Quran Apps in many lanuages:

Surah Al-Hajj Ayahs #44 Translated in Khmer

الَّذِينَ أُخْرِجُوا مِنْ دِيَارِهِمْ بِغَيْرِ حَقٍّ إِلَّا أَنْ يَقُولُوا رَبُّنَا اللَّهُ ۗ وَلَوْلَا دَفْعُ اللَّهِ النَّاسَ بَعْضَهُمْ بِبَعْضٍ لَهُدِّمَتْ صَوَامِعُ وَبِيَعٌ وَصَلَوَاتٌ وَمَسَاجِدُ يُذْكَرُ فِيهَا اسْمُ اللَّهِ كَثِيرًا ۗ وَلَيَنْصُرَنَّ اللَّهُ مَنْ يَنْصُرُهُ ۗ إِنَّ اللَّهَ لَقَوِيٌّ عَزِيزٌ
គឺពួកដែលត្រូវគេបានបណ្តេញចេញពីគេហដ្ឋានរបស់ពួកគេ ដោយ ឥតត្រឹមត្រូវសោះ ព្រោះតែពួកគេទាំងនេះពោលពាក្យថា ម្ចាស់របស់ពួកយើងគឺអល់ឡោះ ។ ប្រសិនបើគ្មានការទប់ស្កាត់ពីអល់ឡោះ ចំពោះមនុស្សដោយភាគខ្លះនៃពួកគេចំពោះ ភាគខ្លះទេនោះ ប្រាកដជាត្រូវបានគេផ្តួលរំលំនូវអាស្រមបទ អារាមណាសារ៉ អារាម យ៉ាហូទ ម៉ាស្ជិទដែលគេតែងរំលឹកនាមអល់ឡោះនៅទីនោះជាច្រើនកុះករ។ ហើយ អល់ឡោះប្រាកដជានឹងជួយគាំទ្រដល់ជនដែលជួយគាំទ្រសាសនាលោក។ អល់ឡោះ ប្រាកដជាមានប្រពលភាព ពលានុភាពបំផុត
الَّذِينَ إِنْ مَكَّنَّاهُمْ فِي الْأَرْضِ أَقَامُوا الصَّلَاةَ وَآتَوُا الزَّكَاةَ وَأَمَرُوا بِالْمَعْرُوفِ وَنَهَوْا عَنِ الْمُنْكَرِ ۗ وَلِلَّهِ عَاقِبَةُ الْأُمُورِ
គឺជាពួកដែលប្រសិនបើយើងបាន ពង្រឹងកន្លែងទៅពួកគេនៅលើទឹកដី ពួកគេប្រាកដជាបានបញ្ឈរសឡាត៍ ផ្តល់ហ្សាកាត៍ ណែនាំគ្នាឱ្យប្រព្រឹត្តអំពើគប្បី និងហាមឃាត់គ្នាពីប្រព្រឹត្តអំពើមិនគប្បី ហើយជាកម្មសិទ្ធិ របស់អល់ឡោះ ទីបញ្ចប់នៃការងារទាំងអស់
وَإِنْ يُكَذِّبُوكَ فَقَدْ كَذَّبَتْ قَبْلَهُمْ قَوْمُ نُوحٍ وَعَادٌ وَثَمُودُ
ហើយប្រសិនបើពួកគេមួលបង្កាច់ ចំពោះអ្នក ក៏ក្រុមរបស់ណូហ៍ អាទ និងសាម៉ូតនាកាលសម័យមុនរបស់ពួកគេនោះ ពិតជា ធ្លាប់មួលបង្កាច់រួចមកហើយដែរ
وَقَوْمُ إِبْرَاهِيمَ وَقَوْمُ لُوطٍ
ហើយដូចនេះដែរ ក្រុមរបស់អ៊ីព្រហ៊ីម និងក្រុម របស់លូទ
وَأَصْحَابُ مَدْيَنَ ۖ وَكُذِّبَ مُوسَىٰ فَأَمْلَيْتُ لِلْكَافِرِينَ ثُمَّ أَخَذْتُهُمْ ۖ فَكَيْفَ كَانَ نَكِيرِ
ហើយដូចនេះដែរ ក្រុមពួករបស់ម៉ាទយ៉ាន។ ហើយមូសាត្រូវបានគេមួល បង្កាច់។ រួចយើងបានពន្យារពេលឱ្យពួកអជំនឿ បន្ទាប់មក យើងបានចាប់ក្របួចពួកគេ ទាំងនោះ។ ដូចនេះ តើយ៉ាងណាទៅកំហឹងរបស់យើងនោះ?

Choose other languages: