Quran Apps in many lanuages:

Surah Al-Fath Ayahs #21 Translated in Khmer

لَيْسَ عَلَى الْأَعْمَىٰ حَرَجٌ وَلَا عَلَى الْأَعْرَجِ حَرَجٌ وَلَا عَلَى الْمَرِيضِ حَرَجٌ ۗ وَمَنْ يُطِعِ اللَّهَ وَرَسُولَهُ يُدْخِلْهُ جَنَّاتٍ تَجْرِي مِنْ تَحْتِهَا الْأَنْهَارُ ۖ وَمَنْ يَتَوَلَّ يُعَذِّبْهُ عَذَابًا أَلِيمًا
មិនមានកំហុសទេលើមនុស្សខ្វាក់ ហើយមិនមានកំហុសដែរលើមនុស្សពិកា ហើយ ក៏មិនមានកំហុសដែរលើអ្នកជំងឺ។ ជនណាដែលគោរពប្រតិបត្តិអល់ឡោះ និងរ៉សូលលោក លោកនឹងបញ្ចូលជននោះទៅស្ថានសួគ៌ាទាំងឡាយ ដែលមានទន្លេៗហូរពីក្រោមវា។ រីឯជន ដែលបែរងាក លោកនឹងធ្វើទណ្ឌកម្មជននោះ នូវទណ្ឌកម្មមួយដ៏ខ្លោចផ្សាបំផុត
لَقَدْ رَضِيَ اللَّهُ عَنِ الْمُؤْمِنِينَ إِذْ يُبَايِعُونَكَ تَحْتَ الشَّجَرَةِ فَعَلِمَ مَا فِي قُلُوبِهِمْ فَأَنْزَلَ السَّكِينَةَ عَلَيْهِمْ وَأَثَابَهُمْ فَتْحًا قَرِيبًا
ជាការពិត ណាស់ អល់ឡោះបានយល់ព្រមស្តីអំពីពួកជំនឿ នៅពេលដែលពួកគេធ្វើសច្ចាប្រណិធាននឹង អ្នកនៅក្រោមដើមឈើ លោកបានដឹងនូវអ្វីដែលមានក្នុងចិត្តថ្លើមរបស់ពួកគេ ដូចនេះ លោក បានដាក់ចុះនូវភាពស្ងប់ស្ងៀមទៅលើពួកគេ ហើយលោកបានជូនទៅពួកគេ នូវជ័យជំនះមួយ ដ៏ជិតបង្កើយ
وَمَغَانِمَ كَثِيرَةً يَأْخُذُونَهَا ۗ وَكَانَ اللَّهُ عَزِيزًا حَكِيمًا
ព្រមទាំងទ្រព្យជ័យភ័ណ្ឌជាច្រើនបំផុត ដែលពួកគេនឹងទទួលយកវា។ ហើយ អល់ឡោះជាអ្នកមានអានុភាព មហាគតិបណ្ឌិតបំផុត
وَعَدَكُمُ اللَّهُ مَغَانِمَ كَثِيرَةً تَأْخُذُونَهَا فَعَجَّلَ لَكُمْ هَٰذِهِ وَكَفَّ أَيْدِيَ النَّاسِ عَنْكُمْ وَلِتَكُونَ آيَةً لِلْمُؤْمِنِينَ وَيَهْدِيَكُمْ صِرَاطًا مُسْتَقِيمًا
អល់ឡោះបានសន្យាចំពោះពួកអ្នក នូវទ្រព្យជ័យភ័ណ្ឌដ៏ច្រើនបំផុត ពួកអ្នកនឹងទទួលយកវា រួចមក លោកបានបន្ទាន់ឱ្យពួកអ្នកនូវ ទ្រព្យជ័យភ័ណ្ឌនេះ ហើយលោកបានខារខាំងដៃទាំងឡាយរបស់មនុស្សអំពីពួកអ្នក ហើយ ដើម្បីនឹងជាភស្តុតាងមួយសម្រាប់ពួកជំនឿ និងដើម្បីលោកនឹងមគ្គុទ្ទេសពួកអ្នក ទៅកាន់ផ្លូវ មួយដ៏ត្រឹមត្រូវ
وَأُخْرَىٰ لَمْ تَقْدِرُوا عَلَيْهَا قَدْ أَحَاطَ اللَّهُ بِهَا ۚ وَكَانَ اللَّهُ عَلَىٰ كُلِّ شَيْءٍ قَدِيرًا
ហើយមួយផ្សេងទៀត(ជ័យភ័ណ្ឌ) ដែលពួកអ្នកមិនទាន់មានលទ្ធភាពលើវា អល់ឡោះពិតជាបានក្រសោបជុំវិញវា។ ហើយអល់ឡោះជាអ្នកដែលមានអានុភាពលើអ្វីៗ ទាំងអស់

Choose other languages: