច
وَمَا أَفَاءَ اللَّهُ عَلَىٰ رَسُولِهِ مِنْهُمْ فَمَا أَوْجَفْتُمْ عَلَيْهِ مِنْ خَيْلٍ وَلَا رِكَابٍ وَلَٰكِنَّ اللَّهَ يُسَلِّطُ رُسُلَهُ عَلَىٰ مَنْ يَشَاءُ ۚ وَاللَّهُ عَلَىٰ كُلِّ شَيْءٍ قَدِيرٌ
ហើយអ្វីដែលអល់ឡោះបាន ប្រទានទ្រព្យជ័យភណ្ឌពីពួកគេទៅលើរ៉សូលរបស់លោក ហើយពួកអ្នកមិនអាចនាំមក នូវសត្វសេះណាមួយនិងសត្វអូដ្ឋណាមួយឡើយ ក៏ប៉ុន្តែអល់ឡោះ លោកនឹងផ្តល់សិទ្ធិ អំណាចចំពោះរ៉សូលលោកទៅលើជនណាដែលលោកប្រាថ្នា។ ហើយអល់ឡោះជាអ្នក មានសមត្ថភាពនៅលើសព្វសារពើ

Choose other languages: