Quran Apps in many lanuages:

Surah Al-Fath Ayahs #17 Translated in Khmer

وَمَنْ لَمْ يُؤْمِنْ بِاللَّهِ وَرَسُولِهِ فَإِنَّا أَعْتَدْنَا لِلْكَافِرِينَ سَعِيرًا
ហើយជនដែលមិនទាន់ជឿនឹងអល់ឡោះ ព្រមទាំងរ៉សូលរបស់ លោក យើងពិតជាបានរៀបចំសម្រាប់ពួកជនអជំនឿ នូវភ្លើងសន្ធោសន្ធៅមួយ
وَلِلَّهِ مُلْكُ السَّمَاوَاتِ وَالْأَرْضِ ۚ يَغْفِرُ لِمَنْ يَشَاءُ وَيُعَذِّبُ مَنْ يَشَاءُ ۚ وَكَانَ اللَّهُ غَفُورًا رَحِيمًا
ហើយអធិប តេយ្យភាពមេឃាទាំងឡាយ និងដី គឺជាកម្មសិទ្ធិអល់ឡោះ។ លោកនឹងអភ័យទោសឱ្យជនដែល លោកប្រាថ្នា ហើយលោកនឹងធ្វើទណ្ឌកម្មជនដែលលោកប្រាថ្នា។ ហើយអល់ឡោះ ជាអ្នកដែល អភ័យទោសឱ្យ អាណិតអាសូរបំផុត
سَيَقُولُ الْمُخَلَّفُونَ إِذَا انْطَلَقْتُمْ إِلَىٰ مَغَانِمَ لِتَأْخُذُوهَا ذَرُونَا نَتَّبِعْكُمْ ۖ يُرِيدُونَ أَنْ يُبَدِّلُوا كَلَامَ اللَّهِ ۚ قُلْ لَنْ تَتَّبِعُونَا كَذَٰلِكُمْ قَالَ اللَّهُ مِنْ قَبْلُ ۖ فَسَيَقُولُونَ بَلْ تَحْسُدُونَنَا ۚ بَلْ كَانُوا لَا يَفْقَهُونَ إِلَّا قَلِيلًا
ពួកដែលនៅខាងក្រោយ (មិនទៅច្បាំង) នឹងនិយាយ នៅពេលដែលពួកអ្នកចេញដំណើរ ឆ្ពោះទៅទ្រព្យជ័យភ័ណ្ឌទាំងឡាយ ដើម្បីពួកអ្នកនឹងដណ្តើម យកវានោះថា សូមពួកអ្នកបណ្តោយឱ្យយើងតាមពួកអ្នកផង។ ពួកគេប៉ងប្រាថ្នានឹងប្តូរផ្លាស់នូវ ពាក្យសំដីរបស់អល់ឡោះ។ ថាទៅ ពួកអ្នកនឹងមិនអាចតាមយើងបានឡើយ ប្រៀបដូចទាំងនេះ ដែរ ដែលអល់ឡោះថាកាលពីមុន ដូចនេះ ពួកគេនិយាយថា មិនមែនទេ ការពិតពួកអ្នកច្រណែន ចំពោះយើងវិញទេ។ មិនមែនទេ ការពិតពួកគេមិនយល់អ្វីក្រៅពីបន្តិចបន្តួចសោះឡើយ
قُلْ لِلْمُخَلَّفِينَ مِنَ الْأَعْرَابِ سَتُدْعَوْنَ إِلَىٰ قَوْمٍ أُولِي بَأْسٍ شَدِيدٍ تُقَاتِلُونَهُمْ أَوْ يُسْلِمُونَ ۖ فَإِنْ تُطِيعُوا يُؤْتِكُمُ اللَّهُ أَجْرًا حَسَنًا ۖ وَإِنْ تَتَوَلَّوْا كَمَا تَوَلَّيْتُمْ مِنْ قَبْلُ يُعَذِّبْكُمْ عَذَابًا أَلِيمًا
ចូរអ្នកថាទៅកាន់ពួកដែលនៅខាងក្រោយ (មិនទៅច្បាំង) នៃពពួកអ្នកជនបទ គេនឹងអំពាវ- នាវពួកអ្នក ទៅកាន់ក្រុមមនុស្សមួយ ដែលប្រកបដោយអនុភាពខ្លាំងក្លាបំផុត ពួកអ្នកនឹង ប្រយុទ្ធតទល់នឹងពួកគេ ឬពួកគេនឹងចុះចូល។ ដូចនេះ ប្រសិនបើពួកអ្នកព្រមគោរពប្រតិបត្តិ អល់ឡោះនឹងផ្តល់ទៅពួកអ្នកនូវរង្វាន់មួយដ៏ល្អ។ ហើយប្រសិនបើពួកអ្នកបែរងាក ដូចដែល ពួកអ្នកបានបែរងាកកាលពីមុន លោកនឹងធ្វើទណ្ឌកម្មពួកអ្នក នូវទណ្ឌកម្មមួយដ៏ខ្លោចផ្សា បំផុត
لَيْسَ عَلَى الْأَعْمَىٰ حَرَجٌ وَلَا عَلَى الْأَعْرَجِ حَرَجٌ وَلَا عَلَى الْمَرِيضِ حَرَجٌ ۗ وَمَنْ يُطِعِ اللَّهَ وَرَسُولَهُ يُدْخِلْهُ جَنَّاتٍ تَجْرِي مِنْ تَحْتِهَا الْأَنْهَارُ ۖ وَمَنْ يَتَوَلَّ يُعَذِّبْهُ عَذَابًا أَلِيمًا
មិនមានកំហុសទេលើមនុស្សខ្វាក់ ហើយមិនមានកំហុសដែរលើមនុស្សពិកា ហើយ ក៏មិនមានកំហុសដែរលើអ្នកជំងឺ។ ជនណាដែលគោរពប្រតិបត្តិអល់ឡោះ និងរ៉សូលលោក លោកនឹងបញ្ចូលជននោះទៅស្ថានសួគ៌ាទាំងឡាយ ដែលមានទន្លេៗហូរពីក្រោមវា។ រីឯជន ដែលបែរងាក លោកនឹងធ្វើទណ្ឌកម្មជននោះ នូវទណ្ឌកម្មមួយដ៏ខ្លោចផ្សាបំផុត

Choose other languages: