Quran Apps in many lanuages:

Surah Al-Fath Ayahs #24 Translated in Khmer

وَعَدَكُمُ اللَّهُ مَغَانِمَ كَثِيرَةً تَأْخُذُونَهَا فَعَجَّلَ لَكُمْ هَٰذِهِ وَكَفَّ أَيْدِيَ النَّاسِ عَنْكُمْ وَلِتَكُونَ آيَةً لِلْمُؤْمِنِينَ وَيَهْدِيَكُمْ صِرَاطًا مُسْتَقِيمًا
អល់ឡោះបានសន្យាចំពោះពួកអ្នក នូវទ្រព្យជ័យភ័ណ្ឌដ៏ច្រើនបំផុត ពួកអ្នកនឹងទទួលយកវា រួចមក លោកបានបន្ទាន់ឱ្យពួកអ្នកនូវ ទ្រព្យជ័យភ័ណ្ឌនេះ ហើយលោកបានខារខាំងដៃទាំងឡាយរបស់មនុស្សអំពីពួកអ្នក ហើយ ដើម្បីនឹងជាភស្តុតាងមួយសម្រាប់ពួកជំនឿ និងដើម្បីលោកនឹងមគ្គុទ្ទេសពួកអ្នក ទៅកាន់ផ្លូវ មួយដ៏ត្រឹមត្រូវ
وَأُخْرَىٰ لَمْ تَقْدِرُوا عَلَيْهَا قَدْ أَحَاطَ اللَّهُ بِهَا ۚ وَكَانَ اللَّهُ عَلَىٰ كُلِّ شَيْءٍ قَدِيرًا
ហើយមួយផ្សេងទៀត(ជ័យភ័ណ្ឌ) ដែលពួកអ្នកមិនទាន់មានលទ្ធភាពលើវា អល់ឡោះពិតជាបានក្រសោបជុំវិញវា។ ហើយអល់ឡោះជាអ្នកដែលមានអានុភាពលើអ្វីៗ ទាំងអស់
وَلَوْ قَاتَلَكُمُ الَّذِينَ كَفَرُوا لَوَلَّوُا الْأَدْبَارَ ثُمَّ لَا يَجِدُونَ وَلِيًّا وَلَا نَصِيرًا
ហើយប្រសិនបើពួកដែលគ្មានជំនឿបានប្រយុទ្ធនឹងពួកអ្នក ពួកគេទាំងនោះ ប្រាកដជាបានបែរខ្នង ក្រោយមក ពួកគេទាំងនោះនឹងមិនប្រទះនូវអ្នកគាំពារណាម្នាក់ ហើយ ក៏គ?នាអ្នកណាម្នាក់ជួយដែរ
سُنَّةَ اللَّهِ الَّتِي قَدْ خَلَتْ مِنْ قَبْلُ ۖ وَلَنْ تَجِدَ لِسُنَّةِ اللَّهِ تَبْدِيلًا
ជាគន្លងរបស់អល់ឡោះ ដែលពិតជាកន្លងផុតកាលពីមុន មក។ ហើយចំពោះគន្លងរបស់អល់ឡោះ អ្នកនឹងមិនប្រទះនូវការផ្លាស់ប្តូរណាមួយឡើយ
وَهُوَ الَّذِي كَفَّ أَيْدِيَهُمْ عَنْكُمْ وَأَيْدِيَكُمْ عَنْهُمْ بِبَطْنِ مَكَّةَ مِنْ بَعْدِ أَنْ أَظْفَرَكُمْ عَلَيْهِمْ ۚ وَكَانَ اللَّهُ بِمَا تَعْمَلُونَ بَصِيرًا
ហើយលោកជាអ្នកដែលបានទប់ស្កាត់ ដៃទាំងឡាយរបស់ពួកគេអំពីពួកអ្នក ព្រមទាំង ដៃពួកអ្នកអំពីពួកគេនៅក្នុងដែនដីម៉ាកះ បន្ទាប់ពីលោកបានឱ្យពួកអ្នកជ័យជំនះ លើ ពួកគេ។ ហើយអល់ឡោះជាអ្នកឃើញបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ត

Choose other languages: