Quran Apps in many lanuages:

Surah Al-Hadid Ayahs #25 Translated in Khmer

سَابِقُوا إِلَىٰ مَغْفِرَةٍ مِنْ رَبِّكُمْ وَجَنَّةٍ عَرْضُهَا كَعَرْضِ السَّمَاءِ وَالْأَرْضِ أُعِدَّتْ لِلَّذِينَ آمَنُوا بِاللَّهِ وَرُسُلِهِ ۚ ذَٰلِكَ فَضْلُ اللَّهِ يُؤْتِيهِ مَنْ يَشَاءُ ۚ وَاللَّهُ ذُو الْفَضْلِ الْعَظِيمِ
ចូរពួកអ្នក ប្រកួតប្រជែងគ្នា ទៅកាន់ការអភ័យទោសមួយពីម្ចាស់ពួកអ្នក និងស្ថានសួគ៌មួយ ដែល ទទឹងស្ថានសួគ៌នោះ ប្រៀបដូចទទឹងមេឃនិងដី ដែលគេរៀបចំសម្រាប់ពួកដែលបាន ជឿនឹងអល់ឡោះ ព្រមទាំងរ៉សូលៗលោក។ នោះហើយជាការប្រោសប្រទានរបស់ អល់ឡោះ ដែលលោកផ្តល់ជូនចំពោះអ្នកដែលលោកប្រាថ្នា ហើយលោកជាអ្នកប្រោស ប្រទានដ៏ធំក្រៃលែង
مَا أَصَابَ مِنْ مُصِيبَةٍ فِي الْأَرْضِ وَلَا فِي أَنْفُسِكُمْ إِلَّا فِي كِتَابٍ مِنْ قَبْلِ أَنْ نَبْرَأَهَا ۚ إِنَّ ذَٰلِكَ عَلَى اللَّهِ يَسِيرٌ
អពមង្គលណាមួយក៏ដោយ ដែលបានប៉ះទង្គិចនៅឯដី និង នៅក្នុងខ្លួនពួកអ្នកផ្ទាល់ សុទ្ធតែមាននៅក្នុងកំណត់ត្រា នៅកាលពេលមុននឹងយើង បង្កើត អពមង្គលនោះម៉្លេះ។ ទាំងនោះ នៅលើអល់ឡោះ ពិតជាការងាយស្រួលបំផុត
لِكَيْلَا تَأْسَوْا عَلَىٰ مَا فَاتَكُمْ وَلَا تَفْرَحُوا بِمَا آتَاكُمْ ۗ وَاللَّهُ لَا يُحِبُّ كُلَّ مُخْتَالٍ فَخُورٍ
ដើម្បីកុំឱ្យពួកអ្នកខ្លោចផ្សាក្នុងចិត្ត នៅលើអ្វីដែលបានបាត់បង់ពីពួកអ្នក និងកុំឱ្យ ពួកអ្នកសប្បាយរីករាយហួសហេតុ ដោយសារអ្វីដែលលោកបានផ្តល់ជូនពួកអ្នក។ ហើយអល់ឡោះមិនស្រលាញ់ទេ រាល់អ្នកដែលលើកតំកើងខ្លួនឯង ជាអ្នកអំនួតអួតអាង
الَّذِينَ يَبْخَلُونَ وَيَأْمُرُونَ النَّاسَ بِالْبُخْلِ ۗ وَمَنْ يَتَوَلَّ فَإِنَّ اللَّهَ هُوَ الْغَنِيُّ الْحَمِيدُ
គឺពួកដែលកំណាញ់ស្វិត ហើយប្រើមនុស្សឱ្យកំណាញ់ស្វិតទៀត។ ហើយ ជនណាដែលងាកចេញ គឺអល់ឡោះពិតជាអ្នកមានបំផុត ជាអ្នកត្រូវកោតសរសើរ
لَقَدْ أَرْسَلْنَا رُسُلَنَا بِالْبَيِّنَاتِ وَأَنْزَلْنَا مَعَهُمُ الْكِتَابَ وَالْمِيزَانَ لِيَقُومَ النَّاسُ بِالْقِسْطِ ۖ وَأَنْزَلْنَا الْحَدِيدَ فِيهِ بَأْسٌ شَدِيدٌ وَمَنَافِعُ لِلنَّاسِ وَلِيَعْلَمَ اللَّهُ مَنْ يَنْصُرُهُ وَرُسُلَهُ بِالْغَيْبِ ۚ إِنَّ اللَّهَ قَوِيٌّ عَزِيزٌ
ជាការពិតណាស់ យើងបានចាត់បញ្ជូនរ៉សូលៗរបស់យើងឱ្យនាំភស្តុតាងនានា ហើយ យើងបានដាក់ចុះទៅជាមួយនឹងពួកគេនោះ នូវគម្ពីរ និងជញ្ជីង ដើម្បីមនុស្សឈរដោយ យុត្តិធម៌។ ហើយយើងបានដាក់ចុះនូវដែក ដែលក្នុងនោះរឹងមាំខ្លាំងក្លាបំផុត និងមានផល ប្រយោជន៍ចំពោះមនុស្ស ហើយដើម្បីអល់ឡោះដឹង ចំពោះជនណាដែលជួយលោក និង រ៉សូលៗលោកដោយអទិស្សមាន។ អល់ឡោះ ពិតជាអ្នកដែលមានប្រពលភាព ជាអ្នក អានុភាពបំផុត

Choose other languages: