Quran Apps in many lanuages:

Surah Al-Hashr Ayahs #8 Translated in Khmer

ذَٰلِكَ بِأَنَّهُمْ شَاقُّوا اللَّهَ وَرَسُولَهُ ۖ وَمَنْ يُشَاقِّ اللَّهَ فَإِنَّ اللَّهَ شَدِيدُ الْعِقَابِ
ទាំងនេះ ដោយសារពួកគេបានប្រឆាំងនឹងអល់ឡោះ និងរ៉សូលរបស់លោក។ ជនណា ដែលបានប្រឆាំងនឹងអល់ឡោះ ការពិតអល់ឡោះជាអ្នកតឹងរ៉ឹងបំផុត នៃការធ្វើទោស
مَا قَطَعْتُمْ مِنْ لِينَةٍ أَوْ تَرَكْتُمُوهَا قَائِمَةً عَلَىٰ أُصُولِهَا فَبِإِذْنِ اللَّهِ وَلِيُخْزِيَ الْفَاسِقِينَ
ដើមលម៉ើមួយណាក៏ដោយដែលពួកអ្នកបានកាប់ផ្តួល ឬពួកអ្នកបានទុកវាឱ្យនៅ ឈរនៅលើគល់ៗរបស់វា ក៏ដោយសារតែការអនុញ្ញាតរបស់អល់ឡោះដែរ ហើយ ដើម្បីលោកនឹងធ្វើឱ្យថោកទាបចំពោះពួកខិលខូច
وَمَا أَفَاءَ اللَّهُ عَلَىٰ رَسُولِهِ مِنْهُمْ فَمَا أَوْجَفْتُمْ عَلَيْهِ مِنْ خَيْلٍ وَلَا رِكَابٍ وَلَٰكِنَّ اللَّهَ يُسَلِّطُ رُسُلَهُ عَلَىٰ مَنْ يَشَاءُ ۚ وَاللَّهُ عَلَىٰ كُلِّ شَيْءٍ قَدِيرٌ
ហើយអ្វីដែលអល់ឡោះបាន ប្រទានទ្រព្យជ័យភណ្ឌពីពួកគេទៅលើរ៉សូលរបស់លោក ហើយពួកអ្នកមិនអាចនាំមក នូវសត្វសេះណាមួយនិងសត្វអូដ្ឋណាមួយឡើយ ក៏ប៉ុន្តែអល់ឡោះ លោកនឹងផ្តល់សិទ្ធិ អំណាចចំពោះរ៉សូលលោកទៅលើជនណាដែលលោកប្រាថ្នា។ ហើយអល់ឡោះជាអ្នក មានសមត្ថភាពនៅលើសព្វសារពើ
مَا أَفَاءَ اللَّهُ عَلَىٰ رَسُولِهِ مِنْ أَهْلِ الْقُرَىٰ فَلِلَّهِ وَلِلرَّسُولِ وَلِذِي الْقُرْبَىٰ وَالْيَتَامَىٰ وَالْمَسَاكِينِ وَابْنِ السَّبِيلِ كَيْ لَا يَكُونَ دُولَةً بَيْنَ الْأَغْنِيَاءِ مِنْكُمْ ۚ وَمَا آتَاكُمُ الرَّسُولُ فَخُذُوهُ وَمَا نَهَاكُمْ عَنْهُ فَانْتَهُوا ۚ وَاتَّقُوا اللَّهَ ۖ إِنَّ اللَّهَ شَدِيدُ الْعِقَابِ
អ្វីដែលអល់ឡោះបានប្រទានទៅលើរ៉សូល លោក ពីទ្រព្យជ័យភណ្ឌរបស់អ្នកស្រុកភូមិទាំងឡាយ គឺជាកម្មសិទ្ធិរបស់អល់ឡោះ សំរាប់រ៉សូល និងសំរាប់ញាតិវង្ស និងកូនកំព្រា ជនក្រីក្រ និងអ្នកដំណើរ ដើម្បីកុំឱ្យ វិលវល់ ក្នុងចំណោមពួកអ្នកមាននៃពួកអ្នកប៉ុណ្ណោះ។ ហើយអ្វីដែលរ៉សូលបានផ្តល់ ទៅពួកអ្នក ចូរពួកអ្នកទទួលយកវា ហើយអ្វីដែលគេបានហាមឃាត់ពួកអ្នកនោះ ចូរពួក អ្នកបញ្ឈប់។ ហើយចូរពួកអ្នកគោរពកោតខ្លាចអល់ឡោះ។ ការពិតអល់ឡោះ ជាអ្នក តឹងរ៉ឹងបំផុត នៃការធ្វើទោស
لِلْفُقَرَاءِ الْمُهَاجِرِينَ الَّذِينَ أُخْرِجُوا مِنْ دِيَارِهِمْ وَأَمْوَالِهِمْ يَبْتَغُونَ فَضْلًا مِنَ اللَّهِ وَرِضْوَانًا وَيَنْصُرُونَ اللَّهَ وَرَسُولَهُ ۚ أُولَٰئِكَ هُمُ الصَّادِقُونَ
សំរាប់ពួកទីទ័លក្រដែលភៀសខ្លួន ដែលពួកគេត្រូវគេ បណ្តេញចេញពីភូមិដ្ឋានរបស់ពួកគេ និងពីទ្រព្យសម្បត្តិរបស់ពួកគេ ពួកគេស្វែងរក ការអនុគ្រោះ និងការយល់ព្រមពីអល់ឡោះ ហើយពួកគេជួយអល់ឡោះ និងរ៉សូល លោក។ ពួកទាំងនេះហើយ ជាពួកដែលជឿពិត

Choose other languages: