Quran Apps in many lanuages:

Surah Al-Fath Ayahs #14 Translated in Khmer

إِنَّ الَّذِينَ يُبَايِعُونَكَ إِنَّمَا يُبَايِعُونَ اللَّهَ يَدُ اللَّهِ فَوْقَ أَيْدِيهِمْ ۚ فَمَنْ نَكَثَ فَإِنَّمَا يَنْكُثُ عَلَىٰ نَفْسِهِ ۖ وَمَنْ أَوْفَىٰ بِمَا عَاهَدَ عَلَيْهُ اللَّهَ فَسَيُؤْتِيهِ أَجْرًا عَظِيمًا
ជាការពិតណាស់ ពួកដែលធ្វើសច្ចាប្រណិធាននឹងអ្នក ការពិត ពួកគេធ្វើសច្ចាប្រណិធាននឹង អល់ឡោះទេ យ៉ាទុនអល់ឡោះពីលើដៃរបស់ពួកគេ ដូចនេះ ជនណាដែលបានបំពារបំពាន សម្បថ ការពិត ជននោះបំពារបំពានសម្បថទៅលើខ្លួនឯងប៉ុណ្ណោះ។ រីឯជនដែលបានបំពេញ នូវអ្វីដែលខ្លួនបានសន្យានឹងអល់ឡោះហើយនោះ លោកនឹងផ្តល់ទៅជននោះ នូវសំណង មួយដ៏ធំក្រៃលែង
سَيَقُولُ لَكَ الْمُخَلَّفُونَ مِنَ الْأَعْرَابِ شَغَلَتْنَا أَمْوَالُنَا وَأَهْلُونَا فَاسْتَغْفِرْ لَنَا ۚ يَقُولُونَ بِأَلْسِنَتِهِمْ مَا لَيْسَ فِي قُلُوبِهِمْ ۚ قُلْ فَمَنْ يَمْلِكُ لَكُمْ مِنَ اللَّهِ شَيْئًا إِنْ أَرَادَ بِكُمْ ضَرًّا أَوْ أَرَادَ بِكُمْ نَفْعًا ۚ بَلْ كَانَ اللَّهُ بِمَا تَعْمَلُونَ خَبِيرًا
ពួកដែលនៅខាងក្រោយ (មិនទៅច្បាំង) នៃពួកអ្នកជនបទនឹងនិយាយ ទៅកាន់អ្នកថា ទ្រព្យសម្បត្តិពួកយើង ព្រមទាំងគ្រួសារពួកយើង បានរំខានពួកយើង ហេតុនេះ សូមអ្នកអភ័យទោសឱ្យដល់ពួកយើងផង ពួកគេនិយាយដោយអណ្តាតៗពួកគេ ដែលមិនមែន ក្នុងចិត្តថ្លើមពួកគេឡើយ។ ថាទៅ ដូចនេះ តើជនណាដែលនឹងរ៉ាប់រងឱ្យពួកអ្នកពីអល់ឡោះ នូវ វត្ថុណាមួយ ប្រសិនបើលោកមានប្រាថ្នាចំពោះពួកអ្នក នូវឧបសគ្គណាមួយ ឬលោកមានប្រាថ្នា ចំពោះពួកអ្នកនូវផលប្រយោជន៍ណាមួយ។ ប៉ុន្តែអល់ឡោះជាអ្នកដឹងបំផុត នូវអ្វីដែលពួកអ្នក ប្រព្រឹត្ត
بَلْ ظَنَنْتُمْ أَنْ لَنْ يَنْقَلِبَ الرَّسُولُ وَالْمُؤْمِنُونَ إِلَىٰ أَهْلِيهِمْ أَبَدًا وَزُيِّنَ ذَٰلِكَ فِي قُلُوبِكُمْ وَظَنَنْتُمْ ظَنَّ السَّوْءِ وَكُنْتُمْ قَوْمًا بُورًا
មិនមែនទេ ការពិតពួកអ្នកបានប៉ាន់ស្មានថា រ៉សូលព្រមទាំងពួកជនជំនឿ នឹងមិនវិល ត្រឡប់ទៅកាន់គ្រួសាររបស់ពួកគេវិញទេជារៀងរហូត ហើយគេបានតាក់តែងព្រឹត្តិការណ៍នេះ នៅក្នុងចិត្តថ្លើមពួកអ្នក ហើយពួកអ្នកបានប៉ាន់ស្មាននូវការស្មានដ៏អកុសល ហើយពួកអ្នកជា ក្រុមមនុស្សដែលវិនាស
وَمَنْ لَمْ يُؤْمِنْ بِاللَّهِ وَرَسُولِهِ فَإِنَّا أَعْتَدْنَا لِلْكَافِرِينَ سَعِيرًا
ហើយជនដែលមិនទាន់ជឿនឹងអល់ឡោះ ព្រមទាំងរ៉សូលរបស់ លោក យើងពិតជាបានរៀបចំសម្រាប់ពួកជនអជំនឿ នូវភ្លើងសន្ធោសន្ធៅមួយ
وَلِلَّهِ مُلْكُ السَّمَاوَاتِ وَالْأَرْضِ ۚ يَغْفِرُ لِمَنْ يَشَاءُ وَيُعَذِّبُ مَنْ يَشَاءُ ۚ وَكَانَ اللَّهُ غَفُورًا رَحِيمًا
ហើយអធិប តេយ្យភាពមេឃាទាំងឡាយ និងដី គឺជាកម្មសិទ្ធិអល់ឡោះ។ លោកនឹងអភ័យទោសឱ្យជនដែល លោកប្រាថ្នា ហើយលោកនឹងធ្វើទណ្ឌកម្មជនដែលលោកប្រាថ្នា។ ហើយអល់ឡោះ ជាអ្នកដែល អភ័យទោសឱ្យ អាណិតអាសូរបំផុត

Choose other languages: